អង់គ្លេស៖ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្យាយាម ជួយសង្គ្រោះចំនួនសត្វដង្កូវពន្លឺ ដែលកំពុងធ្លាក់ចុះនៅប្រទេសអង់គ្លេស ដោយធ្វើការងារ នាំយកពួកដង្កូវប្រភេទនេះទៅរស់នៅ ជម្រកបម្រុងទុកនៃព្រៃធម្មជាតិរបស់ពួកគេនៅ Devon នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ចំនួនសត្វដង្កូវបញ្ចេញពន្លឺដែលតាមពិតមិនមែនជាដង្កូវទេ តែជាពពួកសត្វអណ្តើមមាសមួយដោយបានធ្លាក់ចុះ ចំនួនប្រហែល៣ ភាគ ៤ ចាប់តាំងពីដើមសតវត្សរ៍មក។លក្ខខណ្ឌអាកាសធាតុកាន់តែក្តៅ និងស្ងួតមានន័យថា ពពួកដង្កូវមានពន្លឺតិចជាងសត្វដង្កូវ និងខ្យងតែប៉ុណ្ណោះ។ ជាលទ្ធផលក្រុមអ្នកបរិស្ថានវិទ្យា២នាក់ បានដាក់កំណាត់បុរាណមួយ វាលស្មៅតំបន់់ទំនាប់...
ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឈានជើងមួយជំហានយ៉ាងវែងទៀតហើយ ក្នុងការជំរុញឲ្យក្រុម បាល់ទាត់ជម្រើសជាតិ នារីឲ្យទៅហាត់ នៅប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍ថាយើងត្រូវសម្លឹងទៅរកសក្ដានុពលនៃក្រុមកីឡាបាល់ទាត់នារី ចំពោះ បាល់ទាត់នារីរបស់កម្ពុជាមិនសូវជាខ្លាំងប៉ុន្មានទេតែពីពេលនេះទៅដល់ឆ្នាំ២០២៣កម្ពុជាមានពេលកវេលាគ្រប់គ្រាន់ដើម្បីពង្រីកសមត្ថភាពកីឡាបាល់ទាត់នារី។អ្វីៗទាំងអស់យើងត្រូវតែមានការតាំងចិត្តហើយមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់នោះយើងនឹងធ្វើបានដូចការរំពឹងទុក ។ សម្រាប់ក្រុមកីឡាបាល់ទាត់នារីមានតែ២ទេ តែការអភិវឌ្ឍន៍បាល់ទាត់នារី គឺសហព័ន្ធជំរុញ...
មានការអះអាងមួយនៅថ្ងៃនេះ ដោយកីឡាករខ្សែការពារ Luke Shaw ថាកីឡាករ Marcus Rashford គឺកំពុងដើរលើផ្លូវមួយ ដើម្បីក្លាយខ្លួនទៅជាអ្នក ដែលអាចដណ្តើមពានរង្វាន់ Ballon d’Or យកមកគ្រប់គ្រងបាន នាពេលអនាគត។ Shaw បាននិយាយបែបនេះថា Rashford ជាកីឡាករ ដែលមានទំរង់លេង មិនអាចបញ្ឈប់បានងាយៗឡើយ កាលពីមុនខែមករា ជាពេលដែលគាត់បានទទួលរងរបួសខ្នង...
បរទេស៖ កូរ៉េខាងជើង មើលឃើញប្រយោជន៍តិចតួច ចំពោះការរក្សាចំណងមិត្តភាពផ្ទាល់ខ្លួន រវាងមេដឹកនាមកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់គោលនយោបាយជាសត្រូវ នេះបើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយដោយកាសែត KCNA រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri...
បរទេស៖ទីភ្នាក់ងារសារព័ត៌មាន INA ដកស្រង់សម្តីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa Al-Kadhimi បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ាក់និងសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់អះអាងលើការប្តេជ្ញារបស់ខ្លួន ចំពោះការដកកងទ័ពសហរដ្ឋអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់ តែមិនបានផ្តល់កាលកំណត់ច្បាស់លាស់ទេ។ រដ្ឋសភារបស់ប្រទេសអ៊ីរ៉ាក់ កាលពីដើមឆ្នាំនេះ បានបោះឆ្នោតសម្រាប់ការដកកងទ័ពបរទេសចេញពីទឹកដីអ៊ីរ៉ាក់ ហើយកងទ័ពរបស់សហរដ្ឋអាមេរិកនិងកងកម្លាំងសម្ពន្ធមិត្តដទៃទៀត បានចាកចេញជាផ្នែកនៃការដកកងកម្លាំងនោះ ហើយលោក Mustafa Al-Kadhimi បានមានប្រសាសន៍ប្រាប់ថា កិច្ចពិភាក្សាយុទ្ធសាស្ត្រសហរដ្ឋអាមេរិក-អ៊ីរ៉ាក់ បានទទួលស្គាល់ការសម្រេចចិត្តរបស់រដ្ឋសភាអ៊ីរ៉ាក់...
ប៊ុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ក្រុងប៊ុមបៃ នឹងទទួលបានសញ្ញានៃការប្រាប់អំពីគ្រោះទឹកជំនន់ដែលនឹងកើតឡើង ដែលប្រព័ន្ធបន្លឺសំឡេងនឹងបង្ហាញឲ្យដឹងសម្រាប់ទីក្រុងនៅក្នុង ឆ្នាំនេះ ដែលរដូវវស្សាឈានចូលមកដល់ ។ ក្រុមបង្កើតសញ្ញាបន្លឺសំឡេងរបស់ក្រសួងវិទ្យាសាស្ត្រដែនដីរបស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធនេះ នឹងប្រាប់ដំណឹងជាផ្លូវការនៅរសៀលថ្ងៃសុក្រនេះ ដែលបានផ្តល់នូវការផ្តិតយករូបភាពអំពីទិដ្ឋភាពនៃតំបន់ទីក្រុង និងធ្វើការព្យាករណ៍នៅក្នុងតំបន់ជាច្រើន ដែលអាចរងគ្រោះដោយទឹកជំនន់ ។ រដ្ឋធានីប៊ុមបៃដែលជាទីក្រុងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា ត្រូវបានកសាងឡើងដោយឡោមព័ទ្ធទៅដោយប្រជុំកោះចំនួន៧ និងឥឡូវនេះ...
បរទេស៖ ការប្រមូលផ្តុំដ៏ធំនៅតែបន្ត ពាសពេញសហរដ្ឋអាមេរិក បន្ទាប់ពីពិធីបុណ្យសពលោក George Floyd។ ក្រុមអ្នកតវ៉ាបានផ្តួលរំលំរូបសំណាក Christopher Columbus ក្នុងរដ្ឋមិនីសូតា ដោយកាត់ក្បាលមួយផ្សេងទៀតនៅបូស្តុន ហើយបានបំផ្លាញរូបសំណាកនេះនៅ Richmond ដោយមានវិមានជាច្រើនទៀត ត្រូវបានបំផ្លាញឬរុះរើ នៅទូទាំងប្រទេសផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា...
នៅថ្ងៃនេះកាសែតអង់គ្លេស The Sunsports បានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona ដែលកន្លងមកបានធ្វើការ តាមមើលកីឡាករខ្សែការពាររបស់ក្លឹប Chelsea និង Spurs ផងនោះបានត្រៀមរៀបចំ ការដោះដូរមួយដែល នឹងបូកបញ្ចូលកីឡាករ Phillipe Coutinho ផង។ យក្សអេស្បាញនេះអាច នឹងចំណេញ២ផ្លូវការ ពីការដោះដូរមួយនេះ ខណៈដែលក្លឹបចង់បាន កីឡាករខ្សែការពារបម្រុងម្នាក់ផង...
បរទេស៖ ក្រសួងការពារជាតិ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនមានគម្រោងបញ្ជូនប្រាក់ ២៥០លានដុល្លារ ក្នុងជំនួយយោធា ឲ្យទៅប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ យោងតាមមន្ទីរបញ្ចកោណ មូលនិធិពីគោលគំនិត ផ្តល់ជំនួយសន្តិសុខអ៊ុយក្រែន នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ ការហ្វឹកហាត់ សម្ភារៈនិងកិច្ចប្រឹងប្រែង ណែនាំបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពអ៊ុយក្រែន...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា គោលដៅរបស់ខ្លួនគឺដើម្បីបង្កើតនូវកម្លាំង ដែលអាចជឿទុកចិត្តបានជាងមុនប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារយៈពេលវែងពីសហរដ្ឋអាមេរិកនៅពេលប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី ២ នៃកិច្ចប្រជុំកំពូលលើកដំបូងរបស់ មេដឹកនាំទាំងពីរ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Son-gwon បានធ្វើការកត់សម្គាល់ នេះដោយបន្ថែមថាទីក្រុងព្យុងយ៉ាង នឹងមិនផ្តល់ជូនសហរដ្ឋអាមេរិក នូវកញ្ចប់មួយផ្សេងទៀត ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ អាចប្រើដើម្បីអួតអាងថាជាសមិទ្ធិផលនយោបាយ របស់លោក។ លោករី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...