បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក ចង់កសាងមន្ទីរពេទ្យ បណ្ដោះអាសន្នរាប់រយ នៅទូទាំងប្រទេស ដើម្បីដោះស្រាយ ករណីឆ្លងកូរ៉ូណាវីរុសថ្មីរាប់ពាន់ ដែលកំពុងពិនិត្យ រកឃើញជារៀងរាល់ថ្ងៃ ក្រោយសហរដ្ឋអាមេរិក មានអ្នកស្លាប់ច្រើនបំផុត កាលពីថ្ងៃចន្ទ គឺស្លាប់ចំនួន៥៧៥នាក់។ កងកម្លាំងវិស្វកម្មកងទ័ពអាមេរិក ដែលបានផ្លាស់ប្តូរ មជ្ឈមណ្ឌលសន្និបាតក្នុងទីក្រុងញូយ៉ក ឲ្យទៅជាមន្ទីរពេទ្យមានគ្រែ១.០០០ ក្នុងពេលមួយសប្ដាហ៍ កំពុងតែស្វែងរកសណ្ឋាគារ ទីស្នាក់អាស្រ័យ មជ្ឈមណ្ឌលសន្និបាត និងទីទំនេរធំៗ...
សេអ៊ូល៖ ប្រភពព័ត៌មានមួយបានឲ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក អាចប្រកាសពីកិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិមួយ នៅព្រឹកថ្ងៃពុធនេះ ខណៈដែលបុគ្គលិកកូរ៉េរាប់ពាន់នាក់ បានឈប់សម្រាក ដោយគ្មានប្រាក់ឈ្នួល ក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង ផ្តល់ប្រាក់ឈ្នួលរបស់ពួកគេ។ ប្រភពដដែលបានប្រាប់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកថា“ នៅក្នុងគ្រោងការណ៍ ធំទូលាយភាគីទាំងពីរ បានឈានដល់ដំណាក់កាល នៃការបញ្ចប់ការចរចា ទោះបីជាលទ្ធភាពផ្សេងៗ នៅតែបើកចំហ” ។...
ទីក្រុងឡុងដ៍ ៖ ប្រាប់តាមTweet ពីទីក្រុងតូរ៉ុនតូ របស់លោកស្រី២សប្តាហ៍មុន Hayley Wickenheiser មាន២ពាក្យសម្រាប់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលមិនទាន់បានពន្យារពេល ការប្រកួតអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូ ចំពេលមានការរីករាលដាល នៃវីរុសកូរ៉ូណា “មិនសមរម្យ និងមិនទទួលខុសត្រូវ” នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្មានថ្ងៃក្រោយមក IOC បានទទួលយកការពន្យារពេល កីឡាអូឡាំពិករហូតដល់ខែកក្កដា...
មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៣១ ខែមីនា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកត្រាំ និងប្រធានាធិបតីរុស្ស៊ី លោកពូទីន បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ កាលពីថ្ងៃចន្ទ ដើម្បីដោះដូរការសហប្រតិបត្តិការគ្នា ឲ្យកាន់តែស៊ីជម្រៅ លើកិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងវិរុសរាតត្បាតកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយវិមានក្រមឡាំង បានបញ្ជាក់ដែរថា មេដឹកនាំទាំងពីររូនេះ បានបង្ហាញពីជំហដ៏ច្បាស់លាស់...
ឈ្មោះ អោម ម៉ានីន ភេទប្រុស អាយុ ១៨ឆ្នាំ ជនសង្ស័យជាចោរឆក់ ដែលបានធ្វើសកម្មភាពជាមួយនិងបក្ខពួកឈ្មោះ ពេជ្រ(រត់គេចខ្លួន) ឆក់កាបូបពីស្រី្តជនរងគ្រោះ ដែលធ្វើដំណើរលើដងផ្លូវ នៅចំណុច មុខយាន្តដ្ឋានជួសជុលរថយន្តយីហោ VM ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីថ្ងៃទី៣០...
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co បាននិយាយថា ប្រាក់ចំណូលពីការលក់ នៅលើពិភពលោក បានកើនឡើងប្រហែល ១៩ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៨៥៨,៨ ពាន់លានយន់ (១២០ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០១៩ ទោះបីមានការរឹតត្បិត របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុន...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តតូយ៉ូតារបស់ ជប៉ុនបានប្រកាសថា ខ្លួននឹងបញ្ឈប់ការផលិតនៅរោងចក្រក្នុងប្រទេសវៀតណាម សម្រាប់ជាវិធានការសុវត្ថិភាព ពីការរីករាល ដាលនៃវីរុសកូវីដ១៩ ។ សម្រាប់ថ្ងៃនៃការចាប់ផ្តើម ផលិតឡើងវិញ នៅរោងចក្ររបស់ ក្រុមហ៊ុននៅភាគខាងជើងខេត្ត Vinh Phuc មិនទាន់ត្រូវបានកំណត់នៅ ឡើយទេ ព្រោះវាអាស្រ័យលើការរីករាលដាលនៃ ជំងឺរាតត្បាតស្ថានភាពខ្សែសង្វាក់ ផ្គត់ផ្គង់ស្តុករបស់ទីភ្នាក់ងារ តំរូវការទីផ្សារ និងការសម្រេច របស់រដ្ឋាភិបាល។...
បរទេស៖ វេជ្ជបណ្ឌិតនិង គិលានុបដ្ឋាយិកា ដែលកំពុងព្យាបាលអ្នកជំងឺ កូវីដ១៩ នៅទីក្រុងហូជីមិញ គឺអាច សម្រាក នៅសណ្ឋាគារនិងរីករាយជា មួយនឹងសេវាកម្ម បរិភោគអាហារនៅទីនោះទៀតផង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមមន្ទីរសុខាភិបាលក្រុងថា ទីក្រុងនេះគ្រោងនឹងប្រើប្រាស់ សណ្ឋាគារចំនួន ៣ ដើម្បីផ្តល់កន្លែងស្នាក់នៅ...
បរទេស៖ រូបភាពដ៏គួរឱ្យរន្ធត់បានលេចឡើងតាមរយៈសាកសពដែលត្រូវបានគេដាក់លើឡានដឹកទំនិញដែលមានទូរទឹកកក នៅខាងក្រៅមន្ទីរពេទ្យ Brooklyn ក្នុងទីក្រុងញូវយ៉ក ដែលមានមនុស្ស ៤ពាន់នាក់បានស្លាប់ ដោយសារវីរុសកូវីដ១៩ និង ៣៦.០០០ នាក់ផ្សេងទៀតបានឆ្លង។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វីដេអូដែលថតពីលើឡាន ដោយអ្នកនៅក្បែរនោះ បានបង្ហាញពីសាកសពកំពុងត្រូវបានគេផ្ទុកលើរថយន្ត។ វាបានលេចចេញក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់បានចែករំលែករូបថតដ៏គួរអោយឈឺចាប់...
SEATTLE៖ក្រុមហ៊ុន Microsoft បាននិយាយថា ចំនួនមនុស្ស ដែលប្រើ ប្រព័ន្ធហៅតាមវីឌីអូ Skype របស់ក្រុមហ៊ុន Microsoft បានកើនឡើង ៧០ភាគរយក្នុងមួយ ខែដល់ ៤០ លាននាក់នាពេលបច្ចុប្បន្ននេះ ខណៈមនុស្សជាច្រើន ស្នាក់នៅផ្ទះដោយសារតែ ការឆ្លងវីរុសនេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនបាននិយាយនៅក្នុងការ សរសេរប្លក់ថា ការហៅទូរស័ព្ទតាមប្រព័ន្ធអ៊ីនធើណេតទៅ Skype...