បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៥ ខែមេសា បានឲ្យដឹងថា បុរសម្នាក់ដែលនៅក្នុងប្រទេសរុស្ស៊ី បានធ្វើការបាញ់សម្លាប់មនុស្ស ចំនួន៥នាក់ ដោយសារតែទ្រាំមិនបាន ថាពួកគេបានបង្កសម្លេងរំខានខ្លាំងពេក ក្បែរផ្ទះរបស់គាត់ពេក នៅពេលយប់ឡើង។ ក្រុមប៉ូលិសបាននិយាយថា ហេតុការន៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើងនៅក្នុងភូមិ ដែលមានឈ្មោះថា Yelatma ក្នុងតំបន់ Ryazan ចម្ងាយប្រមាណជា២០០គីឡូម៉ែត្រ ពីទីក្រុងមូស្គូ...
នៅសប្តាហ៍នេះលោក Frank Lampard ជាគ្រូបង្វឹកក្លឹបតោខៀវChelseaបានធ្វើការលើកឡើង គួរឲ្យចាប់អារម្មណ៍ថាការងារជាគ្រូបង្វឹករបស់ក្លឹបលើលោកពេលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹង បំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ គ្រូបង្វឹកក្លឹបរូបនេះធ្លាប់ជាកីឡាករ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូបង្វឹកដ៏មានសមត្ថភាព និងបទពិសោធខ្លាំងៗជាច្រើននាកមកហើយពេលស្នាក់នៅStamford Bridgeហើយលោក Lampard បានបញ្ជាក់ថាវាជាឧិកាសដ៏ល្អបំផុតសម្រាប់គាត់ដែរ ក្នុងការរៀនសូត្រពីរបៀបរបបដឹកនាំក្លឹបពីបុគ្គលទាំងនោះ។ ក្នុងវ័យ៤១ឆ្នាំ Lampard ធ្លាប់ជាកីឡាករជាមួយនឹង Chelsea អស់រយៈពេលជាង១៣ឆ្នាំ មកហើយនិងក៏ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយ នឹងប្រធានក្លឹបលោក Abrahimovic ល្អណាស់ដែរប៉ុន្តែពេលនេះ...
បរទេស៖គម្រោងកាត់បន្ថយជំនួយ១ពាន់លានដុល្លារអាមេរិក ចំពោះប្រទេសអាហ្វហ្គានីស្ថាន នឹងយកចេញពីថវិកាផ្គត់ផ្គង់សម្រាប់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នេះបើយោងតាមប្រភពអាមេរិកចំនួន៣ ហើយនេះជាចំណាត់ការមួយ ដែលអ្នកជំនាញនិយាយថា នឹងកាត់បន្ថយទាំងសមត្ថភាពរបស់ទីក្រុងកាប៊ុល ប្រយុទ្ធប្រឆាំងពួកតាលីបង់ និងឥទ្ធិពលអាមេរិកក្នុងការចរចាកិច្ចព្រមព្រៀងសន្តិសុខជាមួយពួកគេទាំងនោះ។ រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo និងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត តាមសេចក្តីរាយការណ៍ បានបដិសេធមិនផ្តល់សេចក្តីលម្អិតជាសាធារណៈ ចំពោះចំនួនដែលនឹងត្រូវកាត់បន្ថយ ហើយក្រសួងការបរទេសអាមេរិក ក៏បានបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្យាយ ស្តីពីគម្រោងនេះផងដែរ។ ប៉ុន្តែជំនួយការរដ្ឋសភាអាមេរិកពីររូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះជាបញ្ហារសើប...
បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តីរាយការណ៍ បានប្តេជ្ញាដកខ្លួនចេញពីសន្ធិសញ្ញា មានអាយុកាល២៨ឆ្នាំ ដែលធ្វើឡើងក្នុងគោលបំណងកាត់បន្ថយ ហានិភ័យនៃសង្គ្រាមដោយចៃដន្យ រវាងលោកខាងលិចនិងប្រទេសរុស្ស៊ី ដោយអនុញ្ញាតឲ្យមានការហោះហើរយន្តហោះចារកម្ម ពីលើទឹកដីរបស់គ្នាទៅវិញទៅមក។ បើទោះជាមានការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា ដែលធ្វើឲ្យខកខានដល់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខជាតិទាំងស្រុង ស្តីពីសន្ធិសញ្ញាជើងមេឃបើកចំហក៏ដោយ ក៏រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike...
ទុយនីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃបានឲ្យដឹងនៅថ្ងៃសៅរ៍ថា កងកម្លំាងសន្តិសុខទុយនេស៊ី បានបាញ់សម្លាប់ភេវករ២នាក់ នៅខេត្តភាគខាងលិច Kasserine ។ ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ “គឺជាលទ្ធផលនៃក្រុមការងារស៊ើបអង្កេតសម្ងាត់ដែលបានអនុវត្តន៍ ដោយអង្គភាពប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម ដែលជាផ្នែកមួយ នៃប្រតិបត្តិការទប់ស្កាត់” ។ នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា អង្គភាពសន្តិសុខ...
បរទេស៖ អភិបាលរដ្ឋញូវយ៉ក បានកត់សំគាល់ថា មានមនុស្សស្លាប់ជាង ៥០០ នាក់ ដែលទាក់ទងនឹងជំងឺឆ្លង គឺវីរុសកូវីដ១៩ ក្នុងមួយថ្ងៃតែមួយ ដែលធ្វើឱ្យចំនួនរ ដ្ឋនៅទូទាំងរដ្ឋ មានចំនួនជិត ៣.០០០ នាក់ ឬប្រហែលនឹងចំនួនដូចគ្នា ដែលត្រូវបានស្លាប់ នៅក្នុងការវាយប្រហារ ភេរវកម្ម កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១...
ខណៈដែរស្ថានភាព វាយប្រហារ ដោយកូរ៉ូណា នៅក្នុងប្រទេសអង់គ្លេសហាក់មិនទាន់ថមថយនៅឡើយ នោះពេលនេះមានក្លឹបបាល់ទាត់ធំៗ កាន់តែច្រើនជាពិសេស នៅលីកកំពូលតែម្តងបាននាំគ្នាអំពាវនាវ ឲ្យមានការប្រកួតឡើងវិញ ទោះបីក្នុងលក្ខណ្ឌណាក្តីដោយសារតែ បញ្ហាហរិញ្ញវត្ថុ។ ក្លឹបៗធំដូចជា Man United បានសម្រេចចិត្ត ជ្រើសយកវិធីកាត់បន្ថយប្រាក់កម្រៃ ប៉ុន្តែក្លឹបតូចដូចជា West Ham និង Burnley ជាដើមកំពុងត្អូញត្អែរ។ កិច្ចប្រជុំជាច្រើនដង...
បរទេស៖ នៅថ្ងៃសៅរ៍ទីខែមេសានេះ សារព័ត៌មានបានចុះផ្សាយថានារីរកស៊ី ជាជនបរទេសរាប់ពាន់នាក់កំ ពុងតែជាប់គាំងនៅក្នុង ប្រទេសអាល្លឺម៉ង់ និងខ្លះថែមទាំងមិនមានផ្ទះសំបែង ឬបន្ទប់គេងឡើយ ជាពិសេសនៅក្រោយ ពេលដែលផ្ទះបនទាំងអស់ ត្រូវបានរដ្ឋាភិបាលបិទ។ មិនអាចត្រឡប់ ទៅស្រុកកំណើត បានហើយចំណូលក៏មិនមានផ្ទះគេង ក៏មិនមានផងដែរ។ ការរកស៊ីផ្លូវភេទ នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានក្លាយទៅជាសកម្មភាព អាជីវកម្មស្របច្បាប់ជិត ៣ទសវត្សមកហើយ ប៉ុន្តែដោយសារតែស្ថានភាពឆ្លង នៃជំងឺកូរ៉ូណា...
បរទេស៖ ក្នុងពេលដែលស្ថានភាព វាយលុក ជំងឺរាតត្បាតកូរ៉ូណាលើពិភពលោក ហាក់មិនថមថយនោះ ប៉ុន្តែក្រុមហ៊ុនផលិតយន្តហោះធំបំផុត របស់អាមេរិកLockheed Martin Corpហាក់មិនសូវប៉ះពាល់ អាជីវកម្មរបស់ខ្លួនឡើយ ដោយជាបន្តបន្ទាប់ទទួលបាន កុងត្រាថ្មីៗ។ ប៉ុន្មានថ្ងៃសប្តាហ៍មុនក្រុមហ៊ុនទើបទទួលបានកុងត្រាតម្លៃរាប់ពាន់លានដុល្លារពីរដ្ឋាភិបាលអាមេរិកក្នុងការផលិតយន្តចម្បាំងជាច្រើនគ្រឿងហើយនៅថ្ងៃសៅរ៍ទី៤ខែមេសានេះក្រុមហ៊ុនក៏បានប្រកាសដែរថាបានទទួលកុងត្រាថ្មីមួយទៀតពីប្រទេសប៊ុលហ្គារីក្នុងការផលិតយន្តហោះចម្បាំងប្រភេទF-16ចំនួន៨គ្រឿងផងដែរ។ គួរបញ្ជាក់ដែរថាកុងត្រានេះមានទំហំដល់ទៅ៥១២លានដុល្លារ។ទីផ្សារហ៊ុនរបស់ក្រុមហ៊ុននេះត្រូវបានគេមើលឃើញថាមានការកើនឡើងប្រមាណជា១៨,១ភាគរយកាលពីឆ្នាំទៅទោះបីជាទំហំទីផ្សាររបស់ឧស្សាហកម្មផលិតយន្តហោះបានធ្លាក់ចុះដល់ទៅ៣៤,២ភាគរយ៕ ប្រែសម្រួល៖ស៊ុនលី
នៅថ្ងៃនេះប្រធានបទ នៃការដំណើរការប្រកួតឡើងវិញ គឺមិនទាន់មានអ្នកណា ហ៊ានឆ្លើយសម្រេចចិត្តឡើយ ប៉ុន្តែក្លឹបបិសាចក្រហម Man United ក្នុងនោះត្រូវបានគេមើលឃើញថា បានក្លាយទៅជាក្លឹបទី១ ក្នុងការបរិច្ចាគប្រាក់កម្រៃបុគ្គលិក ៣០ភាគរយ ដើម្បីយកទៅជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូរ៉ូណា។ មកដល់ចុងសប្តាហ៍នេះ នៅមិនទាន់មានក្លឹបណាឬកីឡាករណាទៀត ធ្វើការសម្រេចចិត្ត ដូចនេះឡើយប៉ុន្តែដូចជាកីឡាករ Kevin De Bryne, Troy Deeney...