តូក្យូ៖លោកវេជ្ជបណ្ឌិតនៅប្រទេសជប៉ុន បានធ្វើការប្តូរកោសិកាថ្លើមដោយជោគជ័យដែលទទួល បានពីកោសិកាដើមអំប្រ៊ីយ៉ុងទៅជាទារកទើបនឹងកើត លើពិភពលោកដំបូង គឺការផ្តល់ជម្រើសព្យាបាលថ្មីសម្រាប់ ទារកយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទារកទើបនឹងកើតទទួលរងនូវជំងឺវដ្តអ៊ុយរ៉ាល់ ជាកន្លែងដែលថ្លើមមិនមានសមត្ថភាពបំបែកអាម៉ូញាក់ពុល ប៉ុន្តែក្មេងអាយុ៦ថ្ងៃមិនអាចធ្វើការប្តូរថ្លើមបាន ជាទូទៅមិនត្រូវបានគេគិតថា មានសុវត្ថិភាពដូចក្មេងមាន ទម្ងន់ប្រហែល ៦ គីឡូក្រាមនៅអាយុប្រហែល៣ទៅ៥ខែ។ លោកវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលជាតិ ដើម្បីសុខភាព និងការអភិវឌ្ឍកុមារបានសម្រេចចិត្តសាកល្បង ព្យាបាលរហូតដល់ទារកធំល្មមដោយចាក់បញ្ចូលកោសិកា ថ្លើមចំនួន ១៩០ លានដែលទទួលបានពីកោសិកាដើម អំប្រ៊ីយ៉ុង...
ថ្មីនេះកាសែតអង់គ្លេស The Sun បានចេញផ្សាយថា កីឡាករGareth Bale បានធ្វើការបដិសេធ សំណើពីសំណាក់ក្លឹបកំពូល អាមេរិក MLS មួយដោយសារតែកីឡាកររូបនេះ និងការរំពឹងទុករបស់គាត់ ជាមួយនឹងប្រាក់កម្រៃ គឺច្រើនខ្លាំងពេក ។ កីឡាករខ្សែប្រយុទ្ធវេលរូបនេះ កន្លងមកតែងតែមានពាក្យ ចចាមអារ៉ាម ក្នុងការផ្ទេរចេញពី Los Blancos ប៉ុន្តែជាមួយនឹងប្រាក់កម្រៃ...
សេអ៊ូល៖ អតីតជំនួយការកំពូល របស់លោកបានលើកឡើងថា លោកប្រធានាធិបតី មូន ជេអ៊ីន នឹងជំរុញគម្រោងសហប្រតិបត្តិការ អន្តរកូរ៉េ ដើម្បីធ្វើឱ្យដំណើរការ សន្តិភាពកូរ៉េឡើងវិញ ខណៈមានភាពជាប់គាំង នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តីក្នុងស្រុកលោក Im Jong-seok អតីតប្រធានបុគ្គលិកក៏បានអំពាវនាវ ឱ្យមានជំនួបកំពូលរវាងលោកមូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក...
ក្រោយព័ត៌មាននៃការបែកផ្លូវគ្នារវាង ក្លឹបកាំភ្លើងធំArsenal និងកីឡាករAubameyang រួចមកនៅថ្ងៃនេះកីឡាករប្រធានក្រុមGranit Xhaka បានលើកឡើងថាបើសិន ជាការពិតមែននោះវាគឺជាខាតបង់ដ៏ធំបំផុតសម្រាប់ក្លឹប។ Real Madrid, Man United និង Barcelona សុទ្ធតែមានបំណងចង់បានកីឡាករ ហ្គាបុងរូបនេះនិងខ្លះបានដាក់សំណើរ រួចទៅហើយដើម្បីសុំចរចាតម្លៃ។ Aubameyang បានក្លាយទៅជាកីឡាករប្រធានក្រុមជំនួសឲ្យ Xhaka តាំងតែពីខែវិច្ឆិកាមកម្ល៉េះ។ គួរឲ្យដឹងដែរថាកុងត្រារបស់ Aubameyang...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងបង្កើតភាពជាដៃគូជា មួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តដទៃទៀត ដើម្បីប្រឆាំងនឹងផលប៉ះពាល់ នៃឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន នៅក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ សេតវិមានបានឲ្យដឹងថា“ វិធីសាស្រ្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចំពោះសាធារណរដ្ឋប្រជាមានិតចិន” ដែលមាន ១៦ ទំព័រត្រូវបានដាក់ជូនសភានៅសប្តាហ៍នេះ ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាតម្រូវការមួយ ក្រោមច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០១៩...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២១ខែឧសភានេះ បាននេះបានឲ្យដឹងថាកងកម្លាំងជើងទឹកអាមេរិក ប្រចាំនៅ តំបន់ប៉ាស៊ីហ្វិកបានអនុញ្ញាតិ ឲ្យនាវាផ្ទុកយន្តហោះចម្បាំងប្រភេទ Theodore Roosevelt របស់ខ្លួនអាចចាកចេញពីមូលដ្ឋានទ័ព Guam វិញហើយ កាលពីថ្ងៃពុធ។ នេះគឺជាការធ្វើសកម្មភាពឡើងវិញលើកទី១ ក្រោយពេលដែលកូវីដ១៩បានបើក ការវាយប្រហារអស់រយៈពេលជាង២ខែមកហើយ។ នាវានឹងធ្វើការងារ សាកល្បងឡើងវិញ នូវប្រព័ន្ធសំខាន់ៗដែលត្រូវការដើម្បីទ្រទ្រង់ ប្រតិបត្តិការនាពេលខាងមុខនេះ។ កងនាវាបានពន្យល់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ គេហទំព័ររបស់ខ្លួនថាដំណើរការ លើកនេះគឺជាជំហានសំខាន់សម្រាប់នាវាចម្បាំងមួយនេះដើម្បីឈានទៅដល់ការដាក់ពង្រាយតាមផែនការរបស់ខ្លួន។...
អស់រយៈពេលជាង២ខែមកហើយដែល Premier League បានផ្អាកការប្រកួតរបស់ខ្លួននិងសូម្បីតែការហ្វឹកហាត់។ នៅសប្តាហ៍ការហ្វឹកហាត់ត្រូវបានអនុញ្ញាតិឲ្យធ្វើឡើងវិញ ហើយក្នុងនោះបិសាចក្រហម Man United ត្រូវបានគេមើលឃើញថាមាន ការហ្វឹកហាត់ជុំគ្នាជាលើកដំបូងផងដែរ។ ការហ្វឹកហាត់ជុំគ្នាទាំងធម្មតាបែបនេះ ត្រូវបានធ្វើឡើងនៅក្រោយពេលដែល ការធ្វើតេស្តត្រូវបានគេដឹងថាបានទទួលលទ្ធផលអវិជ្ជមាន ទាំងអស់គ្នា។កីឡាករប្រធាន ក្រុមHarry Maguireត្រូវបានគេមើលឃើញថាជាកីឡាករ ទី១ដែលមកដល់ទីលាន Carringtonមុនគេនិងបន្ទាប់មកដូចជា Fred, McTominayនិងMatic។ កីឡាករវ័យក្មេងដែលចេញពីថ្នាល យុវជនដូចជា...
បរទេស ៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានព្រមានកោះតៃវ៉ាន់ ក្រោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា លោកស្រីច្រានចោល ការទាមទារ របស់ទីក្រុងប៉េកាំង ដែលឲ្យទីក្រុងតៃប៉ិ រួបរួមគ្នាជាថ្មី ជាមួយចិន ក្រោមសំណើ “ប្រទេសមួយប្រព័ន្ធពីរ” មិនទទួលស្គាល់អធិបតេយ្យភាព កោះតៃវ៉ាន់ ។ លោក...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនផលិតគ្រឿង បរិក្ខារធំបំផុតមួយ របស់ជប៉ុន Panasonic Corp បានប្រកាសថា នៅឆ្នាំក្រោយខ្លួននឹងផ្លាស់ប្តូរ ការផលិតម៉ាស៊ីនទូទឹកកក និងម៉ាស៊ីនបោកគក់ ដែលមានមូលដ្ឋាននៅប្រទេសថៃ ទៅកាន់ប្រទេសវៀតណាម ហើយនឹងបញ្ឈប់កម្មករ ប្រហែល ៨០០ នាក់នៅក្នុងពេលនេះ។ ក្រុមហ៊ុនបានធ្វើសេចក្តី ថ្លែងការណ៍ Panasonic នឹងរៀបចំទីតាំង ផលិតកម្មទំនិញពណ៌សទាំងអស់របស់ខ្លួន...
សេអ៊ូល៖ អ្នកជំនាញជនជាតិកូរ៉េម្នាក់ បានលើកឡើងថា ការទទូចរបស់សហរដ្ឋអាមេរិក ដែលថាកូរ៉េខាងត្បូង ប្រកាន់ចំណែកមួយផ្នែកធំ នៃថ្លៃវត្តមាន របស់កងទ័ពសហរដ្ឋអាមេរិក អាចបង្កគ្រោះថ្នាក់ ដល់សម្ព័ន្ធមិត្ត នៅពេលដែលភាគីទាំងពីរត្រូវការគ្នា។ លោក Victor Cha អតីតនាយកទទួលបន្ទុក កិច្ចការអាស៊ីនៅក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានបានធ្វើអត្ថាធិប្បាយ ឆ្លើយតបទៅនឹងភាពជាប់គាំង នៅក្នុងការចរចារបស់ប្រទេសទាំងពីរ ចំពោះកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិ។ ក្នុងសុន្ទរកថាជាក់ស្តែងមួយ...