បរទេស ៖ ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះ នឹងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ អ៊ីរ៉ង់ សម្រាប់រយៈពេលប៉ុន្មាន ខែខាងមុខ ស្របពេលមាន ការពិភាក្សាគ្នា នៅអង្គការសហប្រជាជាតិ និងការរំលោភបំពាន ធ្វើឡើងដោយអ៊ីរ៉ង់ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥។ នៅក្រោមកិច្ចព្រមព្រៀង របស់អ៊ីរ៉ង់ជាមួយ មហាអំណាចពិភពលោក ដើម្បីទទួលបានដែនកំណត់ ចំពោះកម្មវិធីនុយក្លេអ៊ែ...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គម Twitter Inc និយាយថា ខ្លួនកំពុងសាកល្បងមុខងារថ្មី ដែលនឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាស់អាច Twitter ដោយប្រើសំឡេង របស់ពួកគេដោយអាច ចាប់យកសំឡេង បានដល់ទៅ ១៤០ វិនាទី នៅក្នុងសំឡេងតែមួយលើ Tweet យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ Twitter...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានព្រមាននៅថ្ងៃពុធ ម្សិលមិញនេះថា ប្រទេសកូរ៉េខាងជើង នឹងត្រូវ “បង់ថ្លៃ” ប្រសិនបើខ្លួនចាប់ផ្តើម សកម្មភាពយោធា ប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍ របស់អគ្គសេនាធិការចំរុះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងពង្រាយកងទ័ព ទៅកាន់សួនឧស្សាហកម្មអន្តរកូរ៉េមួយ នៅក្នុងទីក្រុងព្រំដែន Kaesong ភាគខាងលិច និងតំបន់ទេសចរណ៍រួមគ្នា Mount...
ញូដេលី៖ ភាពតានតឹងតាមព្រំដែន ដែលមានរយៈពេលមួយខែ រវាងឥណ្ឌានិងចិនថ្មីៗនេះ បានឈានដល់ការប្រឈមមុខដាក់គ្នា ដោយអាវុធដែលមិនធ្លាប់មាន រវាងកងទ័ពនៃប្រទេសទាំងពីរ នៅជ្រលងភ្នំហ្គាវ៉ាន នៃតំបន់ Ladakh របស់ឥណ្ឌា។ ភាគីទាំងពីរបានចូលរួម ក្នុងកិច្ចពិភាក្សាថ្នាក់ខ្ពស់ ដើម្បីដោះស្រាយភាពជាប់គាំង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា រូបភាពពីផ្កាយរណប បានបង្ហាញថា...
សេនហ្វ្រេនស៊ីស្កូ ៖ អ្នកស្រាវជ្រាវនៅ Awake Security លើកឡើងពីការខកខាន របស់ឧស្សាហកម្មបច្ចេកវិទ្យា ក្នុងការការពារ កម្មវិធីរុករក ពីព្រោះពួកគេត្រូវបានប្រើច្រើនជាង សម្រាប់អ៊ីមែល ប្រាក់ខែ និងមុខងាររសើបផ្សេងទៀត ដោយការខិតខំ ស៊ើបការណ៍ Spyware ត្រូវបានរកឃើញថ្មី វាយលុកទៅលើអ្នកប្រើ ប្រាស់តាមរយៈការទាញ យកផ្នែកបន្ថែមចំនួន ៣២ លានទាញ...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា រុស្ស៊ី បានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ដើម្បីឲ្យហោះអមដំណើរ ស្ទាក់ឃ្លាំមើលយន្តហោះ ទម្លាក់គ្រាប់អាមេរិក B-52 ចំនួនពីរគ្រឿង នៅលើសមុទ្រ Okhotsk ក្បែរតំបន់ឆ្នេរភាគខាងកើត របស់ប្រទេសរុស្ស៊ី។ កាលពី២ថ្ងៃមុន ប្រទេសរុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិក បានចេញយន្តហោះចម្បាំង យ៉ាងប្រញាប់ប្រញាល់ ដើម្បីហោះអមដំណើរ...
សេនហ្វ្រេនស៊ីស្កូ ៖ មន្រ្តីក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ប្រព័ន្ធខ្សែកាបទិន្ន ន័យក្រោមសមុទ្រ ដែលមានសមត្ថភាពខ្ពស់ ត្រូវបានស្នើឡើង ដោយក្រុមហ៊ុន Google និង Facebook ដើម្បីឆ្លងកាត់ហុងកុង ដោយលើកឡើងពីក្តីកង្វល់ អំពីសន្តិសុខជាតិ ដ៏មានសក្តានុពល បន្ទាប់ពីការផ្លាស់ប្តូរ របស់ប្រទេសចិន ក្នុងការគ្រប់គ្រងកាន់តែខ្លាំង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...
បរទេស៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃសុក្រនេះ បានមានប្រសាសន៍ប្រាប់ថា រដ្ឋាភិបាលនិងឧស្សាហកម្មរបស់ប្រទេសអូស្ត្រាលី កំពុងតែប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណេត នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ លោក Scott Morrison បានថ្លែងថា នៅពេលភ្លាមៗនេះ ហាក់នៅមិនទាន់មានការរំលោភបំពានទ្រង់ទ្រាយធំណាមួយ លើព័ត៌មានផ្ទាល់ខ្លួន របស់ប្រជាជននោះទេ...
បរទេស៖យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 Spirit តាមសេចក្តីរាយការណ៍ បានធ្វើការហ្វឹកហ្វាត់រួមបញ្ចូលគ្នានិងអន្តរប្រតិបត្តិការ ជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ប្រទេសន័រវេស នៅក្នុងអំឡុងបេសកកម្មយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រមួយ នៅខាងជើងតំបន់រង្វង់អាក់ទិក នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាយឧត្តមសេនីយ៍ លោក Jeff Harrigian ជាមេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំនៅអឺរ៉ុបនិងកងកម្លាំងទ័ពអាកាសអាមេរិកនៅអាហ្វ្រិក បានមានប្រសាសន៍ប្រាប់ដូច្នេះថា “សមត្ថភាពនិងការរួមបញ្ចូលគ្នារបស់យន្តហោះចម្បាំងជំនាន់ទី៥របស់អង្គការណាតូ គឺមានសារៈសំខាន់សម្រាប់ឧត្តមភាពដែនអាកាស និងធ្វើឲ្យអាចមានការចូលរួមយ៉ាងជាក់លាក់ ក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់បំផុត ហើយប្រតិបត្តិការនិងការរួមបញ្ចូលគ្នា...
អតីតកីឡាករឆ្នើមរបស់ក្លឹប បិសាចក្រហមMan Uniedលោក Berbatov បានធ្វើការលើកឡើងមួយនៅថ្ងៃនេះសរសើរផង និងទស្សទាយផង អំពីអនាគតក៏ដូចជាទំរង់លេងរបស់កីឡាករប្រេស៊ីល Fred នៅក្រោយពេលដែលកីឡាកររូបនេះ បានឆ្លងកាត់ពេលវេលាដ៏លំបាកពេលមកដល់ Old Trafford ដំបូង។ Dimitar Berbatov បានបញ្ជាក់អារម្មណ៍របស់គាត់ថា Fred បច្ចុប្បន្នចាប់ផ្តើមមានទំនុកចិត្តឡើងវិញហើយហើយក៏នឹងត្រៀមខ្លួនរួចរាល់ ដើម្បីក្លាយទៅជាកីឡាករដ៏ល្អបំផុត របស់ក្លឹបប្រចាំរដូវកាល។ លោកបន្តដោយសារមានអំណះអំណាងថា Fred...