ភ្នំពេញ៖សហព័ន្ធខ្មែរហែល ទឹកនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានវគ្គបណ្តុះបណ្តាលឆ្មាំអាងហែលទឹក “Poll Lifeguard” ដល់មន្រ្តី និងគ្រូបង្វឹករបស់សហព័ន្ធ ដែលមានរយៈពេល២ថ្ងៃក្រោយការសហការជាមួយ Gardena City Water Park ប្រព្រឹត្តនាអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធបានប្រាប់ឲ្យដឹងថា...
បរទេស៖ ប៉ូលីសភាគកណ្តាល ប្រទេសវៀតណាមបានរឹបអូសសត្វឆ្មាក្លាសេចំនួន ៦០០ គីឡូក្រាមពីរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿង ដែលធ្វើដំណើរ ពីត្បូងទៅជើង។ សាច់ឆ្មាទាំងនោះ ត្រូវបានរក្សាទុក នៅក្នុងធុងស្នោទឹកកកចំនួន ៦ធុង ក្នុងពេលដែលនៅ ក្នុងប្រទេសវៀតណាម គឺមានភោជនីយដ្ឋានជាច្រើន ថែមទាំងបានប្រើសាច់ឆ្មាដែលនាំ ចូលពីប្រទេសចិន ដោយសារតែការផ្គត់ផ្គង់ក្នុង ស្រុកមិនគ្រប់គ្រាន់ យោងតាមសារព័ត៌មាន VN Express...
ស្វីស៖ប្រភេទមនុស្សសម័យ បុរាណដូចជា Neanderthals និង Denisovans បង្កាត់ពូជជាមួយមនុស្សសម័យទំនើប អាចបណ្តាលឲ្យមនុស្សមួយ ចំនួនមានអភ័យឯកសិទ្ធិ ចំពោះជំងឺដូចជាជំងឺគ្រុនចាញ់ នាពេលបច្ចុប្បន្ននេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Berne នៃប្រទេសស្វីសក៏បានរកឃើញលក្ខណៈបុគ្គលិក មួយចំនួនដូចជាការធ្លាក់ទឹកចិត្ត អាចនឹងឆ្លងកាត់រវាងប្រភេទសត្វឆ្កែព្រៃ។ អ្នកវិទ្យាសាស្ត្របានដឹងអំពីការបង្កអន្តរាយរវាង ប្រភេទសត្វ និងសមត្ថភាពនៃហ្សែនដែលត្រូវបានឆ្លងកាត់ រវាងពួកវាមួយរយៈ វាត្រូវបានគេស្គាល់ថា...
នាថ្ងៃទី១ខែកុម្ភៈក្នុងឆ្នាំ ១៨៨៤ ផ្នែកដំបូងនៃសៀវភៅ ដែលត្រូវបានគេហៅថា វចនានុក្រមអង់គ្លេស Oxford English Dictionay (OED) គឺត្រូវបានគេបោះពុម្ពផ្សាយ និងជាវចនានុក្រមដ៏ពេញលេញ និងត្រឹមត្រូវបំផុតនៃភាសាអង់គ្លេស ។ ប្រវត្តិសាស្ត្រក៏ធ្លាប់បានសរសេរដែរថា ទោះបីជាយ៉ាងណាក្តីផែនការ សម្រាប់ការផលិតវចនានុក្រមមួយនេះ គឺត្រូវបានចាប់ផ្ដើមដំបូងតាំងពីនៅឆ្នាំ១៨៥៧មកម្ល៉េះ នៅពេលដែលសមាជិកនៃសង្គមអ្នកប្រាជ្ញរបស់ទីក្រុងឡុងបានជឿថា គ្មានវចនានុក្រមភាសាអង់គ្លេស ដែលមានកំហុសឆ្គងទាន់សម័យនៅឡើយ ហើយក៏បានសម្រេចបង្កើតសៀវភៅ ដែលគ្របដណ្តប់លើវាក្យស័ព្ទទាំងអស់...
ភ្នំពេញ៖ សួស្តីឆ្នាំថ្មីប្រពៃណីចិន! រីករាយ និងប្រារព្ធឱកាសដ៏ពិសេសនេះ ជាមួយការផ្តល់ជូនដ៏អស្ចារ្យ នៅណាហ្គាវើលដ៍ ដូចជា ម្ហូបនាំលាភ ការសម្តែងសិល្បៈ និងការតុបតែងនៅក្នុងអគារដ៏ស្អាតប្លែក ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៩ ខែកុម្ភៈ។ ប្រសិនបើអ្នកចង់ពិសាអាហារ ពេលល្ងាចជាមួយអ្នក ជាទីស្រឡាញ់របស់អ្នក ឬម្ហូបចិនផ្សេងទៀត សូមអញ្ជើញមកសាកល្បង ម្ហូបឈុតនៅភោជនីយដ្ឋាន ឈ្នះពានរង្វាន់ចិន Fortune Palace ឬ...
រដ្ឋផ្លរីដា៖ ប្រធានក្រុមហ៊ុ SpaceX លោក Elon Muskបាននិយាយថា យើងបានបញ្ចប់ការបាញ់បង្ហោះដ៏សំខាន់កាលពីថ្ងៃអាទិត្យក្ នុងបេសកកម្មរបស់ពួកគេ ដើម្បីហោះហើរអវកាសយានិក របស់អង្គការណាសាទៅអវកាស ដោយជោគជ័យក្នុងការធ្វើតេស្តប្រព័ន្ធពន្លូតខ្លួន បន្ទាន់នៅខាងលើ Cape Canaveral ដោយធ្លាក់ចូលមហាសមុទ្រអាត្លង់ទិចនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គ្រាប់រ៉ុក្កែត Falcon 9 បានផ្ទុះ ចេញពីមជ្ឈមណ្ឌលអវកាស Kennedy...
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ធ្វើការសូត្រមន្តសុំលាភ សុំជយសម្រាប់ទីតំាំងហ្វឹកហាត់ និងអគ្គលេខាដ្ឋាននៅមជ្ឈមណ្ឌលជាតិហ្វឹហ្វឺនកីឡា ក្រោយពីក្រសួងអប់រយុវជន និងកីឡាផ្តល់ទីនោះដល់សហព័ន្ធ ក្នុងឳកាសនេះដោយមានការអញ្ជើញចូលរួមពីលោក ស៊ូម សារឿន ក្លាយជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្មី។ ពិធីបើកទីតំាំងហ្វឹកហាត់ និងអគ្គលេខាដ្ឋាននាព្រឹកនេះ ស្របពេលសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបើកព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២១...
បរទេស៖ អ្វីដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអស់មួយរយៈនៅពេលដែលពាក្យចចាមអារាម ដែលមិនចេះចប់ ហាក់ដូចជាលេចចេញជាផ្លែផ្កាហើយ នៅពេលដែលកីឡាករ Conor McGregor បានបញ្ចប់ការវិលត្រឡប់ទៅ UFC ហើយប្រធានក្រុមហ៊ុនយក្ស MMA ប្រកាសថា គាត់បានជជែកគ្នារួចហើយជាមួយកីឡាករ Floyd Mayweather ដែលជាកីឡាករប្រដាល់មិនដែលស្គាល់រសជាតិថាចាញ់រួចហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ ក្រុមអ្នកតាមដានដែនអាកាស នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ទើបបានបញ្ជូនយន្តហោះតាមដានវិទ្យុសកម្ម WC-135W មួយគ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសមួយរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ហើយការបញ្ជូននេះត្រូវបានគេមើលឃើញថា ជាការបង្កើនការឃ្លាំមើល ប្រទេសកូរ៉េខាងជើង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រមួយ ក្រុមតាមដានដែនអាកាស Aircraft Spots បាននិយាយថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវ ចំពោះការបង្កឲ្យមានភាពតានតឹង នៅជុំវិញពិភពលោក តាមរយៈគោលនយោបាយ បរទេសដ៏គឃ្លើននានា ។ នៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំ គូសបង្ហាញពីគោលនយោបាយ បរទេសរបស់ប្រទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងពីការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន សម្លាប់មេបញ្ជាការជាន់ខ្ពស់...