បរទេស៖ ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ ១៥០ លានអឺរ៉ូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីអភិវឌ្ឍផលិតគំរូយន្តហោះចម្បាំងជំនាន់ថ្មី ហើយនេះជាគម្រោងមួយ ដែលគេមើលឃើញថា មានសារៈសំខាន់ចំពោះអឺរ៉ុបដើម្បីការពារខ្លួនឯង ដោយមិនពឹងផ្អែកលើសម្ពន្ធមិត្តនានា ក្នុងពិភពកាន់តែមិនប្រាកដប្រជាខ្លាំងឡើង។ រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោក Florence Parly បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខា ជាមួយរដ្ឋមន្ត្រីមកពីប្រទេសពីរផ្សេងទៀតថា “នេះគឺជាគម្រោងប្រកបដោយមហិច្ឆតាខ្លាំងមួយ រវាងប្រទេសបារាំង...
តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តសេចក្តីព្រាងច្បាប់មួយ គាំទ្រដល់ក្រុមហ៊ុននានាដើម្បីបង្កើតបណ្តាញទូរស័ព្ទចល័ត 5G ប្រកបដោយសុវត្ថិភាព និងបច្ចេកវិទ្យាដាច់អហង្ការចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមអ្នកធ្វើគោលនយោបាយតូក្យូ អំពីឥទ្ធិពលដែលកំពុងកើនឡើង នៃបច្ចេកវិទ្យា 5G របស់ចិនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ច្បាប់នេះនឹងផ្តល់ឲ្យក្រុមហ៊ុន ដែលអភិវឌ្ឍបច្ចេកវិទ្យាបែបនេះ ទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ពីស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធនឹងរដ្ឋាភិបាល ប្រសិនបើផែនការរបស់ពួកគេបំពេញតាមស្តង់ដារ ស្តីពីសន្តិសុខតាមអ៊ីនធើណេត ។ ក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យា 5G...
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Gent កីឡាករ Jonathan David រដូវកាលនេះបានបង្ហាញទំរង់ដ៏ល្អមិនគួរឲ្យជឿ ដោយអាចរកគ្រាប់បាល់បានទៅដល់២១គ្រាប់ហើយ ។ បច្ចុប្បន្នរូបគេកំពុងក្លាយទៅជាគោលដៅរបស់ក្លឹបធំៗ នៅអ៊ឺរ៉ុបបូករួមទាំងក្លឹបធំៗនៅអង់គ្លេសជាច្រើនផងដែរ ។ ក្លឹបធំៗបូករួមទាំង Everton, Leicester City និង Arsenal ផងសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ David ដែលគេជឿជាក់ថាមានតម្លៃខ្លួនប្រមាណជា១៨លានផោនរូបនេះ ។ ក្នុងវ័យទើបតែ២០ឆ្នាំ...
បរទេស៖ ក្រោយពេលមួយថ្ងៃ បន្ទាប់ពីតួកគីគម្រាប់ធ្វើសកម្មភាពយោធា ប្រឆាំងកងកម្លាំងយោធារបស់រដ្ឋាភិបាលស៊ីរី មន្ត្រីតួកគីមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគីនិងប្រទេសរុស្ស៊ី កំពុងតែធ្វើកិច្ចពិភាក្សាគ្នា អំពីភាពអាចទៅរួចនៃប្រតិបត្តិការល្បាតរួមគ្នា ដែលជាវិធីមួយឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នា និងរារាំងការរត់ភៀសខ្លួនរបស់ជនស៊ីវិល ជាច្រើននៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ។ មន្ត្រីតួកគីរូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “សមយុទ្ធផ្សេងៗ ជាច្រើន កំពុងតែលើកយកមកពិភាក្សាគ្នា ជាឧទាហរណ៍ គឺការធានាឲ្យប្រាកដថា...
បរទេស៖ អនុគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងប្រារព្ធធ្វើកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយនេះ ជាមួយអតីតមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នាស្តីពីគោលនយោបាយលើប្រទេសកូរ៉េខាងជើង ។ យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយកាសែតកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងថា កិច្ចប្រជុំ ដែលមានឈ្មោះថា “គោលនយោបាយលើកូរ៉េខាងជើង ក្រោយមួយឆ្នាំបន្ទាប់ពីទីក្រុងហាណូយ” នេះ នឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ដោយអនុគណៈកម្មាធិការទំនាក់ទំនងបរទេស...
បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងនឹងពិចារណា សំណើសុំជំនួយរបស់ទីភ្នាក់ងារអន្តរជាតិ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួបកូរ៉េខាងជើង ជាមួយវិធានការទប់ស្កាត់កូរ៉ូណាវីរុស ប្រសិនបើមានការស្នើសុំជាផ្លូវការ ពីក្រុមអង្គការផ្តល់ជំនួយមនុស្សធម៌។ លោក Yoh Sang-key ជាមន្ត្រីនាំពាក្យក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយប្រាប់សន្និសីទកាសែតមួយ ដើម្បីជាការឆ្លើយតបទៅនឹងសំនួរមួយ ដែលសួរថា តើរដ្ឋាភិបាលមានឆន្ទៈ ជួយផ្តល់ជំនួយប្រឆាំងវីរុស ដល់ប្រទេសកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារអន្តរជាតិដែរឬទេនោះ។ គួរបញ្ជាក់ថា...
បរទេស៖ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការចោទប្រកាន់ប្រទេសជប៉ុន ពីបទមានមហិច្ឆតាធ្វើការឈ្លានពានឧបទ្វីបកូរ៉េជាថ្មី ដោយសំដៅដល់សហសមយុទ្ធយោធាមួយជាមួយ សហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។ ទីភ្នាក់ងារសាព័ត៌មានគ្រប់គ្រង ដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA បាននិយាយថា សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុន គឺជាទង្វើបង្កហេតុ និងបានប្រព្រឹត្តធ្វើឡើងជាញឹកញាប់ ហើយការពោលបែបនេះរបស់កាសែតកូរ៉េខាងជើងនេះ គឺសំដៅដល់សមយុទ្ធដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី០៣...
បរទេស៖ក្រុមហ៊ុន Apple នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការព្រមានថា ការផ្ទុះឡើងនៃកូរ៉ូណាវីរុស នៅក្នុងប្រទេសចិន កំពុងតែធ្វើឲ្យជះឥទ្ធិពលអាក្រក់ ដល់ខ្សែគ្រឹះសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថ្លែងទៅកាន់អ្នកវិនិយោគ ក្រុមហ៊ុន Apple បាននិយាយថា ការផ្ទុះឡើងនៃវីរុស COVID-19 ដែលបានធ្វើឲ្យប៉ះពាល់...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនារបស់កូរ៉េខាងជើង បានរិះគន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ជុំវិញសុន្ទរកថាថ្មីៗ របស់លោកដែលសង្កត់ធ្ងន់លើសារៈសំខាន់ នៃសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ដោយចោទប្រកាន់លោកថា មានអាកប្បកិរិយាតូចតាច ដោយទទូចសុំជំនួយពីខាងក្រៅ ដើម្បីដោះស្រាយបញ្ហាអន្តរអន្តរកូរ៉េ ។ កាលពីថ្ងៃទី០៨ ខែកុម្ភៈលោកមូន បានថាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក គឺចាំបាច់ដើម្បីរក្សាសន្តិភាព និងសេរីភាពនៅលើឧបទ្វីបកូរ៉េ នៅក្នុងសារជាវីដេអូក្នុងពិធីទទួលបដិសណ្ឋារកិច្ច របស់សមាគមអភិបាលកិច្ចជាតិអាមេរិក (NGA) នៅឯស្ថានទូតកូរ៉េខាងត្បូង...
លោកស្រី វ៉ាត ភី កសិករនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានគាស់ឈ្នះ៥០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃ១៣ ខែកុម្ភៈកន្លងទៅ ធ្វើឱ្យម្តាយកូនបីរូប អាចយកទៅប្រាក់សងថ្លៃដី ដែលទើបនឹងទិញ មិនទាន់បានមួយខែ ស្រួលបួលផងនោះ។ លោកស្រីថា «ប៉ុន្តែ៥០លានបានពីវើកនេះ ខ្ញុំនឹងយកទៅសងបំណុលដី ទំហំ២ហិកតាកន្លះ ដែលទើបទិញនៅខ្វះលុយគេ ប្រហែល៥០០០ដុល្លារ។ ហើយសល់ប៉ុន្មាន...