ញូវយ៉ក៖ ការធ្វើសន្និសីទ វីដេអូកម្មវិធីពង្រីក ដែលត្រូវបានគេមើលឃើញថា ប្រជាប្រិយភាពរបស់វា បានហក់ឡើងខ្ពស់ សម្រាប់រដូវកាល ជំងឺរាតត្បាតកូរ៉ូណា គឺស្ថិតនៅក្នុងទឹកក្តៅ បន្ទាប់ពីអ្នកប្រើប្រាស់ត្អូញត្អែរទៅ FBI នៃការលួចមើលរឿងសិច ក្នុងពេលប្រជុំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អ្នកនាំពាក្យម្នាក់ បាននិយាយថា អគ្គរដ្ឋអាជ្ញាញូវយ៉ក លោក Letitia James បានផ្ញើលិខិតមួយ...
បរទេស៖ មន្ត្រីទ័ពជើងទឹកជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅក្នុងសប្ដាហ៍នេះថា ទ័ពជើងទឹកនឹងផ្តល់កុងត្រាខ្លះៗ ឲ្យលឿនជាងការគ្រោងទុក នៅក្នុងដំណើរការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ផលប៉ះពាល់ បណ្ដាលមកពីការផ្ទុះឆ្លង នៃជម្ងឺកូវីដ១៩ លើឧស្សាហកម្មការពារជាតិ។ លោក James Geurts ជាអនុលេខាធិការទ័ពជើងទឹក ទទួលបន្ទុកផ្នែកស្រាវជ្រាវ អភិវឌ្ឍន៍និងទិញសម្ភារៈ ផ្នែកជើងទឹក បាននិយាយប្រាប់អ្នកសារព័ត៌មានថា ទ័ពជើងទឹកកំពុងតែគ្រោង លើការផ្តល់កុងត្រានានា សម្រាប់គោលគម្រោងផ្សេងៗ...
តូក្យូ៖ ក្រុមហ៊ុន Sony Corp បាននិយាយថា ខ្លួនបានបង្កើតមូលនិធិចំនួន ១០០ លានដុល្លារ ដើម្បីជួយដល់វិស័យវេជ្ជសាស្រ្ត ការអប់រំ និងការកម្សាន្តនៅក្នុង និងក្រៅប្រទេសជប៉ុន ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃវីរុសថ្មីកូរ៉ូណា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ Sony បាននិយាយថា មូលនិធិនេះភាគច្រើន សម្រាប់បុគ្គលិកពេទ្យ ប្រយុទ្ធប្រឆាំងនឹងវីរុស កុមារ...
UN៖ បើយោងតាមការវិភាគ ចេញផ្សាយដោយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ (UN-DESA)ថា សេដ្ឋកិច្ចសកល អាចនឹងធ្លាក់ចុះដល់ ១ ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត COVID-19 ហើយអាចនឹងធ្លាក់ចុះថែមទៀត ប្រសិនបើការរឹតត្បិត លើសកម្មភាពសេដ្ឋកិច្ច ត្រូវបានពង្រីក ដោយគ្មានការឆ្លើយតប សារពើពន្ធគ្រប់គ្រាន់។ របាយការណ៍សង្ខេបរបស់ UN-DESA...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពី មានរោគសញ្ញាថា បានឆ្លងជំងឺ COVID-19 ។ ខាងការិយាល័យ របស់គាត់បានឲ្យដឹងដូច្នេះ ។ ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បង្ខំឲ្យធ្វើចត្តឡីស័កដោយខ្លួនឯង ។ លោក Yaakov Litzman...
ថ្ងៃសុក្រទី៣ខែមេសានេះកាសែតអង់គ្លេស The Mirror បានសរសេរថាកំពូលកីឡាករ ថ្លៃបំផុតនិងល្អបំផុតលើលោកNeymarរបស់ក្លឹប PSG បានសម្រេចចិត្តបរិច្ចាគលុយផ្ទាល់ខ្លួនដើម្បីកិច្ចការងារ ប្រយុទ្ធប្រឆាំងវិរុសកូរ៉ូណាដែលកំពុងរីករាលដាលនាពេល បច្ចុប្បន្ន។ ប្រភពដដែលបានសរសេរទៀតថា កីឡាកររូបនេះមិនបានប្រកាសជាផ្លូវការទេប៉ុន្តែគេបានដឹងថា រូបគេបានផ្តល់លុយប្រមាណជា៥លានរៀលលុយប្រេស៊ីល ឬប្រមាណជា៧៦៩០០០ផោនទៅដល់ទីភ្នាក់ងារ មនុស្សធម៍របស់អង្គការយូអិននិងព្រមទាំងកំពុងបង្កើតមូលនីធិ ពីក្រុមមនុស្សល្បីៗផងដែរ។ លុយទាំងនោះនឹងត្រូវបានគេជឿជាក់ថា នឹងយកទៅផ្តល់ជូនដល់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងកូរ៉ូណានៅទូទាំងពិភពលោកតែម្តងខណៈដែលមនុស្សជាង ១លាននាក់ហើយដែលបានឆ្លងមេរោគCOVID-19 និងប្រមាណជា៥ម៉ឺននាក់ហើយដែលបានបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖មន្ត្រីរដ្ឋបាលជាន់ខ្ពស់ លោក ត្រាំ មួយរូបបាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងចេញថ្លៃឲ្យ ប្រទេសរុស្ស៊ី សម្រាប់បរិក្ខារពេទ្យទាំងអស់ ដែលទីក្រុងមូស្គូបាន បញ្ជូនមកឲ្យ ដើម្បីជួយប្រយុទ្ធប្រឆាំងការផ្ទុះឆ្លង នៃកូរ៉ូណាវីរុស។ វានៅមិនច្បាស់នៅឡើយថា រុស្ស៊ីបញ្ជូនគ្រឿងបរិក្ខារចំនួន៦០តោននោះ សម្រាប់ជាអំណោយ ឬក៏ជាការលក់សម្ភារៈទាំងនោះ ដែលរួមមានផ្លិតបក់បញ្ចូលខ្យល់ ម៉ាស់ ឧបករណ៍ជំនួយដង្ហើម និងសម្ភារៈផ្សេងៗទៀត បន្ទាប់ពីមានកិច្ចសន្ទនាគ្នាតាមទូរសព្ទ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង កំពុងតែប្រឹងប្រែង អភិវឌ្ឍកម្មវិធីលំហអាកាស សម្រាប់គោលបំណងសន្តិភាព ហើយរដ្ឋបាលអភិវឌ្ឍន៍ លំហអាកាសជាតិ របស់រដ្ឋាភិបាល នឹងបន្តធ្វើលើគម្រោងជាច្រើន នៅក្នុងឆ្នាំនេះ។ យោងតាមប្រភពព័ត៌មាន ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ឃោសនាទីក្រុងព្យុងយ៉ាង...
ម៉ានីល៖ អង្គការ លើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte គួរតែដកហូតការកត់សម្គាល់ភ្លាមៗ របស់លោកដែលបង្ហាញថា អាជ្ញាធរត្រូវបានគេអនុញ្ញាត ឱ្យសម្លាប់អ្នករំលោភបំពាន ចំពោះការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដោយនិយាយថា ទាំងនេះអាចនាំឱ្យមានការរំលោភបំពាន ក្នុងអំឡុងពេល ដាក់ឱ្យនៅឡោយឡែកនេះ នៅទូទាំងតំបន់Luzon និងផ្នែកខ្លះនៅ...
សេអូល៖ ប្រភពបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងទ័ពអាកាសកូរ៉េខាងត្បូង កំពុងជំរុញឱ្យដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Global Hawk នៅក្នុងឆ្នាំ២០២០ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ប្រទេសកូរ៉េខាងត្បូង បាននាំយកយន្តហោះ RQ-4 Block 30 Global Hawk ពីខែធ្នូ ហើយបាននិងកំពុងធ្វើការដើម្បីដាក់ឱ្យដំណើរការ។ កងអនុសេនាធំឈ្លបយកការណ៍ ត្រូវបានបង្កើតឡើង...