ភ្នំពេញ៖កម្ពុជាដណ្តើមមេដាយ១៣គ្រឿងក្នុងនោះមេដាយមាស១គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៩គ្រឿងឈរលេខ៧បណ្តុះអាសន្នលើតារាងនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីននាថ្ងៃទី២ ខែធ្នូ ២០១៩ ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៥៤គ្រឿង។ ម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៥៤គ្រឿ រួមមានមេដាយមាស២៨គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ៩គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៤០គ្រឿ រួមមានមេដាយមាស១០គ្រឿង ប្រាក់១៧គ្រឿង និងសំរិទ្ធ១៣គ្រឿង និងថៃដណ្តើមមេដាយ២៣គ្រឿ រួមមានមេដាយមាស៦គ្រឿង មេដាយប្រាក់៥គ្រឿង និងសំរិទ្ធ១២គ្រឿង។...
សត្វពីងពាង ជាសត្វមួយប្រភេទ ក្នុងចំណោមអដ្ឋបាទិកសត្វ ដែលរួមមានសត្វខ្ទួយ ចៃ (ឆ្កែ ចៀម ពពែ) និងពពួកសត្វ ដែលកាត់ខោអាវ។ សត្វទាំងនេះមិនត្រូវបានគេចាត់ចូល ទៅក្នុងប្រភេទសត្វល្អិត ហើយវាមានលក្ខណៈ មិនដូចជាសត្វល្អិតដទៃទៀតទេ ពួកវាមានជើងប្រាំបី ភ្នែកប្រាំបី ក្នុងករណីភាគច្រើនបំផុត។ វាមិនមានស្លាប ហើយរាងកាយរបស់វា ចែកចេញជាពីរផ្នែក។ សត្វពីងពាង ត្រូវបានគេប្រទះឃើញជាក់ស្តែង...
ការច្រៀងបំពេរប្រហែលជាអ្វី ដែលអ្នកត្រូវការ ដើម្បីអាចគេងលក់ស្រួល នៅពេលយប់បាន។ ខាងក្រោមនេះគឺជាការណែនាំមួយចំនួន ដែលអ្នកគួរតែធ្វើមុនពេលចូលគេង ជាមួយនឹងចម្រៀង៖ •ចូរធ្វើការបន្ធូរអារម្មណ៍ ជាមួយនឹងចម្រៀងស្រទន់ៗ ព្រោះវាអាចជួយបន្ធូរអារម្មណ៍ បានទាំងចិត្ត និងកាយ •ដើម្បីបានលទ្ធផលកាន់តែល្អ ចូរជ្រើសរើសចម្រៀង ដែលអ្នកចូលចិត្តជាមួយនឹងចង្វាក់ភ្លេង ប្រភេទ ៦០ Beats ទៅ ៨០ Beats ក្នុងមួយនាទី...
រូបភាពមួយសន្លឹកបានបែកធ្លាយបង្ហាញពីម្ចាស់ពាន Ballon d’Or ២០១៩ ខណៈការប្រកាសផ្លូវការនឹងធ្វើនឹងឡើងនៅរាត្រីនេះម៉ោង២:៣០នាទីរំលងអាធ្រាត្រ។ ខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk ត្រូវគេរំពឹងនឹងឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំមួយនេះ បន្ទាប់ពីចំណាយពេល១២ខែជួយក្លឹបនិងជម្រើសជាតិ។ ប៉ុន្តែប្រសិនបើរូបភាពបែកធ្លាយខាងលើជាការពិតនោះ van Dijk បានត្រឹមលេខពីរ ចាញ់ពិន្ទុ Lionel Messi។ រូបភាពឯកសារខាងលើបានបង្ហាញពីពិន្ទុបោះឆ្នោតរបស់កីឡាករនីមួយៗក្នុងចំណាត់ថ្នាក់កំពូលទាំង១០។ ក្នុងនោះបង្ហាញថា...
ក្រោយពីបានចាកចេញពីផលិតកម្ម YG មួយរយៈ CL បានចែករំលែកនូវសារដ៏វែងមួយ អំពីការចាប់ផ្ដើមទំព័រទីពីរនៃអាជីពរបស់ខ្លួន។ នៅព្រឹកនេះ CL បានបង្ហោះសារលើគណនី Instagram របស់ខ្លួនដោយមានអត្ថន័យដូចខាងក្រោម ៖ “ខ្ញុំបានចាប់ផ្ដើមរត់ទាំងមិនទាន់ចេះដែរ ហើយការដែលមិនចេះដើរឬសម្រាក ខ្ញុំសាងបានសមិទ្ធផលជាច្រើន, ដឹងអំពីរឿងរ៉ាវជាច្រើន និងរៀនអំពីរឿងជាច្រើនក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ។ ខ្ញុំពិតជាសប្បាយចិត្តដែលបានរស់ជា CL ជាមនុស្សដែលអាចចែករំលែកខ្លួនជាមួយអ្នកទាំងអស់គ្នា...
Cybertruck ដែលជារថយន្តភីកអាប់អគ្គិសនីក្រុមហ៊ុន Tesla បានបង្ហាញចេញកាលពីពេលកន្លងទៅ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ដោយសារមានរូបរាងខុសពីរថយន្តភីកអាប់ដទៃទៀតលើទីផ្សារ និងដោយសារការប្រកួតសមត្ថភាពអូសទាញជាមួយរថយន្តភីកអាប់ F-150 របស់ Ford ផងដែរ។ រថយន្តភីកអាប់អគ្គិសនីនេះ គឺរចនារូបរាងឡើងដោយអ្នកឌីហ្សាញឈ្មោះ Franz von Holzhausen ដែលកន្លងមកលោកធ្លាប់ឌីហ្សាញរថយន្ត Tesla ជាច្រើនរួចមកហើយ រួមមាន Tesla Model...
គេថាបើឌឺដងគ្នាតិចតួចគឺសប្បាយ តែបើឌឺជ្រុលពេកគឺមិនសប្បាយឡើយ ជាក់ស្ដែងដូចជាករណីនេះជាដើម។ David Dobrik គឺជាអ្នកធ្វើវីដេអូ Youtube អាមេរិកមានវ័យទើបតែ២២ឆ្នាំ តែមានចំនួនអ្នកគាំទ្រដល់ទៅ១៥លាននាក់។ វីដេអូរបស់លោកភាគច្រើនគឺថតឡើងពីទិដ្ឋភាពកើតឡើងនៅជុំវិញលោកផ្ទាល់តែម្ដង។ រឿងហេតុដ៏ហួសចិត្តមួយបានកើតឡើង ក្រោយពេល Jason Nash មិត្តភ័ក្ដិជិតស្និទ្ធិរបស់លោកបានចំអកទៅលើលោកថា៖ យើងពិតជាមិនដឹងថាបើថ្ងៃមួយ ឯងមានប្រពន្ធនឹងទៅជាយ៉ាងណានោះទេ ព្រោះយើងជឿថាលើលោកនេះគ្មានអ្នកណាស្រលាញ់ឯងឡើយ។ ខណៈមិត្តភ័ក្ដិរូបនេះ ស្មានថានេះគ្រាន់តែជាពាក្យលេងសើចនោះ David មិនបានសប្បាយចិត្តនឹងឃ្លាខាងលើឡើយ។...
មកដល់ពេលនេះការបណ្តេញចេញលោកUnai Emeryកាលពីថ្ងៃសុក្រនោះគឺមិនទាន់អាចរកអ្នកមកជំនួសបាននៅឡើយខណៈដែលលោកFreddie Ljunbergនឹងត្រូវមកជំនួសតំណែងនេះបណ្តោះអាសន្ន។ The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី១ខែធ្នូនេះបានសរសេរថាលទ្ធភាពដែលអាចទៅរួចមួយទៀតនោះគឺប្រធានក្លឹបបច្ចប្បន្នបានបង្ហាញអពីបំណងចង់បានវិរៈបុរសក្លឹបលោកMikel Artetaត្រឡប់មកទីនេះវិញជំនួសការងារនេះ។ រំលឹកដែរថាArtetaកាលពីឆ្នាំ២០១៨ស្ទើរតែអាចមកជំនួសតំណែងរបស់លោកArsene Wengerម្តងហើយប៉ុន្តែត្រូវបានបដិសេធសំណើរដោយគ្រូបង្វឹកក្លឹបលោកPep Guardiolaទៅវិញ។ លើកនេះក៏ដូចគ្នានេះលោកPepហាក់មិនមានបំណងចង់ឲ្យArtetaចេញពីMan Cityឡើយទោះបីជាជាក់ស្តែងបច្ចុប្បន្នលោកPepក៏កំពុងមានព័ត៌មានអំពីការផ្លាស់ចេញដូចគ្នាដែរ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ពីហ្វីលីពីនថា នេះជាមេដាយមាសដំបូងរបស់កម្ពុជាក្នុងការព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីនរបស់កីឡាល្បុក្កតោលើវិញ្ញាសា Arnis។ លោកបន្តថា មេដាយដំបូងដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី មេដាយមាសដែលជាការលើកទឹកចិត្តមួយដល់កីឡាផ្សេងៗទៀត និងអាចទាញឲ្យកីឡាករ-កីឡាការិនីទំាងអស់ឲ្យមានទឹកចិត្តក្នុងការរៀបចំខ្លួនត្រៀមដណ្តើមមេដាយមាសច្រើនជាងទៅទៀត៕ដោយ៖លី ភីលីព
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាទទួលបានជ័យជម្នះលើកគូប្រកួតនៃវិញ្ញាសា៣នាក់ទល់៣នាក់បុរសនារីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីនជុំទី១។ លោក សូម៉ៃ សុខភា ប្រតិភូ និងជាអគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ចំពោះវិញ្ញាសា៣នាក់ទល់៣នាក់រួមមានកីឡាការិនី អ៊ុន ស្រីយ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី ឃួន...