បរទេស ៖ នៅថ្ងៃព្រហស្បតិ៍នេះ អង្គការ OPEC និងប្រទេសរុស្ស៊ី នឹងធ្វើការពិភាក្សាគ្នា អំពីការកាត់បន្ថយ ទិន្នផលប្រេង ដើម្បីគាំទ្រតម្លៃ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែវីរុសកូរ៉ូណា ប៉ុន្តែកិច្ចពិភាក្សានោះ មានភាពស្មុគស្មាញ ដោយការខ្វែងគំនិតផ្ទៃក្នុង និងការស្ទាក់ស្ទើរ របស់សហរដ្ឋអាមេរិក ក្នុងដំណើរចូលរួម ក្នុងចំណាត់ការណាមួយ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
NEW YORK៖ គ្រាន់តែ ១១ សប្តាហ៍បន្ទាប់ពីករណី ឆ្លងជំងឺកូវីដ១៩ដំបូង របស់សហរដ្ឋអាមេរិក ត្រូវបានប្រកាស ហើយតិចជាង ៦ សប្តាហ៍ពីការស្លាប់លើកដំបូងរបស់ខ្លួន មនុស្សជិត ៤០០.០០០ នាក់ បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះវីរុសកូរ៉ូណា នៅសហរដ្ឋអាមេរិក ហើយចំនួនអ្នកស្លាប់ បានកើនឡើងដល់ ១២.៩០០ នាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា ក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាយកដ្ឋានព្រៃឈើ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានរឹបអូសឈើខុសច្បាប់ ជាង៨០០តោន ក្នុងរយៈពេល តែមួយសប្តាហ៍ប៉ុណ្ណោះ ។ ការរឹបអូស ត្រូវបានធ្វើឡើង នៅក្នុងបណ្តារដ្ឋ និងតំបន់ជាច្រើន នៅក្នុងប្រទេស និងតំបន់បង្រួបបង្រួមណៃពិដោរ គិតចាប់ពី...
បរទេស៖កងកម្លាំងដឹកនាំ ដោយអង្គការណាតូ តាមសេចក្តីរាយការណ៍ បាននិយាយថា គ្រាប់រ៉ុកកែតចំនួន៥គ្រាប់ បានវាយប្រហារទៅលើមូលដ្ឋាន ទ័ពអាកាសដ៏ចម្បងមួយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនមានជនរងគ្រោះនោះទេ ហើយការវាយប្រហារនោះ ត្រូវបានអះអាងទទួលខុសត្រូវ ដោយពួកសកម្មប្រយុទ្ធក្រុម រដ្ឋឥស្លាមជ្រុលនិយម។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើង ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពីពួកសកម្មប្រយុទ្ធតាលីបង់ និងសហរដ្ឋអាមេរិក បានសម្រេចធ្វើកិច្ចព្រមព្រៀងមួយ ស្តីពីការដកកងទ័ពអន្តរជាតិដឹកនាំដោយអាមេរិក ដើម្បីជាថ្នូរនឹងការធានារក្សាសន្តិសុខរបស់ពួកតាលីបង់ ប៉ុន្តែក្រុមរដ្ឋឥស្លាមជ្រុលនិយម...
ចិន៖យោងតាមសាជីវកម្ម ផ្លូវដែកចិនបាន ឲ្យដឹងថា បរិមាណដឹកទំនិញតាម ផ្លូវដែករបស់ប្រទេសចិនដែលជា សូចនាករ នៃសកម្មភាពសេដ្ឋកិច្ចទូទៅ មានចំនួន ៣៤៦ លានតោននៅក្នុងខែមីនាពោលគឺ កើនឡើង ៤,៥ ភាគរយបើប្រៀបធៀប ទៅនឹងខែមុនយោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។ ជាមធ្យមការដឹកជញ្ជូនទំនិញចំនួន ១១,១៦ លានតោនត្រូវបានដឹកដោយផ្លូវដែក ក្នុងមួយថ្ងៃនៅក្នុងខែមីនា ជាកម្រិតខ្ពស់របស់វាចាប់តាំងពីខែកុម្ភៈនៅដដែលកាល ពីឆ្នាំមុន។ លោកZhao...
ចិន៖ទីផ្សារហិរញ្ញវត្ថុសកលជា ពិសេស នៅអឺរ៉ុប និងសហរដ្ឋអាមេរិកបាន ឆ្លងកាត់ភាពវឹកវរ ទោះបីជាមេរោគឆ្លង COVID-១៩ គឺជាអ្នកបង្កឲ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុ នៅតាមបណ្តាលប្រទេសមួយចំនួនក៏ដោយ យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ មានមូលហេតុ៣យ៉ាងដែលធ្វើឲ្យមាន ចលាចលដោយមូលហេតុទីមួយ គឺការផ្ទុះឡើងនៃមេរោគឆ្លង កូរ៉ូណា។ ទី២គឺការធ្លាក់ថ្លៃប្រេងដែល កើតឡើង បន្ទាប់ពីការដួល រលំនៃការចរចារវាងប្រទេសនានានៅមជ្ឈឹមបូព៌ា និងប្រទេសរុស្ស៊ី។ តម្លៃប្រេងទាបមានទំនោរ បន្ថយសម្ពាធលើអត្រាអតិផរណាក៏ដូចជា...
ចិន៖បច្ចេកវិទ្យាដូចជាប្រព័ន្ធ 5G កុំព្យូទ័រ Cloud និងបញ្ញាសិប្បនិម្មិតបានផ្តោតជាសំខាន់ចំពេលមានជំងឺរាតត្បាតប្រភេទថ្មីដែលមានតួនាទីសំខាន់ក្នុងការការពារ និងទប់ស្កាត់ជំងឺក៏ដូចជាការបន្តការងារនៅប្រទេសចិនយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ បុគ្គលិកម្នាក់នៃសាជីវកម្ម State Grid Corporation ដើម្បីពិនិត្យមើលសន្ទស្សន៍ថាមពលនៃការបន្តការងារនៅមជ្ឈមណ្ឌលបញ្ជាការសេវាកម្មផ្គត់ផ្គង់ថាមពលនៅទីក្រុងហាំងចូវ ខេត្តហ្សេជាំង ប្រទេសចិន ។ សន្ទស្សន៍ផ្អែកលើការវិភាគទិន្នន័យធំមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពជាក់ស្តែង ការបន្តការងារម្តងទៀតនៅសហគ្រាស ប៉ុន្តែផ្តល់ទិន្នន័យសម្រាប់មន្ទីររដ្ឋាភិបាលដើម្បីវិភាគ និងផ្ទៀងផ្ទាត់ការវិលត្រឡប់របស់ក្រុមហ៊ុនទៅផលិតកម្មពេញលេញ។ នៅតាមហាង ផ្សារទំនើបទីក្រុងស៊ីងយ៉ាង ខេត្តហ៊ូប៉ីកណ្តាលប្រទេសចិននៅតែមានបុគ្គលិកម្នាក់វាស់សីតុណ្ហភាពអតិថជិនដែលបង្ហាញលេខកូដ QR...
ចិន៖ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បាននិយាយថា ក្រុមអាជីវកម្មអតិថិជនរបស់ខ្លួនដែលរួមបញ្ចូលទាំងស្មាតហ្វូនកុំព្យូទ័រ PC និងថេប្លេតមានគោលបំណងប្រកាសកំណើនសេដ្ឋកិច្ចពី ២០ ទៅ ៣០ ភាគរយនៅក្នុងប្រទេសចិននៅឆ្នាំនេះ ទោះបីមានការរីករាលដាលនៃជំងឺCOVID-19 និងការរឹតត្បិតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ។ លោក Yu Chengdong នាយកប្រតិបត្តិក្រុមអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុនបានមើលឃើញការងើបឡើងវិញ យ៉ាងឆាប់រហ័សនៃការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនដោយស្មាតហ្វូនដែលមានយីហោ Huawei (មិនរាប់បញ្ចូលស្មាតហ្វូនម៉ាកយីហោរបស់ខ្លួន)...
ឡុងដ៌៖ ស្ថានភាពរបស់នាយករដ្ឋមន្រ្តី អង់គ្លេសលោក Boris Johnson មានសភាពប្រសើរឡើង ទោះបីជាលោកនៅតែស្ថិតក្នុងក្រុម ថែទាំយ៉ាងយកចិត្តទុកដាក់ ខណៈពេលកំពុងទទួលការព្យាបាលរោគ សញ្ញារោគជាប់រហូតក៏ដោយ។ អ្នកតំណាង និងធ្វើជាប្រធាន សន្និសីទកាសែត ប្រចាំថ្ងៃរបស់រដ្ឋាភិបាលលោក Sunak ថា“ ខ្ញុំក៏អាចប្រាប់អ្នកបានថា លោកបានអង្គុយនៅលើគ្រែ ហើយចូលរួមជា វិជ្ជមានជាមួយក្រុមគ្រូពេទ្យ” ។ ការិយាល័យរបស់លោក...
អង់គ្លេស ៖ សំណល់គ្រោងឆ្អឹង នៃកប៉ាល់លិច ដោយខ្យល់ព្យុះកាលឆ្នាំ១៧៦៩ បានបង្ហាញខ្លួននៅលើឆ្នេរសមុទ្រ Maine ស្ទើរតែរៀងរាល់ ២០ ឆ្នាំមកហើយ ប៉ុន្តែនៅតែជាអាថ៌កំបាំងអស់ រយៈពេលជាង៦ទសវត្ស រហូតមកដល់ពេលនេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវ បានកំណត់អត្តសញ្ញាណ កម្ទេចកម្ទីឈើជាកប៉ាល់ ដឹកទំនិញអង់គ្លេស ដែលមានតាំងពីមុនសង្គ្រាម បដិវត្ត...