សេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics Co Ltd បាននិយាយថា ខ្លួនរំពឹងថាប្រាក់ចំណូលនឹងកើនឡើងវិញ នៅឆ្នាំ២០២០ បន្ទាប់ពីការធ្លាក់ចុះនៅត្រីមាសទី៤ ដែលជួយដោយការស្តារឡើងវិញ នូវតម្រូវការបន្ទះឈីបអង្គចងចាំ ពីអតិថិជនមជ្ឈមណ្ឌលទិន្នន័យ និងក្រុមហ៊ុនផលិតស្មាតហ្វូន 5G យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ចក្ខុវិស័យសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្ន ពីក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរី និងក្រុមហ៊ុនផលិតស្មាតហ្វូន ធំជាងគេបំផុតនៅលើពិភពលោក បានធ្លាក់ចុះក្រោមឆ្នាំដ៏អាក្រក់បំផុត របស់ខ្លួនចាប់តាំងពីឆ្នាំ២០១៥...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម បើកកិច្ចប្រជុំបូកសរុបការងារ អនុវិស័យអប់រំកាយ និងកីឡាឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ សាលប្រជុំទន្លេបាសាក់២...
សេអ៊ូល៖ ក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ាន់ដាយ ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងផ្គត់ផ្គង់រថយន្ដតាក់ស៊ី Sonata ចំនួន ១០០០ គ្រឿងដល់អាកាសយានដ្ឋាន អារ៉ាប់ប៊ីសាអូឌីត នៅឆ្នាំនេះ។ ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយក្រុមហ៊ុន Al-Safwa ដែលជាក្រុមហ៊ុនដឹកជញ្ជូនធំមួយ របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីផ្តល់រថយន្តម៉ាក Sonata ចំនួន...
PSG យកឈ្នះលើក្រុម Montpellier ប៉ុន្តែហេតុការណ៍មួយបានកើតឡើង ពិតជាបានកំពុងធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងចង់តាមដានព័ត៌មាននេះបន្ថែមទៀត យ៉ាងខ្លាំងគឺនៅពេលដែលកំពូលខ្សែប្រយុទ្ធ Mbappe ត្រូវបានគ្រូបង្វឹកលោក Thomas Tuchel បានប្តូររូបគេចេញពីក្នុងការប្រកួត។ កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានលោក Tuchel ប្តូរចេញពីការប្រកួតនៅនាទីទី៦៨ ទាំងដែលមិនសប្បាយចិត្តឡើយ ។ ទឹកមុខរបស់គេបានធ្វើឲ្យលោក Tuchel បាននិយាយនិងរារាំងរូបគេប្រហែលជាមួយនាទី នៅត្រង់ចំណុចខ្សែបន្ទាប់គ្រូបង្វឹកដោយមានការផ្តោះប្តូរ ពាក្យពេជមិនសប្បាយចិត្តរៀងខ្លួន...
វិរៈបុរសរបស់ជម្រើសជាតិជប៉ុន Keisuke Honda ទីបំផុតនៅចុងសប្តាហ៍នេះ បានសម្រេចចិត្តចុះកុងត្រាជាមួយនឹងក្លឹបថ្មី ហើយនៅប្រេស៊ីលគឺក្លឹប Botafogo ក្រោយពេលដែលបុរសរូបនេះ បានស្នើសុំរថយន្តការពារគ្រាប់ បានមួយគ្រឿងពីក្លឹប។ ការសម្រេចិត្តផ្លាស់ទៅលេងជាមួយនឹងក្លឹបថ្មី នៅក្នុងប្រទេសអាមេរិក ខាងត្បូងមួយនេះ បានក្លាយទៅជាក្លឹបអាជីពទី៨របស់ខ្លួនហើយបន្ទាប់ពីចុងក្រោយ បានចាកចេញពីក្លឹបនៅហូឡង់គឺក្លឹប Vitesse បានតែមួយរយៈខ្លីប៉ុណ្ណោះ។ មូលហេតុដែលកីឡាករខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ បានធ្វើការស្នើសុំទទួលបានរយន្តការពារគ្រាប់មុនផ្ទេរទៅលេងប្រេស៊ីលនោះ គឺដោយសារតែក្លឹបដែលមានវត្តមាន នៅក្នុងទីក្រុងRioមួយនេះ ជាទីក្រុងដែលមានអត្រា...
បរទេស៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រទេសប៉ូឡូញបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងតម្លៃរហូត ទៅដល់ ៤,៦ ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិក សម្រាប់ការបញ្ជាទិញ យន្តហោះចម្បាំង F-35 ចំនួន ៣២ គ្រឿងបន្ថែមទៀត ដើម្បីបង្កើនកម្លាំងការការពារ ដែនអាកាសរបស់ខ្លួន នៅលើផ្នែកខាងកើតប្រទេស នៅពេលមានសកម្មភាពយោធា របស់រុស្ស៊ីកើនឡើងនោះ ។ ប្រធានាធិបតីប៉ូឡូញលោក Andrzej...
អាមេរិក៖ការបំពេញបេសកកម្ម រយៈពេលជាង ៧ ឆ្នាំនៅលើភពព្រះអង្គារមិនមាន លក្ខណៈល្អសម្រាប់យានអវកាស របស់អង្គការណាសា ដែលចង់ដឹងចង់ឃើញនៅលើ ផែនដីក្រហមបន្តិចណាឡើយ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ នៅក្នុងរូបភាពត្រូវបាន គេបង្ហោះនៅលើបណ្តាល ប្រព័ណ្ធអ៊ីនធើណេតនៅសប្តាហ៍នេះ តាមរយៈគេហទំព័របង្ហោះImgur នៃការធ្វើដំណើរ របស់យានអវកាសឆ្លងកាត់ ទេសភាពដ៏ធំរបស់ភព ព្រះអង្គារត្រូវបានទុកចោល។ ផ្នែកខាងឆ្វេងគឺជារូបភាពត្រូវបាន ថតភ្លាមៗ បន្ទាប់ពី Curiosity...
ភ្នំពេញ៖ អ្នកស្រី ឡេក គីមគី អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ១០០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ ក្រុមការងារសែលកាត កាលថ្ងៃទី២...
បរទេស៖ ព័តមានមួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃអាទិត្យទី២ខែកុម្ភៈនេះ កំពុងធ្វើឲ្យចិនល្វីងមុខកាន់តែខ្លាំង ខណៈដែល មន្ត្រីសុខាភិបាលនៅប្រទេសចិន មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺ ឆ្លងរាលដាលនៃវីរុសកូរ៉ូណានៅឡើយនោះទេ ឥឡូវនេះមន្រ្តីបានប្រកាសបន្ថែម អំពីការផ្ទុះជំងឺផ្តាសាយបក្សីសាជាថ្មី នៅក្នុងប្រទេសផងដែរ។ ក្រសួងកសិកម្មនិងកិច្ចការជនបទ របស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ នូវការផ្ទុះឡើងសាជាថ្មី នៃវីរុសផ្តាសាយបក្សី H5N1 នៅឯកសិដ្ឋានមួយនៅខេត្តហ៊ូណានភាគខាងត្បូង។ ការប្រកាសដដែលនេះបានបញ្ជាក់ថា វីរុសនេះត្រូវបានគេរកឃើញនៅកសិដ្ឋានមួយ ដែលមានមាន់ជិត ៨០០០...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ហ្វីលីពីន ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ដំបូង ក្រៅពីប្រទេសចិន ដោយសារវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សលើសពី៣០០នាក់ និងឆ្លងរាលដាលដល់ប្រទេសផ្សេងៗទៀត ។ អ្នកស្លាប់នោះជា បុរសជនជាតិចិនម្នាក់ ដែលមកពីទីក្រុងវ៉ូហាន...