ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាគិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះឈ្នះមេដាយសរុបចំនួន ១៣គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកពិភពលោកលើកទី៦ “The 6th WVVF World Vovinam Championships 2019”នៅកម្ពុជា។ សម្រាប់មេដាយទំាង១៣គ្រឿងនោះរួមមានមេដាយមាស ៣គ្រឿងមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង។ កីឡាការិនី ប៉ាល់ ឆរស្មី ដណ្តើមបានមេដាយមាសលើកវិញ្ញាសាមេគុនកាំបិតភ្លោះឯកត្តជននារី កីឡាករអេ វិរៈខាំឈិតភូថង...
ភ្នំពេញ៖ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវីគ្រងតំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ ជើងឯកវិទ្យាល័យ (High School League) លើកទី១ឆ្នាំ ២០១៩ ក្រោយពីយកឈ្នះលើកក្រុមបាល់ទាត់ឬស្សីកែវនៅជុំវិញចុងក្រោយក្នុងលទ្ធផល២ទល់១នាយប់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នៅកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ របស់ក្លឹបបាល់ទាត់បឹងកេត។ ក្នុងពិធីបិទការប្រកួតពានរង្វាន់ ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ ២០១៩ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ...
ភ្នំពេញ៖កីឡាករសុខ ចាន់មាន និងកីឡាការិនីកែ ឡេងដណ្តើមមេដាយមាសដូចគ្នាលើវិញ្ញាសាវាយយកពិន្ទុក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាមនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡា និងប្រធានប្រតិភូបានប្រាប់ឲ្យដឹងថា កីឡាការិនី កែ...
The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ១៩ ខែធ្នូនេះបានសរសេរថានៅតែមានការកើតឡើងនៃក្តីព្រួយបារម្ភសាជាថ្មីអំពីការចាកចេញពីក្លឹបរបស់លោកគ្រូបង្វឹកPep Guardiolaជាពិសេសក្នុងពេលដែលព័ត៌មាន ចចាមអារ៉ាមកាន់តែច្រើនឡើងអំពីការចាកចេញនៃជំនួយការគ្រូបង្វឹករបស់លោកគឺArteta។ ការផ្ទេរទៅធ្វើការក្នុងនាមជាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal វិញគឺជាបំណងប្រាថ្នាដ៏អស្ចារ្យសម្រាប់វិរៈបុរសក្លឹបដែលធ្លាប់លេងនៅទីនេះហើយ Arteta ក៏បានធ្វើការជួបពិភាក្សាជាមួយនឹងក្រុមគណកម្មការរបស់ក្លឹបជាច្រើននាក់មកហើយដែរសម្រាប់កុងត្រាមួយនេះ។ ទោះបីជាយ៉ាងណាក្តីកន្លងមកលោក Guardiola ធ្លាប់បានប្រកាសយ៉ាងច្បាស់ហើយថានឹងមិនចាកចេញទៅណាឡើយទាំងដែលកុងត្រារបស់លោកនៅសល់ច្រើនឆ្នាំទៀតក្តីប៉ុន្តែជឿជាក់ថា Man City ក៏បានត្រៀមខ្លួនខ្លះៗហើយដោយក្នុងនោះបានចាប់ផ្តើមពិភាក្សាស្ងាត់ៗជាមួយនឹងលោកPochettinoសាជាថ្មីផងដែរអំពីតំណែងមួយនេះ៕ ប្រែសម្រួល:ស៊ុនលី
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុម មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលី បានដាក់នៅក្នុងកំណត់ត្រាដែលជាថ្ងៃក្តៅបំផុតរបស់ខ្លួន ដែល មិនធ្លាប់មានពីមុនមក សម្រាប់រយៈពេល២ថ្ងៃបន្តបន្ទាប់គ្នា ដែលមានកម្រិតសីតុណ្ហភាពជាមធ្យម៤១,៩អង្សាសេ ដែលជាកម្រិតដឺក្រេខ្ពស់បំផុតជាងកំណត់ត្រាមុន ។ ការិយាល័យឧតុនិយមបានឲ្យដឹងថា គិតជាកម្រិតមធ្យមបានកើនឡើងនៅថ្ងៃពុធ ដែលជាកម្រិតខ្ពស់៤០.៩ដឺក្រេ វាយប្រហារកាលពីថ្ងៃអង្គារ...
ការសិក្សាដែលធ្វើឲ្យមានការភ្ញាក់ផ្អើលក្រោយបានរកឃើញថា មានមីក្រូមីនីចំនួន១លានដងដែលបំពុលមហាសមុទ្រច្រើនជាងការគិតទុកពីមុន បន្ទាប់ពីការស៊ើបអង្កេតទៅលើភាពវង្វេងស្មារតីរបស់សត្វសមុទ្របើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទិន្នន័យថ្មីបានបង្ហាញថា ភាគល្អិតតូចៗត្រូវបានគេធ្វើត្រាប់តាមដូចដែលពួកគេត្រូវបានគេរកឃើញនៅក្នុងក្រពះរបស់សុខុមប្រាណរស់នៅក្នុងមហាសមុទ្រ។ បន្ទាប់ពីការសិក្សានេះ អ្នកជំនាញបានកំណត់ថា មានទឹកចំនួន ៨,៣ លានដុំក្នុងមួយហ្វីតគូបជាចំនួនមួយដែលខ្ពស់ជាងការប៉ាន់ស្មានមុន ៧ ដង។ ការសិក្សានេះត្រូវបានធ្វើឡើងដោយមូលនិធិវិទ្យាសាស្ត្រជាតិ (NSF)) និងដឹកនាំដោយអ្នកសិក្សាជីវសាស្រ្ត លោកស្រីJennifer Brandon បានរកឃើញមីក្រូមីនីតូចបំផុតខ្លះនៅក្នុងទឹកសមុទ្រដែលមានកំហាប់ខ្ពស់ជាងការវាស់ពីមុន។ លោកស្រី Brandon បានមានប្រសាសន៍ថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលយើងកំពុងសិក្សាមីក្រូជីវសាស្រ្តតាមរបៀបដូចគ្នាដោយប្រើសំណាញ់ដើម្បីប្រមូលសំណាក...
ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការ ជាផ្លូវការ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយនាក់...
The Businessinsider ចេញផ្សាយនៅថ្ងៃពុធទី១៨ ខែធ្នូនេះបានឲ្យដឹងថា ការវាយប្រហារនុយក្លេអ៊ែរ លើទឹកដី អាមេរិកត្រូវបាន អ្នកជំនាញ ជាច្រើនបានប្រមាណ មើលឃើញ ថាទំនងជានឹងមានគោលដៅធំ ទៅលើទីក្រុងមួយក្នុងចំណោម ទីក្រុងចំនួន៦ដូចជាញូវយ៉កឈី កាហ្គោហ៊ូស្តុនឡូស អេនជឺលេសសាន់ហ្វ្រាន់ស៊ីស្កូ ឬ វ៉ាស៊ីនតោនឌីស៊ីផង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្នកជំនាញ សុខភាពសាធារណៈជាច្រើនបាននាំគ្នា និយាយថាមិនមានទីក្រុងណាមួយ ក្នុងចំណោមទីក្រុង ទាំងនោះដែលអាចធ្វើការ...
បរទេស: CNNចេញផ្សាយ នៅថ្ងៃពុធទី១៨ខែធ្នូនេះ បានឲ្យដឹងថា ប្រទេសចិនបានដាក់ឱ្យដំណើរ ការជាផ្លូវការនូវនាវាផ្ទុកយន្តហោះ ដែលផលិតក្នុងស្រុករបស់ខ្លួន ជាលើកដំបូងបង្អស់ហើយ។ នាវាចម្បាំងនេះមានឈ្មោះថា Shandong ត្រូវបានគេមើលឃើញ ជាជាជំហានឆ្ពោះ ទៅមុខដ៏សំខាន់នៅក្នុងមហិច្ឆតា របស់ប្រធានាធិបតីចិនលោកស៊ីជីនពីង សម្រាប់ប្រទេសនេះក្នុងការ ធ្វើនាវាចរថ្នាក់ពិភពលោក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា លោកប្រធានាធីបតីចិន ស៊ី ជីនពីង ក៏បានចូលរួមមានវត្តមាន...
SPRINGFIELD៖នាយកដ្ឋានប៉ូលីស នៅជុំវិញសហរដ្ឋអាមេរិក កំពុងស្នើសុំ ឲ្យប្រជាជនជឿទុកចិត្តពួកគេឲ្យ ប្រើសូហ្វវែរស្គាល់ មុខជាឧបករណ៍ ងាយស្រួលមួយ ផ្សេងទៀតនៅក្នុងប្រអប់ ឧបករណ៍ ប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មរបស់ ពួកគេ ប៉ុន្តែសមាជិកសភាខ្លះ និងក្រុមហ៊ុនយក្ស បច្ចេកវិទ្យាខ្លះ កំពុងជាន់ហ្វ្រាំង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ តើការភ័យខ្លាចចំពោះ បរិធានសុវត្ថិភាព ឆ្លាតវៃ ដែលមើលឃើញ...