បរទេស៖ សាខាប្រព័ន្ធមីស៊ីល របស់ក្រុមហ៊ុន Raytheon នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការប្រកាសថា ខ្លួនទើបបានបង្កើត កិច្ចព្រមព្រៀងយុទ្ធសាស្ត្រ៥ឆ្នាំ មានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ដើម្បីទិញយកប្រព័ន្ធរុញច្រាននានា ពីក្រុមហ៊ុន សម្រាប់គម្រោងមីស៊ីល Standard Missile។ លោក Eugene Jaramillo ជាអនុប្រធានគ្រប់គ្រង ផ្នែកចង្វាក់ផ្គត់ផ្គង់សកល របស់សាខាប្រព័ន្ធមីស៊ីលក្រុមហ៊ុន បាននិយាយថា...
អង់គ្លេស ៖ ការស្នាក់នៅ ក្នុងផ្ទះក្នុងកំឡុង ពេលផ្ទុះជំងឺនេះ អាចជាពេលវេលាឯកោ សម្រាប់មនុស្ស ជាច្រើន ដោយអ្នកខ្លះព្រួយបារម្ភអំពីវិធី ដែលពួកគេអាចគ្រប់គ្រង ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិដោយមិនបានឃើញ ពួកគេយោង តាមការចេញផ្សាយពីSkyNews។ ការហៅជាវីដេអូ គឺជាមធ្យោបាយមួយ នៃការរក្សាការប្រាស្រ័យទាក់ទង ប៉ុន្តែតើវាមានប្រសិទ្ធភាព ដូចពេលដែលឃើញនរណាម្នាក់ នៅក្នុងជីវិតពិតដែរឬទេ? ដំណឹងល្អសម្រាប់ប្រជាជន នៅក្រោមការការពារមិនឲ្យឆ្លងមេរោគ...
កូរ៉េ៖ តារាសម្តែងដ៏ល្បីល្បាញ Kim Soo Hyun តួឯកប្រុសក្នុងខ្សែភាពយន្ត ”សង្សារខ្ញុំជាមនុស្ស ភព ផ្កាយ” បានបង្ហាញខ្លួនជាម៉ូដែលថ្មីលើទស្សនាវដ្តី ELLE ។ ព័ត៌មានកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី២៦ ខែមិនាឆ្នាំ២០២០ នេះថា តារាសម្តែងរូបសង្ហារ Kim Soo Hyun បានបង្ហាញខ្លួនជាថ្មីលើទស្សនាវដ្តី...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា កាលពីយប់ថ្ងៃពុធ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តលើទឹកប្រាក់ ២ទ្រីលានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកា ដើម្បីយកទៅទប់ស្កាត់ការថយ ចុះសេដ្ឋកិច្ច ដោយជំងឺ COVID-19 ។ ការសម្រេចនេះបានធ្វើឡើង ក្រោយពីមានការជជែកគ្នាយ៉ាងស្វិតស្វាញ រវាងក្រុមសមាជិកមកពីបក្សសាធារណរដ្ឋ និងម្ខាងទៀត មកពីប្រជាធិបតេយ្យ នោះ ។...
បរទេស ៖ មន្ទីរបញ្ចកោណ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានចេញបទបញ្ជា ឲ្យឈប់ធ្វើដំណើររយៈពេល៦០ថ្ងៃ សម្រាប់បុគ្គលិកយោធាទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាសមាជិក សេវាកម្មស៊ីវិល ដែលប្រចាំការនៅបរទេស។ យោងតាមសេចក្តីថ្លែង មន្ទីរបញ្ចកោណមួយ បានឲ្យដឹងថា ចំណាត់ការនេះ គឺមានគោលបំណងទប់ស្កាត់...
បរទេស៖ក្រិក តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រារព្ធពិធីអបអរសាទរទិវាឯករាជ្យជាតិរបស់ខ្លួន ស្របពេល ដែលយន្តហោះចម្បាំង តួកគី បានហោះបំពាន ដែនអាកាសខ្លួន ហើយមានជនភៀសខ្លួនរាប់ រយនាក់ បានចំណាយពេលថ្ងៃទី២៧រង់ចាំចូលនៅតាមព្រំដែន។ ទន្ទឹមគ្នានឹងការមានពិធីប្រារព្ធឡើង ជាមួយពិធីព្យុហយាត្រា និងការដង្ហែទង់ជាតិនានា រួមមានពិធីយោធាដ៏លេចធ្លោរ នៅទីក្រុង Kastanies ស្ថិតនៅតាមព្រំដែនក្រិក-តួកគីនោះ មន្ត្រីក្រិកនិងតួកគី បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញ ទៅមក...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍មកថា យ៉ាងហោចណាស់មនុស្សចំនួន១៦នាក់ បានស្លាប់ និង១៥នាក់ផ្សេងទៀត បានរងរបួស កាលពីយប់ថ្ងៃពុធ នៅក្នុងអំឡុងពេលមានករណី រថយន្តបុកបន្តកន្ទុយគ្នា ជាច្រើនគ្រឿងនៅរដ្ឋធានី ប្រទេសអេហ្ស៊ីប ។ សារព័ត៌មានរដ្ឋដែលចេញផ្សាយប្រចាំថ្ងៃ Al-Gomhuria បានរាយការណ៍ថា រថយន្តចំនួន១៤គ្រឿង បានបុកគ្នាជាបន្តបន្ទាប់...
អាមេរិក ៖ ទីផ្សារហិរញ្ញវត្ថុនៅពាស ពេញពិភពលោក ជាពិសេស អ្នកនៅអាស៊ី និងអឺរ៉ុបទទួលបានទំនុកចិត្ត ដោយសារវិនិយោគិន មានជំនឿថា ការអន្តរាគមន៍ របស់រដ្ឋាភិបាល កាន់តែខ្លាំងអាចជួយបន្ទន់នូវវិបត្តិ សេដ្ឋកិច្ចពីការផ្ទុះឡើង នៃមេរោគថ្មីនេះយោងតាមការ ចេញផ្សាយពីគេហទំព័រឆៃណាឌៀលី ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា សេតវិមាន និងព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់នៃសភា រដ្ឋធម្មនុញ្ញនៃប្រទេស...
បរទេស ៖ បេសកកម្មជំនួយ របស់អង្គការសហប្រជាជាតិប្រចាំ នៅប្រទេសអាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានអំពាវនាវឲ្យឈប់ទង្វើ ប្រកបដោយហិង្សា ទៅលើជនស៊ីវិល ក្រោយពីមានមនុស្សជាតិ១០០នាក់ បានស្លាប់ និងមនុស្សដទៃ ជាច្រើននាក់ទៀត បានរងរបួសនៅក្នុង ហេតុការណ៍វាយប្រហារ នៅក្នុងខែនេះ។ តាមសេចក្តីរាយកាណ៍ បេសកកម្មអង្គការសហប្រជាជាតិ ហៅកាត់ថា UNAMA នេះ បានជំរុញគ្រប់ភាគីទាំងអស់...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែមិនានេះបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានគេដឹងថា បានរៀបចំផែនការបំផ្ទុះមន្ទីរពេទ្យមួយកន្លែង ដែលកំពុងទទួលព្យាបាលអ្នកជំងឺ ដោយសារវិរុសកូរ៉ូណា នៅក្នុងរដ្ឋMissouri នោះត្រូវបានបាញ់សម្លាប់ហើយ ដោយក្រុមភ្នាក់ងារ ស៊ើបការណ៍ពិសេស FBIនៅថ្ងៃនេះ។ ការប្រឈមមុខ ដាក់គ្នា ត្រូវបានធ្វើឡើង នៅពេលដែល FBI បានព្យាយាមចូលទៅចាប់ខ្លួនបុរស ដែលត្រូវបានដឹងថា...