ភ្នំពេញ៖ ក្នុងឱកាសចុះទៅខេត្តកំពង់ធំនាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Murphy បានឈៀងចូលមើលប្រាសាទគុហនគរ ដ៏ស្រស់ស្អាត ដែលត្រូវបានកសាងតាំង ពីមុនសម័យអង្គរ។ ក្នុងពេលនោះលោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “វាគឺជាតំណាង នៃបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប” ៕
បរទេស៖ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយប្រាប់សន្និសីទព័ត៌មានមួយ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុង Warsaw នាថ្ងៃចន្ទនេះថា ប្រទេសប៉ូឡូញមានគម្រោង ចូលរួមក្នុងគម្រោងផលិតរថក្រោះអឺរ៉ុប។ លោក Andrzej Duda តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា “យើងនឹងធ្វើការពិភាក្សាគ្នា អំពីការចូលរួមរបស់យើង...
បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទពង្រីការភ័យខ្លាច ជុំវិញការផ្ទុះឡើងនៃកូរ៉ូណាវីរុស តាមរយៈការជម្លៀសពលរដ្ឋខ្លួនចេញ និងរឹតបន្តឹងលើការធ្វើដំណើរ ជំនួយការផ្តល់ជំនួយដែលមានសារៈសំខាន់។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតនិងពង្រីកបន្ថែមនូវភាពស្លន់ស្លោរ ហើយលោកស្រី បានលើកឡើងថា អង្គការសុខភាពពិភពលោក នាពេលថ្មីៗនេះ ណែនាំប្រឆាំងនឹងបម្រាមលើជំនួញនិងការធ្វើដំណើរ។...
បរទេស៖ មន្ត្រីការពារជាតិអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បងមីស៊ីល ចូលទៅក្នុងអាកាស នៅភាគកណ្ដាលនៃប្រទេស ហើយព្រឹត្តិការណ៍នេះ គឺជាការបាញ់តេស្តសាកល្បងមីស៊ីល ជាលើកទីពីររបស់ប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលពីរខែ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល មិនបានផ្តល់សេចក្តីលម្អិត នៃការតេស្តសាកល្បងនេះទេ ប៉ុន្តែអ្នកវិភាគជឿជាក់ថា វាជាការសមមួយ ដែលមានពាក់ព័ន្ធនឹងមីស៊ីលផ្លោងឆ្លងទ្វីប Jericho។ ប៉ុន្តែក្រសួងគ្រាន់តែនិយាយយ៉ាងដូច្នេះថា...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃច័ន្ទថា អ្នកជំងឺសរុបចំនួន ៤៧៥ នាក់ ដែលឆ្លងជំងឺរលាកសួត បណ្តាលមកពីវីរុស កូរ៉ូណាវីរុស ត្រូវបានគេអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃអាទិត្យ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិចិន(NHC) បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា នៅថ្ងៃអាទិត្យបានឃើញថា មនុស្ស ១៤៧...
វូហាន៖ ប្រទេសចិនបានសាងសង់មន្ទីរពេទ្យ បណ្តោះអាសន្នក្នុងរយៈពេល ១០ ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងថ្មីនៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុស នៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន ក្នុងពេលដែលអ្នកស្លាប់ដោយសារ ជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាវីរុស កើនដល់ ៣៦១នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពេទ្យ Huoshenshan (ភ្នំភ្លើងព្រះ)...
បាត់ដំបង៖ ក្រុម The Forest FC បានក្លាយជាជើងឯកមណ្ឌលបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយក្នុងលទ្ធផល ២ទល់១វគ្គផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពីថ្ងៃទី២ ខែកុម្ភៈ នៅទីលានកីឡដ្ឋាន វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FC បានប្តេជ្ញាចិត្តខិតខំ ហ្វឹកហាត់ពង្រឹងសមត្ថភាព ក្រុមបន្ថែមទៀត ដើម្បីលេងឲ្យ ស៊ីសង្វាក់គ្នានៅវគ្គ ផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020 លើកមុខមាត់ខេត្តបាត់ដំបង។ សម្រាប់ជ័យលាភីមណ្ឌលបាត់ដំបងនេះ ដែលជាមណ្ឌលទី៤ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ The Forest FC ទទួលបានថវិការ ១៥០០ ដុល្លារ ក្រុមលេខ២បានទៅលើ FC CROWN...
ហុងកុង៖ បុគ្គលិកពេទ្យហុងកុងរាប់រយនាក់ បានឈប់ធ្វើការនៅថ្ងៃច័ន្ទ (ទី ៣ ខែកុម្ភៈ) ដោយទាមទារឱ្យ ទីក្រុងនេះបិទព្រំដែន របស់ខ្លួនជាមួយប្រទេស ចិនដើម្បីកាត់ បន្ថយការរីករាលដាលនៃមេរោគឆ្លងរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុស កូរ៉ូណាវីសុ ដោយបុគ្គលិកជួរមុខបានគំរាមថា នឹងធ្វើតាមនៅថ្ងៃខាងមុខ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ...
វ៉ូហាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គភាព ស្រាវជា្រវជាន់ខ្ពស់របស់ប្រទេសចិន ផ្នែកវិទ្យាសាស្ត្រធម្មជាតិ បានរកឃើញហេតុផលមួយ ផ្សេងទៀតសម្រាប់ ការឆ្លងវីរុសកូរ៉ូណា ដែលជាដើមចមដំបូង នៅក្រុងវ៉ូហាន ។ វីរុស ដែលបានប្រកាសថា បណ្តាលឲ្យបាត់បង់ ជីវិតមនុស្សជាង៣៦០នាក់នៅក្នុង...
បាត់ដំបង៖ ពិតជាគួរឲ្យសរសើរមែននូវ សន្ដានចិត្តដ៏ស្រស់ថ្លារបស់លោក ឆែម ចន្ថា វ័យ៣៨ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សុខចិត្តយកប្រាក់រង្វាន់ខ្លះទិញម៉ាស់ ដើម្បីចែកជូនអ្នក ធ្វើដំណើរតាមផ្លូវ សម្រាប់ការពារខ្លួនពីវីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ណា។ អាជីវករលក់ម៉ូតូនៅស្រុកមោងឫស្សីរូបនេះ បានរៀបរាប់ពេលមកបើករង្វាន់ ដោយផ្ទាល់ថា៖ «ខ្ញុំគិតថា វាពិតជាបុណ្យកុសល ភ័ព្វសំណាងខ្លាំងណាស់សម្រាប់ខ្ញុំ...