បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី កំពុងតែបង្កើតមន្ទីរពេទ្យចល័តមួយ នៅអណ្ដូងរ៉ែស៊ីបេរីដ៏ធំបំផុតនៃកំពូលក្រុមហ៊ុនផលិតមាស Polyus ដើម្បីព្យាបាយកម្មករអណ្ដូងរ៉ែ ដែលបានឆ្លងមេរោគកូរ៉ូណា នេះបើយោងតាមសម្តីរបស់ក្រុមហ៊ុននិយាយប្រាប់ឲ្យដឹង។ ក្រុមហ៊ុន Polyus តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មន្ទីរពេទ្យចល័តនេះ នឹងមានសមត្ថភាពអាចព្យាបាលមនុស្សដល់ទៅចំនួន១.១០០នាក់ នៅអណ្ដូងរ៉ែ Olimpiada ដែលមានទីតាំងស្ថិតនៅចម្ងាយ៥៥០គីឡូម៉ែត្រ ខាងជើងទីក្រុង Krasnoyarsk។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីផលិតលោហៈជាច្រើន សម្រាប់ទីផ្សារពិភពលោក ហើយការសម្រេចចិត្តបើកមន្ទីរពេទ្យចល័តដល់កន្លែងអណ្តូងរ៉ែនេះ...
កីឡាករបារាំង Paul Pogba ប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មិនអាចបំពេញតួនាទីបានល្អ តាមការរំពឹងទុកឡើយ ពេលផ្ទេរមកOld Traffordវិញ ពី Juventus ហើយតែងតែស្វែងរកចន្លោះ ដើម្បីចាកចេញពីទីនេះ។ ប៉ុន្តែនៅសប្តាហ៍នេះ អតីតមិត្តរួមក្លឹបលោកWayne Rooney បានធ្វើការផ្ញើសារ ទៅកាន់កីឡាករPaul Pogba ក្នុងអត្ថន័យ សុំឲ្យមានការសម្រេចចិត្តសាជាថ្មី អំពីអនាគតរបស់គាត់...
បរទេស៖ ប៉ូលិសនៃប្រទេសចិន ព្រមទាំងបុគ្គលសុខាភិបាល បុគ្គលិកការងារសាធារណៈ មកដល់ពេលនេះ ត្រូវបានគេជឿជាក់ បានចាប់ផ្តើមប្រើប្រាស់ មួកស្មាតវ៉ៃមួយប្រភេទ ដែលមានសមត្ថភាព ក្នុងការស្កេនរកឃើញមនុស្ស ដែលមានកំដៅខុសប្រក្រតី ដើម្បីប្រឆាំងទៅនឹង ការរីករាលដាលនៃកូវីដ១៩។ មួកស្កេនប្រភេទថ្មីនេះ ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនចិន ដែលមានឈ្មោះថា KC ។ វាមានសមត្ថភាព ក្នុងការវាស់វែងកំដៅ របស់មនុស្សទាំងឡាយ...
លោក Arsene Wenger អតីតគ្រូបង្វឹក របស់ក្លឹបកាំភ្លើងធំ Arsenal បច្ចុប្បន្នកំពុងបម្រើការងារ នៅក្នុងក្រុមគណៈកម្មការជាន់ខ្ពស់ នៃសហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បាននិយាយថា ការប្រកួតបាល់ទាត់ ដោយមិនមានទស្សនិកជន នឹងបន្តធ្វើយ៉ាងហោចណាស់ ជាច្រើនខែទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បុរសសញ្ជាតិបារាំងរូបនេះ បានបញ្ជាក់និងព្រមានថា ការលេងបាល់ ដោយគ្មានអ្នកទស្សនាបែបនេះ នឹងអាចបំផ្លាញ...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃច័ន្ទនេះថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន នៅក្នុងរយៈពេលពីខែមករា ដល់ខែមីនា បានធ្លាក់ចុះ ៣,៤ ភាគរយប្រចាំឆ្នាំពីត្រីមាសមុន ដែលបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ដោយសារជំងឺរាតត្បាតកូវីដ-១៩។ ទិន្នន័យចុងក្រោយ ស្តីពីផលិតផលក្នុងស្រុក សរុបតម្លៃទំនិញ និងសេវាកម្មសរុប ដែលផលិតនៅក្នុងប្រទេសត្រូវគ្នា នឹងការថយចុះ ០,៩ ភាគរយ ដោយផ្អែកលើការកែតំរូវ តាមរដូវកាល...
អាមេរិក៖ក្រុមហ៊ុន Apple បានចំណាយទឹកប្រាក់ ១០០លានដុល្លារ ដើម្បីទិញកម្មវិធី NextVR ដែលជាអ្នកអភិវឌ្ឍន៍កម្មវិធី ដោយអនុញ្ញាតឲ្យមនុស្សចូលរួម ក្នុងហ្គេម NBA ការប្រគំតន្ត្រី និងព្រឹត្តិការណ៍ផ្សាយផ្ទាល់ផ្សេងទៀត នៅក្នុងភាពពិតជាក់ស្តែង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការទិញនេះ គឺជាការផ្លាស់ប្តូរចុងក្រោយបំផុត បង្ហាញថា ក្រុមហ៊ុន Apple កំពុងត្រៀមពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីរួមបញ្ចូលនូវភាពជាក់ស្តែង...
ន័រវេស៖ អ្នកវិទ្យាសាស្រ្តនិយាយថា ជាតិសំណើមនៅលើអាកាស កំពុងបង្កការរិចរិលនៃស្នាដៃ នៅសតវត្សរ៍ទី ២០ The Scream របស់វិចិត្រករន័រវេស ដ៏ល្បីល្បាញរបស់ លោកEdvard Munch មានបញ្ហា ដោយនឹកស្មានមិនដល់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកវិទ្យាសាស្រ្តអន្ដរជាតិ បានប្រើកាំរស្មីអ៊ិចធំជាងគេបំផុត របស់ពិភពលោក ដើម្បីវិភាគពពួកថ្នាំលាប មីក្រូពី The...
បរទេស៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយ ដ៏ទំនើបរបស់សហរដ្ឋអាមេរិក F-22 Raptor បានគ្រោះថ្នាក់ធ្លាក់នៅមូលដ្ឋានកងទ័ពអាកាស Eglin នៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែពីឡុតបានលោតចេញបានដោយសុវត្ថិភាព។ ហេតុការណ៍ធ្លាក់យន្តហោះ ចម្បាំងដ៏ទំនើបនេះ បានកើតមានឡើង នៅចម្ងាយប្រហែល១២ម៉ាយ នៅភាគឦសាននៃមូលដ្ឋានកងទ័ពអាកាស Eglin ក្នុងខណៈកំពុងតេស្តសាកល្បងនិងហ្វឹកហាត់ធ្វើការ ហោះហើរតាមប្រក្រតីធម្មតា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនៅមូលដ្ឋានទ័ពអាកាសនោះ...
អាឡាស្កា៖ ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ផ្ទាំងទឹកកករលាយ នៅអាឡាស្កាអាចបង្កជាគ្រោះមហន្តរាយរលកយក្សស៊ូណា មិក្នុងឆ្នាំក្រោយដែលនឹងបញ្ចេញថ្មរាប់លាន តោនទៅទីក្រុងក្បែរនោះ បន្ទាប់ពីពួកគេអាចកំណត់អត្តសញ្ញាណ បានយ៉ាងច្បាស់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ព្រឹត្តិការណ៍គ្រោះថ្នាក់កំពុងកើតមាននៅ Prince William Sound និងអាចបញ្ចេញថ្មរាប់លានតោនទៅតំបន់ Harriam Fiord ដែលអាចនឹងមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់អ្នកនេសាទ និងអ្នកកម្សាន្ត នៅក្នុងតំបន់នោះ។ លិខិតជាសាធារណៈមួយដែលចុះហត្ថលេខាដោយអ្នកវិទ្យាសាស្ត្រ ចំនួន១៤...
ទីក្រុបាងកក៖ អណ្តើកមួយក្បាលមានជីវិត ជីវ៉ាឡើងវិញ បន្ទាប់ពីក្រុមអ្នក ជួយសង្គ្រោះប្រទេសថៃបានទាញ ដុំប្លាស្ទិចដែលមានប្រវែង៣០ ស.មចេញពីពោះវៀនរបស់វា និងទាញចេញពីខាងក្រោយរបស់ វានាតំបន់ឆ្នេរសមុទ្រមួយកន្លែង នៅទីក្រុបាងកកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អណ្តើកសមុទ្រពណ៌បៃតង ត្រូវបានអ្នកស្រុករកឃើញថា វាកំពុងពិបាកក្នុងការដើរ បន្ទាប់ពីត្រូវបានលាងសម្អាត នៅឆ្នេរសមុទ្រនៅរ៉ាយ៉ុងភាគខាងកើត ប្រទេសថៃកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។ អ្នកស្រុកបានទាក់ទងទៅក្រុមអ្នក ជួយសង្គ្រោះដោយដឹកសត្វនេះ ទៅមជ្ឈមណ្ឌលស្រាវជ្រាវ...