បរទេស៖រដ្ឋសភារបស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានបើកកិច្ចប្រជុំ ក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើជាអធិបតីភាពលើកិច្ចប្រជុំការិយាល័យនយោបាយបក្សកាន់អំណាច ហើយលោកអំពាវនាវឲ្យមានវិធានការខ្លាំងក្លា ដើម្បីទប់ស្កាត់ការផ្ទុះឆ្លងនៃវីរុសថ្មី។ រូបថតដែលចេញដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ បានបង្ហាញឲ្យឃើញថា សមាជិករដ្ឋសភារាប់រយនាក់ កំពុងតែអង្គុយកៀកជិតគ្នាដោយគ្មានពាក់ម៉ាស់ ឬក៏សម្ភារៈការពារមិនឲ្យឆ្លងជម្ងឺដទៃទៀតនោះឡើយ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ធ្លាប់បាននិយាយប្រាប់ថា ខ្លួនតេស្តមនុស្សតិចបំផុតចំនួន៧០០នាក់...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ បានធ្វើឲ្យមានការឆ្លើយតប ខឹងសម្បាពីអ្នកប្រើប្រាស់ បណ្តាញសង្គម Twitter មួយចំនួន បន្ទាប់ពីបានចែករម្លែកវីដេអូ អំពីខ្លួនឯងអង្គុយនៅលើសាឡុង ជាមួយឆ្កែរបស់លោក ដោយមានការផឹកតែ និងអាន ដោយមានសារ ប្រាប់ប្រជាជនឲ្យនៅផ្ទះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ “តើអ្នកគិតថាអ្នកជានរណា?” ក្លាយជានិន្នាការកំពូល នៅលើបណ្តាញសង្គម Twitter...
តូក្យូ៖ លោក Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group Corp បានមានប្រសាសន៍ថា លោកផ្គត់ផ្គង់របាំងចំនួន៣០០ លានម៉ាស់ក្នុងមួយខែ សម្រាប់ប្រទេសជប៉ុន បន្ទាប់ពីបានឈានដល់ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីចិន BYD Co Ltd បានចាប់ផ្តើមផលិតរបាំងមុខផងដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក...
អតីតកីឡាករ ខ្សែប្រយុទ្ធឆ្នើម របស់ជម្រើសជាតិ អ៊ុយរ៉ាហ្គាយ Diego Forlan នៅថ្ងៃចន្ទទី១៣ ខែមេសានេះ បានបង្ហើបពីផែនការ ដ៏ធំមួយ របស់ខ្លួន សម្រាប់អាជីពថ្មី ជាមួយនឹងវិស័យបាល់ទាត់នោះ គឺជាគ្របង្វឹករបស់ក្លឹបSao Pauloឬក្លឹបប្រជែង នៅលីកកំពូលប្រេស៊ីល ដដែលនេះគឺInternacional។ ឪពុករបស់ ForlanគឺលោកPablo គឺជាអតីតកីឡាកររបស់ក្លឹបSao Paulo ក្នុងនាមជាខ្សែការពារ...
បរទេស ៖ ថ្ងៃអាទិត្យទី១២ ខែមេសានេះអតីតទាហាន ដែលធ្លាប់ហ្វឹកហាត់ ផ្នែកជំនាញពេទ្យ ប្រមាណជាជាង២៥០០០នាក់ ហើយដែលត្រូវបានរដ្ឋាភិបាល អាមេរិកកោះហៅមកវិញ ដើម្បីចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំងទៅនឹងវិរុស កូរ៉ូណា ក្រោយពេលដែលស្ថានភាព ឆ្លងរាតត្បាតហាក់កាន់ តែអាក្រក់ឡើង ក្នុងប្រទេសនេះ។ កងកម្លាំងទាំងនេះ ត្រូវបាន អនុញ្ញាតិ ឲ្យមានឈ្មោះចូលនិវត្តន៍ និងដកឈ្មោះចេញពីទាហាន ជំនាញ...
ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ត្រូវបានអនុញ្ញាតឲ្យចាកចេញពី មន្ទីរពេទ្យកណ្តាលទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យបន្ទាប់ពីការព្យាបាល អស់រយៈពេលមួយសប្តាហ៍ ចំពោះរោគសញ្ញានៃវីរុសកូវីដ-១៩ ប៉ុន្ដែលោកមិនទាន់ចូល បំពេញការងារនៅឡេីយទេ។ អ្នកនាំពាក្យរបស់នា យករដ្ឋមន្រ្តីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Johnson នឹងបន្តការព្យាបាលឲ្យជាសះស្បើយនៅឯទី ជនបទជាផ្លូវការរបស់លោក។ តាមរបាយការណ៍នោះបានឲ្យដឹងថា“ តាមយោបល់របស់ក្រុមគ្រូពេទ្យរបស់លោកនាយករដ្ឋមន្ត្រី នឹងមិនវិលត្រឡប់មកធ្វើការវិញភ្លាមៗទេ” ដោយរដ្ឋមន្រ្តីក្រសួងការបរទេស...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការផ្តល់ ជូនរបស់កូរ៉េខាងត្បូង ដើម្បីបង្កើនការ ចូលរួមចំណែកក្នុងការ ចំណាយលើវិស័យការពារជាតិ យ៉ាងហោចណាស់ត្រឹម ១៣ ភាគរយ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រមុខការពារជាតិ អាមេរិក នធ្វើការហៅទូរស័ព្ទទៅកាន់រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Jeong Kyeong-doo កាលពីដើមសប្តាហ៍នេះ ដើម្បីជំរុញក្រុងសេអ៊ូលឱ្យយល់ព្រមភ្លាមៗចំពោះការចូលរួមចំណែកខ្ពស់ជាងនេះ៕ ដោយ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា សេតវិមាន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃសុក្រ បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ដោយបានពិភាក្សាគ្នាខិតខំយ៉ាងណានឹងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងធានាឲ្យបាននូវស្ថិរភាព ទីផ្សារថាមពលសកល ។ សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
សេអ៊ូល៖ ការិយាល័យ ប្រធានាធិបតី បានប្រកាសថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតក្រុមរដ្ឋាភិបាល ស៊ីវិលពិសេសមួយ នៅក្នុងចលនានៅសប្តាហ៍នេះ ដើម្បីគាំទ្រដល់ការបង្កើតវ៉ាក់សាំង ការពារមេរោគកូវីដ-១៩ និងការព្យាបាល ។ អ្នកនាំពាក្យ លោកស្រី Yoon Jae-kwan របស់ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា វាត្រូវបានរៀបចំឡើង ដើម្បីជួយសម្រួលដល់ការងារ តាមរយៈការពិនិត្យឡើងវិញ ដ៏ទូលំទូលាយ...
សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញកាលពី ថ្ងៃចន្ទថាការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងឆ្នាំមុនក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមេសា ចំពេលមានការថយចុះសេដ្ឋកិច្ចដោយសារមេរោគថ្មីកូវីដ-១៩។ យោងតាមទិន្នន័យពីសេវាកម្មគយ កូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះបានឈានដល់ ១២,២ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែមេសា ពោលគឺធ្លាក់ចុះ ១៨,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញជាមធ្យមប្រចាំថ្ងៃក្នុងអំឡុងពេល លើកឡើងនេះក៏បានធ្លាក់ចុះ ១៨,៦ ភាគរយផងដែរ។ ទិន្នន័យនេះបានកើតឡើងចំពេល មានក្តីបារម្ភកាន់តែខ្លាំងឡើងដែលថាជំងឺរាតត្បាតកំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ ប្រទេសកូរ៉េខាងត្បូង៕...