ភ្នំពេញ៖លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាល និងណែនាំជាមួយកីឡាករម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធប្រដាល់គុនខ្មែរ ព្រមទាំងឃុកបុកសិងសម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា។ លោក តែម ម៉ឺន បានមានប្រសាសន៍ ក្នុងអង្គប្រជុំថា ក្នុងនាមលោកជាប្រធានសហព័ន្ធកោតសរសើរដល់អត្តពលិកគុនខ្មែរ និងឃុកបុកសិងដែលបានខិតខំប្រឹងប្រែងអស់ពី សមត្ថភាពក្នុងការប្រកួតដណ្តើុមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA...
ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនទៅធ្វើការហ្វឹកហាត់ នៅប្រទេសចំនួន២ គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួម ប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅវៀតណាម និងលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធ ត្រៀមលក្ខណៈបញ្ជូនអត្តពលិកទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមត្រៀមបញ្ជូនចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបញ្ជូនទៅហ្វឹកហា ត់រយៈពេលវែងនៅប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ព្រមទំាងចូលរួមប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានបន្តថា សម្រាប់កម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃពីគ្រូបង្វឹកត្រូវបន្តការហ្វឹកហាត់ខ្លួនឯងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ។ ដោយត្រៀមពិនិត្យរកកីឡាករ-កីឡាការិនីប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធលើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនបានស្រេច និងចំគោលដៅការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គលេខាធិការបានបន្ថែមថា ត្រូវពិនិត្យក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ត្រៀមបញ្ជូនហ្វឹកហាត់នៅប្រទេសកូរ៉េ និងត្រៀម តេសឈិតធំត្រូវទៅហ្វឹកហាត់នៅចិន ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចដូចតទៅ។ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡារដូវរងារនៅប្រទេសចិន ឆ្នាំ២០២២ ចំនួន៥នាក់រួមមាន កីឡាការិនីសេង ប៉ូរិន ប្រធានក្រុម ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩គីឡូក្រាមកីឡាករ ទឺ ម៉ាចក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាករ យិន សុវណ្ណក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និងកីឡាករឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម។ ចំណែកក្រុមត្រៀមបញ្ជូនទៅហ្វឹកហាត់ប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ចំនួន៨នាក់ដូចជា កីឡារ ឆាំ ពិសិន ក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម កីឡាករហេង វុទ្ធី ក្នុងប្រភេទទម្ងន់ក្រោម៨៩គីឡូក្រាម កីឡាករ ជឿម ពិសិដ្ឋក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម កីឡាការិនី រើន ស្រីនិតក្នុងប្រភេទទម្ងន់ក្រោម៦៤គីឡូក្រាម កីឡាការិនី ឆេង សំនាង នៅអាមេរិកក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម។ កីឡាការិនី តាន់ ប៉ុចក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាករ ឌុច ប៊ុនរ័ត្នក្នុងប្រភេទទម្ងន់ ក្រោម៧គីឡូក្រាម កីឡាករ សៀងសម្បត្តិក្នុងប្រភេទទម្ងន់ ក្រោម៦១គីឡូក្រាម និងគ្រូបង្វឹក២នាក់៕ដោយ៖លី ភីលីព
ភ្នំពេញ៖កីឡាមួយចំនួនដែលបានផ្អាកសកម្មភាពទាំងការហ្វឹកហាត ទាំងការប្រកួត់មួយរយ:នៃការទប់ស្កាត់និងបង្ការជំងឺកូវីដ19 អស់រយៈពេលជាង 2 ខែកន្លងមកនោះពេលនេះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ភ្លើងខៀវឲ្យកីឡាមួយចំនួនដែលមានកម្មវិធីប្រកួតនោះ ត្រូវមានសកម្មភាពប្រកួតឡើងវិញប៉ុន្តែត្រូវធ្វើការប្រកួតដោយបិទទ្វារ ពោលគឺហាមមិនឲ្យមានអ្នកទស្សនាមើលនោះឡើយ។ នៅក្នុងសារជាសំឡេងដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកថ្ងៃទី 21 ខែឧសភាឆ្នាំ 2020នេះ បានឲ្យដឹងថា ឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា គប្បីធ្វើការពិភាក្សាគ្នាដើម្បីបើកឱ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ។ សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកទាក់ទងវិស័យកីឡា គឺយើងបានអនុញ្ញាតអោយតែកីឡាប្រដាល់ធ្វើការប្រកួតដោយបិទទ្វារ ឯកីឡាដទៃទៀតគឺស្ងប់ស្ងាត់។ សម្រាប់ពេលនេះ...
តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា សហព័ន្ធបាល់ទាត់ជប៉ុន (JFA) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ២១០លានយ៉េន (១,៩៥ លានដុល្លារ) ដល់ក្លិបចំនួន ១១៥ ដែលហិរញ្ញវត្ថុរបស់ខ្លួនបានទទួលរង ផលប៉ះពាល់ពីមេរោគ COVID-១៩ ។ រដូវកាលនេះទើបតែ ចាប់ផ្តើមនៅក្នុងប្រទេសជប៉ុន មុនពេលការប្រកួតត្រូវបានផ្អាក នៅខែកុម្ភៈដោយចសារ តែការផ្ទុះឡើងនូវមេរោគថ្មីដែលបណ្តាល ឲ្យបាត់បង់ប្រាក់ចំណូលសម្រាប់ក្លិប។ ការប្រកួតនៅក្នុងផ្នែកធំទាំង៣...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ ប្រហែលជាអាចនឹងបើកចំហអនុញ្ញាតឲ្យ នាវាកូរ៉េខាងជើង ធ្វើដំណើរឆ្លងកាត់តាមតំបន់ភាគខាងត្បូងនៃឧបទ្វីប ដែលនាពេលបច្ចុប្បន្ននេះ ត្រូវបានហាមឃាត់ ក្រោមចំណាត់ការនាថ្ងៃទី២៤ ខែឧសភា របស់ទីក្រុងសេអ៊ូល។ មន្ត្រីនាំពាក្យក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង លោក Yeo Sang-gi បាននិយាយនៅថ្ងៃសុក្រនេះ នៅក្នុងសន្និសីទកាសែតមួយថា ការទំនាក់ទំនងពាក់ព័ន្ធ រឿងដែនសមុទ្រ នឹងជារឿងចាំបាច់ រវាងប្រទេសកូរ៉េខាងជើង...
ក្លឹបVasco da Gama បានធ្វើការលើកឡើងថា ខ្លួននឹងធ្វើការចុះកុងត្រា ជាមួយនឹងអតីតកីឡាករ របស់ក្លឹបBarcelonaនិងMan CityគឺលោកYaya Toure ប្រសិនបើប្រធានក្លឹបថ្មីលោកLeven Sianoនឹងត្រូវជាប់ឆ្នោត។ គួរឲ្យដឹងដែរថាក្លឹបVasco នឹងត្រូវគេរំពឹងទុកថា ធ្វើការបោះឆ្នោតលើកទី១ របស់ខ្លួនដើម្បីជ្រើសរើសប្រធាន ក្លឹបថ្មី នៅក្នុងឆ្នាំនេះ ខណៈដែលលោកSiano គឺជាបេក្ខភាពនាំមុខគេក្នុងចំណោម មនុស្សចំនួន៦នាក់ ដែលកំពុងឈរឈ្មោះ។ ទាំងYaya...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា ប្រភពពីប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា សរុបមានសាកសពចំនួន៥០នាក់ និងរបួស៧បានរកឃើញ និង ០២នាក់នៅមន្ទីរពេទ្យ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅតំបន់ផ្ទះអ្នកស្រុករស់នៅ នៅក្រុងកំពង់ផែ Karachi ស្ថិតនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន ។ ប្រភពពីប៉ូលិសបាន ប្រាប់ដល់ស៊ិនហួ ថា សាកសពទំាងនេះ...
បរទេស៖ នៅថ្ងៃសុក្រនេះ យោធាអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីរ៉ង់កំពុងតែដកខ្លួនចេញ ពីប្រទេសស៊ីរីបន្តិចម្តង ៗ ដើម្បីឆ្លើយតបនឹងការវាយប្រហារ របស់អ៊ីស្រាអែលក៏ដូចជាការកើនឡើង នូវការមិនសប្បាយចិត្តពីសំណាក់ពលរដ្ឋក្នុង ស្រុកជាពិសេសពាក់ព័ន្ធនឹង បញ្ហាសេដ្ឋកិច្ចនិង ការគ្រប់គ្រង របស់ខ្លួន នៃជំងឺរាតត្បាតវីរុសកូវីដ១៩។ គួរឲ្យដឹងដែរថា ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់មានប្រវត្តិស្ថិត នៅក្រោមស្រមោលសង្រ្គាម អស់រយៈពេលជាច្រើន ឆ្នាំមកហើយ នៅក្នុងប្រទេសស៊ីរី...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានរាយការណ៍ថាអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីគិតត្រឹមថ្ងៃព្រហស្បតិ៍ មានចំនួន៤៤៨នាក់ នាំឲ្យតួលេខអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនដល់ ២៩.៨១២នាក់ ។ ក្នុងចំណមអ្នកឆ្លងជំងឺថ្មី គឺមាន១៤នាក់ឆ្លងនៅសហគមន៍ និង៤៣៤នាក់ជាអ្នកដែលកម្មករត្រូវបានអនុញ្ញត ឲ្យរស់នៅក្នុងផ្ទះជាច្រើន ។ មិនមានអ្នកឆ្លងមក ពីក្រៅនោះទេ ។បច្ចុប្បន្ននេះ អ្នកឆ្លងជំងឺចំនួន៩០១នាក់...
អាមេរិក៖ អ្នកជំនាញបាននិយាយថា ការផ្លាស់ប្តូរដ៏សំខាន់ មួយរបស់ Tinder នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំង អស់ស្វែងរកមនុស្សនៅលើ វេទិការបស់ខ្លួនដោយគ្មាន ដែនកំណត់ភូមិសាស្ត្ រនៅគ្រប់ទីកន្លែង លើពិភពលោក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ការដកចេញនូវតម្រូវការ ចម្ងាយរបស់វាមានន័យថា អ្នកប្រើប្រាស់នឹងអាចស្វែងរកកាលបរិច្ឆេទសក្តានុពលនៅតំបន់ណា មួយនៃពិភពលោកដោយ ផ្ទុយពីចម្ងាយអតិបរមាមុនក្នុងចម្ងាយ១០០ ម៉ាយល៍។ បើយោងតាមវេទិកានេះមានន័យថា អ្នកប្រើប្រាស់ថែមទាំងអាចផ្គូរផ្គងជាមួយក្តីសង្ឃឹម Tinder...