មួយរយៈនេះក្លឹបតោខៀវ Chelsea បានព្យាយាមចរចា បន្តកុងត្រាជាមួយនឹងកំពូលកីឡាករ សំបូរបទពិសោធសញ្ជាតិបារាំង Olivier Giroud យ៉ាងខ្លាំងហើយជាលទ្ធផល សប្តាហ៍នេះក្លឹបបានទទួលជោគជ័យក្នុងការ បន្តកុងត្រាថ្មីជាផ្លូវការហើយ។ កុងត្រាថ្មីមានន័យថា Giroud នឹងបន្តលេងជាមួយនឹង Chelsea រហូតដល់ចុងបញ្ចប់រដូវកាលក្រោយ ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះមានវ័យ ៣៣ឆ្នាំទៅហើយក្តី។ កន្លងមកកីឡាករត្រូវបានសារព័ត៌មានអះអាងថា កីឡាករមានទំនាក់ទំនង ជាមួយនឹងក្លឹបយក្សអ៊ីតាលីទាំងពីរគឺ Inter Milan...
តូក្យូ៖ ក្រុមហ៊ុន Sony Corp និងក្រុមហ៊ុន Microsoft Corp បាននិយាយរួមគ្នាថា ពួកគេនឹងសហការគ្នា ក្នុងការវិភាគវីដេអូដោយប្រើបច្ចេកវិទ្យា ស៊ើបការណ៍សម្ងាត់សម្រាប់ ប្រើប្រាស់នៅក្នុងហាងលក់រាយ និងរោងចក្រ ជាគម្រោងដំបូងបង្អស់ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រ របស់ពួកគេដែលបានបង្កើតកាលពីឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ សមត្ថភាពរបស់ Azure AI របស់ក្រុមហ៊ុន...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន បានជួបនឹងឱនភាពពាណិជ្ជកម្មទំនិញចំនួន ៩៣០,៤ ពាន់លានយ៉េន (៨,៦ ពាន់លានដុល្លារ) នៅក្នុងខែមេសា ដោយសារតែឥទ្ធិពល នៃជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងរបាយការណ៍បឋមថា ការនាំចេញបានធ្លាក់ចុះ ២១,៩ ភាគរយធៀបនឹងឆ្នាំមុន ខណៈពេលដែលការនាំចូលធ្លាក់ចុះ ៧,២...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Apple និង Google បានបញ្ចេញបច្ចេកវិទ្យា ស្មាតហ្វូនដែលរង់ចាំជាយូរមកហើយ ដើម្បីជូនដំណឹងដល់មនុស្ស ដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេត្រូវបានប៉ះពាល់នឹងវីរុស ទាន់សម័យនេះ បន្ទាប់ពីក្រុមហ៊ុនប្រកាស ភាពជាដៃគូផ្នែកបច្ចេកវិទ្យា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនទាំង២បាននិយាយថា ប្រទេសចំនួន ២២ និងសហរដ្ឋអាមេរិកមួយ ចំនួនកំពុងរៀបចំផែនការបង្កើត កម្មវិធីទូរស័ព្ទដោយស្ម័គ្រចិត្ត ដោយប្រើសូហ្វវែររបស់ពួកគេ។...
ដូហា ៖ អ្នករៀបចំការប្រកួត បាល់ទាត់ពិភពលោក នៅប្រទេសកាតា មានការព្រួយបារម្ភថា អ្នកគាំទ្រជាច្រើន នឹងមិនអាចមានលទ្ធភាព ធ្វើដំណើរទៅចូលរួមប្រកួត World Cup នៅឆ្នាំ២០២២បានឡើយ ប្រសិនបើជំងឺរាតត្បាតរីករាលដាល បង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ប្រទេសជាច្រើននៅជុំវិញពិភពលោក ត្រូវបានគេរំពឹងថា នឹងទទួលរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ ជាប្រវត្តិសាស្ត្រ ដែលបណ្តាលមកពីវីរុស...
សេអ៊ូល ៖ គណៈកម្មការ ការប្រកួតកីឡាបាល់ទាត់ របស់ Korea League របស់កូរ៉េខាងត្បូង បាននិយាយ ថា គណៈកម្មាធិការវិន័យ របស់ខ្លួន បានសម្រេចដាក់ពិន័យ ជាទឹកប្រាក់ ១០០ លានវ៉ុន (៨១,៤៥៤,៤៥ ដុល្លារ) លើក្រុមបាល់ទាត់ FC Seoul សម្រាប់ការប្រើតុក្កតាសិច...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុន Googleនិយាយថា ខ្លួននឹងមិនបង្កើត ឧបករណ៍ស៊ើបការណ៍ សិប្បនិម្មិតផ្ទាល់ខ្លួនសម្រាប់ ការពន្លឿនការ ទាញយកប្រេង និងហ្គាស ដោយបំបែកខ្លួនពីគូប្រជែង cloud កុំព្យូទ័រ Microsoft និង Amazon ឡើយយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ សេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុន ដែលបានការអនុវត្ត...
ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួនទៅធ្វើការហ្វឹកហាត់ នៅប្រទេសចំនួន២ គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ដើម្បីត្រៀមលក្ខណៈសម្បត្តិ ចូលរួមប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅវៀតណាម និងលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ លោក សំ សុខយី...
សង្គ្រាម ដើម្បីបានកុងត្រារបស់កីឡាករ ខ្សែប្រយុទ្ធមាឌយក្ស សំបូរដោយសាច់ដុំ Adama Traore បានកំពុងកើនកំដៅ ដោយសារតែតារាល្បី របស់ក្លឹបWolves រូបនេះ បានកំពុងទាក់ទាញ ក្លឹបកាន់ធំៗ កាន់តែច្រើនឡើង នៅពេលនេះ ។ ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថា បានចូលរួមជាមួយ នឹងក្លឹបហង្សក្រហម Liverpool...
ដាម៉ាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា អ្នកឃ្លាំមើលសង្គ្រាម បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃអង្គារថា ជាមួយនឹងការគាំទ្រ របស់តួកគី គឺមានក្រុមឧទ្ទាម ចំនួន១៣.០០០នាក់ មកពីប្រទេសស៊ីរី បានមកដល់ទឹកដីលីប៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមមូលដ្ឋានទ័ពខាងលិច ដែលដឹកនាំដោយលោក Khalifa Haftar ។អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា សរុបមានក្រុមឧទ្ទាមចំនួន៣០០នាក់...