ភ្នំពេញ៖ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ យើងហ៊ាននិយាយយ៉ាងច្បាស់ថា ផលិតផលស្មាតហ្វូនផ្សេងៗទៀតទោះបី មានអ្វីតោងក៏តោងមិនជាប់ដែរហើយ ក៏មិនអាចយកឈ្នះក្នុងការដណ្តើម ទីផ្សារស្មាតហ្វូន Samsung Galaxy ស៊េរី A របស់ក្រុហ៊ុន សាមសុង បានដែរ! បើយើងគិតចាប់ពី Samsung Galaxy ស៊េរី...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបាន ភាពជោគជ័យ ទៅលើការលក់គម្រោងដីឡូតិ៍ ជាច្រើនរួចទៅហើយនោះ ក្រុមហ៊ុន គន្ធាម អចលន ទ្រព្យ និងលក់ ដីឡូតិ៍ បានឈានដល់ ការបើកលក់គម្រោងទី៤របស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ខាងក្រោយ ផ្សារបែកចាន ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាតំបន់ ជាយរាជធានីភ្នំពេញ...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Google ទទួលបានការរីកចម្រើនឥតឈប់ឈរ ព្រមទាំងក្លាយជាក្រុមហ៊ុនហ្គេមជាមួយនឹងការបើកដំណើរការសេវាកម្ម Stadia cloud អាចឲ្យមនុស្សលេងហ្គេមវីដេអូកាកាន់តែមានគុណភាពនៅលើគេហទំព័រអ៊ីនធើណេត ឬស្មាតហ្វូនយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុនអ៊ីនធើណេតយក្សមួយនេះសង្ឃឹមថានឹងឈានចូលឧស្សាហកម្មវីដេអូហ្គេមទូទាំងពិភពលោកមានទឹកប្រាក់ចំនួន១៣៥ ពាន់លានដុល្លារដែលកំពុងរីកចម្រើនជាមួយនឹងបច្ចេកវិទ្យា Cloud អាចធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍តាមរយៈលក្ខណៈថ្មីៗ។ ប៉ុន្តែអ្នកវិភាគនិយាយថា ទស្សនវិស័យរបស់ Stadia មិនប្រាកដប្រជាទេ ខណៈគូប្រជែងរបស់ខ្លួនដូចជា PlayStation Now នៅក្នុងទីផ្សារកំពុងរីកចម្រើន និងមានការប្រកួតប្រជែងខ្ពស់។ Stadia...
តូក្យូ៖អ្នករៀបចំបាននិយាយថា អ្នកទស្សនានៅអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ម្នាក់ៗអាចនាំយកភេសជ្ជៈគ្មានជាតិអាល់កុលមួយដបរហូតដល់ ៧៥០ មីល្លីលីត្រចូលទៅក្នុងទីលានជាវិធានការពិសេសដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងខ្ពស់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មន្រ្តីរៀបចំការប្រកួតនៅទីក្រុងតូក្យូឆ្នាំ ២០២០ លោក Hidemasa Nakamura បានមានប្រសាសន៍ថា ភេសជ្ជៈដបមិនត្រូវបានអនុញ្ញាតិឲ្យយកទៅកន្លែងប្រកួតនៅទីក្រុងឡុង និងរីយ៉ូទេ។ អ្នករៀបចំកម្មវិធីបានបន្តថា ពួកគេនៅតែសម្រេចចិត្តលើលក្ខណៈវិនិច្ឆ័យលម្អិតអំពីថា តើកីឡាប្រភេទណានឹងត្រូវបានអនុញ្ញាតនៅខាងក្នុងកន្លែងប្រកួតនៅថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ៩ ខែសីហា។ ដោយបានពិនិត្យមើលព្រឹត្តិការណ៍សាកល្បងត្រូវបានធ្វើឡើងនៅរដូវក្តៅពួកគេក៏មានបំណងបង្កើនចំនួនទឹកផឹក...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ នៅតំបន់ MAFIYA’S Resort ឆ្នេរឋានសួគ៏ ប្រជុំកោះរ៉ុង ប្រទេសកម្ពុជា។ នេះជាសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ដែលលោកឧកញ៉ា ទៀ វិចិត្រ...
បរទេស:ទូរទស្សន៍ចេញផ្សាយនៅថ្ងៃចន្ទទី១៨ខែវិច្ឆិកានេះបានសរសេរថានាវាប្រណិតនិងទំនើបចំនួន២គ្រឿងដែលមានតម្លៃសរុបចូលគ្នាប្រមាណជា២០លានផោនត្រូវអគ្គិសភ័យ ឆាបឆេះគ្មានសល់កាលពីថ្ងៃសៅរ៍កន្លងមកនៅក្នុងរដ្ឋហ្វ្លរីដាសហរដ្ឋអាមេរិក។ ក្នុងហេតុការណ៍នេះអាជ្ញាធរបានប្រើប្រាស់កម្លាំងក្រុមពន្លត់អគ្គិភ័យជាង ៦០ នាក់និងទូកពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងដោយបានព្យាយាមប្រយុទ្ធទៅនឹងអគ្គិភ័យដែលបាននឹងកំពុងឆាបឆេះនៅឯកំពង់ផែ Universal Marine Center ក្នុងទីក្រុង Fort Lauderdale ហើយជាលទ្ធផលខ្លួនបានត្រឹមការពារមិនឲ្យវារាលដាលទៅឆេះដល់នាវាផ្សេងទៀតឡើយ។ ក្នុងនោះផងដែរក៏ត្រូវបានគេជឿជាក់ដែរថាមិនមានអ្នករបួសនិងស្លាប់នោះទេហើយអះអាងថាការឆាបឆេះដំបូងចេញពីនាវាដែលមានឈ្មោះថាLohengrinនិងបន្តទៅកាន់នាវាមួយទៀតដែលនៅក្បែរនោះតែម្តងដែលមានឈ្មោះថាReflection៕ ប្រែសម្រួល:ស៊ុនលី
មានហេតុផលខុសៗគ្នាច្រើនណាស់នៅពីក្រោយការមិនមករដូវរបស់មនុស្សស្រី ចាប់តាំងពីការអតុល្យភាពអ័រម៉ូន រហូតដល់មានបញ្ហាណាមួយនៃប្រព័ន្ធប្រដាប់បន្តពូជរបស់ស្រ្តី។ អ្វីដែលកើតឡើងញឹកញាប់នោះគឺថា ការមិនមករដូវអាចកើតឡើងដោយសារតែការរំខាននៃភាពធម្មតារបស់អ័រម៉ូនជាច្រើនក្នុងរាងកាយដូចជា ស្រ្តេស បាក់ទឹកចិត្ត កង្វះអាហារូបត្ថម្ភ ធាត់ជ្រុល ស្គមពេក និងហាត់ប្រាណច្រើនពេក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏ប្រហែលជាបង្កឡើងដោយសារតែជំងឺដែរដូចជា ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ និងជំងឺបេះដូងពីកំណើតជាដើម។ មានឧទាហរណ៍ច្រើនណាស់ដែលអាការៈមិនមករដូវអាចស្រួលបួលមកវិញ ជាមួយនឹងការដោះស្រាយពីរបបអាហារពីរបីប្រភេទ និងការផ្លាស់ប្តូររបៀបរស់នៅ។ យ៉ាងណាមិញ អ្នកក៏ព្យាបាលការមិនមករដូវតាមរយៈវិធីងាយៗដូចខាងក្រោមនេះបានដែរ៖ បន្ថយស្រ្តេស ស្រ្តេសគឺជាមូលហេតុដ៏ចំបងមួយដែលនាំឲ្យស្រ្តីងាយនឹងមិនមករដូវណាស់។...
នៅកោះតៃវ៉ាន់មានអ្នកដែលពិសារផ្សិតម្ជុរនេះហើយកើតមានអាការៈពុលដែលបញ្ជូលទៅមន្ទីរពេទ្យជាបន្ទាន់។ ដូចនេះនៅពេលដែលអ្នកញ៉ាំផ្សិតនេះ តើអ្នកគួរតែប្រយ័ត្នពីរឿងអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នៅពេលដែលអ្នកទិញផ្សិតនេះមកចម្អិន ប្រសិនជាវាមានលក្ខណៈតូចពេក ហើយធំពេក ចូលអ្នកកុំទិញឲ្យសោះ ព្រោះវាអាចមានថ្នាំក្នុងនោះដែលអាចធ្វើឲ្យអ្នកពុលបាន។ នៅពេលដែលអ្នកចម្អិនផ្សិតនេះ អ្នកគួរតែចម្អិនវាឲ្យឆ្អិន ព្រោះនៅពេលដែលមិនទាន់ឆ្អិន ហើយអ្នកយកមកញ៉ាំ វាអាចធ្វើឲ្យមេរោគទាំងនោះមិនទាន់ងាប់អស់ ដែលអាចនាំឲ្យអ្នកមានអាការៈពុល ហើមពោះ ឬក្អួតជាដើម។ នៅពេលដែលអ្នកលាងផ្សិតម្ជុរនេះ អ្នកគួរតែលាងវាឲ្យបានច្រើនដង ហើយមុនពេលដែលយកទៅចម្អិន អ្នកត្រូវតែយកវាទៅស្រស់ទឹកក្តៅចេញម្តង...
តូក្យូ៖ ការបង្ហាញអាវុធដែលមានលក្ខណៈពេញលេញលើកដំបូងរបស់ជប៉ុន បានបើកកាលពីថ្ងៃចន្ទដោយបង្កើតវេទិកាមួយដែលរដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងជួយដល់បច្ចេកវិទ្យាដែលខ្លួនត្រូវការ ដើម្បីប្រឆាំងនឹងការគំរាមកំហែងនានាដែលបង្កឡើងដោយប្រទេសចិន និងប្រទេសកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងការបង្ហាញអាវុធនោះដែរ ក្រុមអ្នកតវ៉ាប្រមាណ ២០០ នាក់បានប្រមូលផ្តុំគ្នានៅជិតច្រកចូលមជ្ឈមណ្ឌលសន្និបា តនៅជិតទីក្រុងតូក្យូ ដោយអំពាវនាវឱ្យបិទការតាំងពិពណ៌ដែលគាំទ្រដោយរដ្ឋាភិបាល ដោយពួកគេបានចាត់ទុកថា វាជាការមើលងាយដល់រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេស។ ដោយមានការព្រួយបារម្ភពីការបង្កើនសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងកើត...
បរទេស:កាលពីថ្ងៃអាទិត្យទី១៧ខែវិច្ឆិកាម្សិលមិញនេះនាវាផ្ទុកយន្តហោះចិនមួយគ្រឿងត្រូវបានគេឆ្លងកាត់ក្បែរកោះតៃវ៉ាន់ដែលវាបានបង្ខំឲ្យកោះដែលកំពុងព្យាយាមទាមទារការគ្រប់គ្រងដោយខ្លួនឯងមួយនេះក៏បានជញ្ជូននាវានិងយន្ដហោះដើម្បីតាមដានស្ថានការណ៍ផងដែរ។ នៅក្រោយហេតុការណ៍ប្រឈមមុខគ្នាលើកនេះរួចមកក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថាកងនាវាចិននៅភាគខាងត្បូងបានចូលទៅកាន់ច្រកសមុទ្រតៃវ៉ាន់ប៉ុន្តែបានស្ថិតនៅខាងផ្លូវទឹករបស់ប្រទេសចិនដែលបំបែកចេញពីកោះប៉ុណ្ណោះ។ ក្រសួងដដែលបាននិយាយថាកោះតៃវ៉ាន់បានពង្រាយនាវានិងយន្ដហោះដើម្បីត្រួតពិនិត្យនាវារបស់ចិនទាំងនោះប៉ុន្តែដោយមិនបានផ្តល់ព័ត៌មានលម្អិតថាសហរដ្ឋអាមេរិកនិងកប៉ាល់ជប៉ុនក៏កំពុងតាមនាវាចិនដែរឬយ៉ាងណានោះទេ៕ ប្រែសម្រួល:ស៊ុនលី