ម៉ារ៉ុក ៖ភូមិ Id Mjahdi នៅម៉ារ៉ុក គឺជាភូមិ ដែលភ្ជាប់ប្រព័ន្ធអ៊ីនធើណេត ដោយ ប្រើបន្ទះសូឡាចំនួន៣២ ព្រមទំាងផ្គត់ផ្គង់ អគ្គិសនីដល់ ផ្ទះចំនួន២០ខ្នង ក៏ជាភូមិតូចមាន ប្រព័ន្ធអគ្គីសនីប្រើដើរដោយថាមពលព្រះអាទិត្យ ដំបូងបង្អស់ របស់ពិភពលោក នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្ទាំងសូឡាចំនួន ៣២ ត្រូវបាន គេយកប្រើប្រាស់...
ភ្នំពេញ៖ ចាប់ពីពេលនេះទៅ អតិថិជនអាចទូទាត់ វិក្កយបត្រ័ទឹក របស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ តាមកម្មវិធីទូរសព្ទដៃ របស់ធនគារ ជីប ម៉ុង ខមមើលសល ប៊ែង បានយ៉ាងងាយស្រួល បន្ទាប់ពីធនាគារ បានចុះអនុស្សារណៈ យោគយល់គ្នា ស្តីពីកិច្ចសហការជាមួយ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះតទៅ ។ លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ថ្លែងថា កិច្ចសហការ រវាងធនាគារ ជីប ម៉ុងនិងរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ជួយពង្រីកវិសាលភាព និងបង្កើតជម្រើសបន្ថែម សម្រាប់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជនទាំងអស់ ក្នុងការទូទាត់ វិក្កយបត្រទឹក តាមកម្មវិធីទូរសព្ទដៃ របស់ធនាគារ ជីបម៉ុង។ ក្នុងនោះលោកបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ជឿជាក់ថា ការចាប់ដៃគូ សហការណ៍ ជាមួយនឹងធនាគារ ជីប ម៉ុង នឹងផ្តល់ភាព ងាយស្រួល ដល់ប្រជាពលរដ្ឋ ដែលមមាញឹក ក្នុងការបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ។ជាមួយនឹង ការប្រើប្រាស់កម្មវិធីទូរសព្ទ របស់ធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋអាច ទូទាត់ថ្លៃទឹក បានដោយងាយស្រួល ហើយចំណេញពេលវេលា និងមិនចាំបាច់បង់ថ្លៃសេវា បន្ថែមក្នុងការទូទាត់ទៀតផង។ សូមរំលឹកថា ដើម្បីទូទាត់វិក្កយបត្រទឹក តាមទូរសព្ទដៃ ដោយឥតគិតថ្លៃសេវា លោកអ្នកគ្រាន់តែ បង្កើតគណនី ធនគារ ជីប ម៉ុង ខមមើសល ប៊ែង និងទាញយកកម្មវិធី Bank! Bank! របស់ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង លោកអ្នកអាចប្រើប្រាស់បាន៕
បរទេស: ប៉ុន្មានថ្ងៃចុងក្រោយនេះព័ត៌មានជាច្រើន បានចេញផ្សាយព្រោងព្រាត អំពីពង្រាងច្បាប់ការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើឡើងហើយក្នុងនោះ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសសន្យថា ច្បាប់ការពារជាតិថ្មីរបស់ខ្លួន ដែលមានទំហំរហូតទៅដល់៧៣៨ពាន់លានដុល្លារ នឹងត្រូវចូលជាធរមានក្នុងពេលដ៏ឆាប់នេះ។ ជាការឆ្លើយបអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក You Wenzeបានធ្វើការភាពមិនពេញចិត្តនិងរិះគន់ខ្លាំងៗ ទៅលើពង្រាងច្បាប់ថ្មីនេះ ដោយលើកឡើងថាវាគឺជាផ្នែកមួយនៃផែនការការងារក្នុងការធ្វើសកម្មភាពជ្រៀតជ្រែក ទៅនឹងកិច្ចការងារផ្ទៃក្នុងរបស់រដ្ឋាភិបាលនៃប្រទេសផ្សេងៗប៉ុណ្ណោះ។ លោកYouបាននិយាយថាខ្លឹមសារ នៃច្បាប់របស់តៃវ៉ាន់បានធ្វើឱ្យអន្តរាយ ដល់សន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ក្រោមច្បាប់ថ្មិនេះសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីគាំទ្រកម្លាំងយោធាតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង និងក៏ជាកោះដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិន។...
គ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំArsenalលោកMikel Artetaចាំបាច់ត្រូវតែចុះហត្ថលេខាទិញកីឡាករថ្មីយ៉ាងហោចណាស់១០នាក់ទៀតដើម្បីស្តារទំរង់លេងរបស់ក្លឹបឡើងវិញនេះគឺជាការលើកឡើងមួយរបស់វិរៈក្លឹបលោកKeven Campbellក្រោយការប្រកាសតំណែងគ្រូបង្វឹកក្លឹបជាផ្លូវការភ្លាម។ គ្រូបង្វឹកថ្មីលោកArtetaសញ្ជាតិអេស្បាញរូបនេះបានចំណាយពេលអស់រយៈពេល៣រដូវកាលមកហើយក្រោមការដឹកនាំរបស់លោកPep Guardiolaជាមួយនឹងក្លឹបមេឃខៀវMan Cityហើយវាគឺជាអ្វីដែលលោកCampbellសង្ឃឹមដែរថាលោកនឹងអាចទាញយកទំរង់លេងល្អៗមួយចំនួនពីGuardiolaមកឲ្យArsenal។ លោកCampbellបានបន្តទៀតថាការលើកឡើងបែបនេះមិនមែនមានន័យថាលោកចង់ឲ្យArtetaលក់កីឡាករសំខាន់ៗដូចជាAubameyangនិងLacazetteចេញពីក្លឹបឡើយប៉ុន្តែបញ្ជាក់ថាគឺត្រូវតែទិញបន្ថែម៕ ប្រែសម្រួល:ស៊ុនលី
សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់បានឲ្យដឹងនៅថ្ងៃចន្ទនេះថាសហរដ្ឋអាមេរិក បានហោះហើរយន្តហោះស៊ើបការណ៍មួយគ្រឿងទៀតនៅលើឧបទ្វីបកូរ៉េ ដែលជាការហោះហើរចុងក្រោយបង្អស់ ដើម្បីតាមដានកូរ៉េខាងជើង ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលក្រុងព្យុងយ៉ាងអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយដោយពុំបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃប្រតិបត្តិការថាទ័ពអាកាស RC-135W Rivet Joint របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញហោះហើរនៅលើឧបទ្វីបនេះ។ អ្នកតាមដានអាកាសចរណ៍ដដែលបានសរសេរនៅថ្ងៃអាទិត្យថា យន្ដហោះប្រភេទដូចគ្នាបានធ្វើការហោះហើរនៅលើឧបទ្វីបនេះ កាលពីចុងសប្តាហ៍ដោយកត់សម្គាល់ថាវាពិតជា“ ពេលវេលាចំលែក” មែនទែនព្រោះវាមិនធ្វើប្រតិបត្តិការ“ ជាធម្មតាទេនៅចុងសប្តាហ៍”៕ដោយ ឈូក បូរ៉ា
ខេត្តកំពង់ស្ពឺ៖ ជាមួយការប្រគំតន្រ្តី Cambodia Brew the Beat ដែលចូលរួមសម្តែងដោយកំពូលតារា ចម្រៀងប្រុសស្រីល្បីៗ រួមមាន អ្នកនាង ពេជ្រ សោភា រ៉េត ស៊ូហ្សាណា កែវ សុបញ្ញា នីរតនា វី ឌីណែត និង ហ្សូណូ កាលពីចុងសប្តាហ៍កន្លងទៅនៅលើទឹកដី...
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគម ទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា នៅសប្តាហ៍ទី៤ ចុងខែធ្នូឆ្នាំ២០១៩ សមុទ្រស្ងប់ខ្យល់ គ្មានរលក បង្កលក្ខណៈងាយស្រួល ដល់ចរាចរណ៍ តាមផ្លូវសមុទ្រ ពិសេសការធ្វើដំណើរ ទៅលេងកោះ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ...
ភ្នំពេញ ថ្ងៃច័ន្ទទី ២៣ ខែធ្នូឆ្នាំ ២០១៩ សែលកាត បានបើកដំណើរការ AR ហ្គេម ដំបូងបង្អស់របស់ខ្លួន សម្រាប់ សហគមន៍ លេងហ្គេម នៅកម្ពុជា ដើម្បី អបអររដូវបុណ្យណូអែល។ ហ្គេម Christmas Mission ផ្តល់ភាពសប្បាយរីករាយសម្រាប់ មនុស្សគ្រប់វ័យ និងអាចទាញយកបាន...
បារាំង៖ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប ពន្យារពេលការបាញ់បង្ហោះ ផ្កាយរណបសិក្សាអវកាសរបស់ខ្លួន ដែលមានរយៈពេលតិចជាងមួយម៉ោង មុនពេលចាប់ផ្តើមដំណើរការ ដោយសារតែមានកំហុសយ៉ាងធំ ផ្នែកសូហ្វវ៉ែររបស់ខ្លួននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ESA បាននិយាយថា ការបាញ់បង្ហោះផ្កាយរណប ដែលមានលក្ខណៈពិសេស (Cheops)ដើម្បីសិក្សាលើអវកាស ដែលត្រូវបានរកឃើញ អស់រយៈពេល៣ ឆ្នាំក្នុងការធ្វើផែនទីលម្អិតរបស់ពួកគេ នឹងត្រូវពន្យារពេលយ៉ាងហោចណាស់មួយថ្ងៃ។ Cheops ត្រូវបានគេគ្រោងនឹងបាញ់បង្ហោះ នៅព្រឹកថ្ងៃអង្គារវេលាម៉ោង ៨...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធចំនួន៧គ្រឿងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាមដែលប្រព្រឹត្តិចាប់ថ្ងៃទី១៧ដល់២៣ ខែធ្នូ ឆ្នាំ២០១៩។ លោកសូ ម៉ៃសុខគា អគ្គលេខាធិការសហព័ន្ធ និងប្រធានប្រតិភូឲ្យដឹងថា យើងដណ្តើមចំនួន៧គ្រឿងរួមមានមេដាយមាសចំនួន៥គ្រៀង មេដាយចំនួនប្រាក់១គ្រឿង និងមេដាយចំនួនសំរិទ្ធ១គ្រឿង។ សម្រាប់មេដាយមាសទី១បានលើកកីឡាករ...