ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិគ្រងតំណែងជើងឯក ខណៈក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រងតំណែងជើងឯករងនៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ការប្រកួតរៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡានៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ “RUPP”) ។ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ហនុមាន (ខេត្តកណ្តាល) ជាប់ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ រស្មីព្រះអាទិ្យ ជាប់ចំណាត់ថ្នាក់លេខ៤ ក្រុមកីឡាករ-កីឡាការិនីកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃ ជាប់ចំណាត់ថ្នាក់លេខ៥...
តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Honda និង Nissan បានត្រៀមខ្លួនរួចជាស្រេចនៅថ្ងៃចន្ទនេះ ដើម្បីប្រកាសពីការចាប់ផ្តើមនៃកិច្ចពិភាក្សាស្តីពីការរួមបញ្ចូលគ្នា ដើម្បីជួយក្រុមហ៊ុនយក្សជប៉ុនតាមទាន់គូប្រជែងរបស់ចិន និងក្រុមហ៊ុន Tesla លើរថយន្តអគ្គិសនី។ កិច្ចសហការរបស់ពួកគេនឹងបង្កើតក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣ របស់ពិភពលោក ដោយពង្រីកការអភិវឌ្ឍន៍ EVs និងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង ខណៈពេលដែលកំពុងមកជួយសង្គ្រោះ Nissan...
ក្យូតូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យជប៉ុន និងក្រុមហ៊ុនសំណង់មួយបានសហការគ្នាលើការស្រាវជ្រាវដើម្បីបង្កើតលំនៅភពព្រះច័ន្ទដែលមានសមត្ថភាពបង្កើតទំនាញសិប្បនិម្មិតអាចឲ្យមនុស្សរស់នៅលើព្រះច័ន្ទក្រោមលក្ខខណ្ឌស្រដៀងនឹងមនុស្សនៅលើផែនដី។ សាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Kajima Corp មានគោលបំណងសាងសង់គំរូដើមនៅលើដីនៃ “Neo Lunar Glass” ជារចនាសម្ព័ន្ធ paraboloid ដែលបង្កើតទំនាញតាមរយៈការបង្វិលនៅត្រឹមឆ្នាំ២០៣០។ បច្ចេកវិទ្យានេះត្រូវបានគេរំពឹងថានឹងដោះស្រាយការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃការប៉ះពាល់នឹងមីក្រូទំនាញយូរនៅលើរាងកាយមនុស្ស រួមទាំងការបាត់បង់ឆ្អឹង និងសាច់ដុំ។...
តូក្យូ៖ ក្រុមឃ្លាំមើលការប្រកួតប្រជែងរបស់ប្រទេសជប៉ុនគ្រោងនឹងបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Google បញ្ឈប់ការបំពានច្បាប់ប្រឆាំងការជឿទុកចិត្តរបស់ប្រទេសនេះ។ ប្រភពបានបន្ថែមថា ក្រុមឃ្លាំមើលសង្ស័យថា Google បានគាបសង្កត់ក្រុមហ៊ុនផលិតស្មាតហ្វូនដោយអយុត្តិធម៌ ឱ្យដំឡើងកម្មវិធីស្វែងរករបស់ខ្លួនជាមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ យោងតាមប្រភពបានឱ្យដឹងថា គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌របស់ប្រទេសជប៉ុនបានកំណត់ថា Google ដែលកាន់កាប់ចំណែកដ៏លេចធ្លោនៃទីផ្សារស្វែងរកតាមអ៊ីនធឺណិត បានរារាំងការប្រកួតប្រជែងដោយអយុត្តិធម៌។ ពួកគេបានឲ្យដឹងថា ក្រុមឃ្លាំមើលបានជូនដំណឹងដល់ក្រុមហ៊ុនអំពីវិធានការវិន័យ ដែលអាចកើតមាន ហើយនឹងសម្រេចចិត្តលើពួកគេ បន្ទាប់ពីបានស្តាប់ការឆ្លើយតបរបស់ពួកគេ។ ប្រភពបានឲ្យដឹងថា Google...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជា បាននាំកយមេដាយមាស ប្រាក់ និងមេដាយសំរិទ្ធ ចំនួន ៣០ គ្រឿងជូនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាមអាស៊ី លើកទី៥ (The 5th AVF Asian Vovinam Championship 2024) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤...
ថ្មីៗមានការសង្កេតឃើញថាទំនាក់ទំនងរបស់ Jerry Yan (គ្រប់គ្នាស្គាល់ថាជា តាវ មិញស៊ឺ) ហាក់ជិតស្និទ្ធនឹងតារាតៃវ៉ាន់ Chen Mei-Feng ប្លែកខុសពីទំនាក់ទំនងធម្មតា។ ពិសេសតាមចចាមអារ៉ាម បានបន្លឺឡើងទៀតថា តាមពិតទៅ តួឯករឿង F4 រូបនេះ និងរៀមច្បងវ័យ ៦៨ ឆ្នាំបានទាក់ទងគ្នាអស់រយៈពេល ១២ ឆ្នាំហើយ។ យោងតាម Page 163 បានឲ្យដឹងកាលពីថ្ងៃទី ០១ ខែកក្កដា ថា តារាសម្តែង...
ខេត្តកណ្តាល ៖នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានបិទការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅកីឡដ្ឋានខេត្តកណ្តាលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឃួន...
ភ្នំពេញ៖ឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃ ទីបំផុតព្រឹត្តការណ៍ប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានរកឃើញម្ចាស់ជ័យលាភីតាមប្រភេទវិញ្ញាសានិមួយៗហើយ ពិសេសសម្ព័ន្ធកីឡាប៊ូលនិង ប៉េតង់កងយោធពលខេមរៈភូមិន្ទ ឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោម១៣ សមាគម ក្លឹបចូលរួម ដោយឈ្នះមេដាយច្រើនជាងគេ។ លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានមានប្រសាសន៍ ថាការប្រកួតនេះរៀបចំឡើងដើម្បីលើកស្ទួយកីឡាប៊ូល និង ប៉េតង់កម្ពុជា...
ភ្នំពេញ៖ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិលើកទី២ បានបញ្ចប់ដោយភាពជោគជ័យខ្ពស់ និងទទួលបានការចូលរួមពីកីឡាករ-កីឡាការិនីច្រើនជាងឆ្នាំកន្លងទៅ ហើយព្រឹត្តការណ៍ថ្នាក់ជាតិនេះបានធ្វើឡើង ក្រោមការចូលរួមសហការយ៉ាងសំខាន់ពីប្រធាន អនុប្រធាន និង សមាជិកប្រតិបិត្តទាំងអស់ ដោយបានចូលរួមជាថវិការផ្ទាល់ខ្លួន និង គៀងគរដៃគូសហការឧបត្ថម្ភ ដើម្បីរៀបចំការប្រកួតនេះឲ្យកើតមានឡើង។ អនុប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គួច ហុងជៀក មានប្រសាសន៍ថា ទោះបី ជាការចូលរួមប្រកួតប្រជែង ក្នុងជើងឯកថ្នាក់ជាតិនេះ ទទួលបានលទ្ធផលល្អ...
ម្ចាស់ផ្ទះ Spurs បើកទ្វាស្វាគមន៍ក្រុមភ្ញៀវ Liverpool នៅក្នុងការប្រកួតក្នុងលីគកំពូល អង់គ្លេសកាលពីយប់មិញ ប៉ុន្តែមិនអាចធ្វើអ្វីបានទេទៅលើក្រុមភ្ញៀវ ប៉ុន្តែគឺ ជាការប្រកួតដែលស៊ុតបញ្ចូលទី ដែលមានគ្រាប់បាល់កើតឡើង ដល់ទៅ៩គ្រាប់។ តង់ទី១ភ្លាមក្រុមទាំងពីរសម្រុកគ្នា រហូតធ្លាយគ្រាប់បាល់៤គ្រាប់ បាត់ទៅហើយនិងបន្តស៊ុត បញ្ចូលទីគ្នា់៥គ្រាប់ទៀត នៅតង់ទី២ដែលធ្វើឲ្យអ្នកគាំទ្រជក់ចិត្តទៅលើ ការប្រកួតនេះយ៉ាងខ្លាំង។ យ៉ាងណាក្តីម្ចាស់ផ្ទះដែលគ្រប់គ្រង បាល់បានច្រើនជាង៥២ភាគរយ មិនអាចរកបាន៣ពិន្ទុនោះទេ ហើយបានបញ្ចប់ ទៅត្រឹម៣គ្រាប់...