ខ្សែប្រយុទ្ធ Cristiano Ronaldo បានសន្យានឹងប្រឹងប្រែងបំបែកកំណត់ត្រាជាអ្នករកគ្រាប់បាល់បានច្រើនជាងសម្រាប់ជម្រើសជាតិ បន្ទាប់ពីទាត់ចូលគ្រាប់ទី៩៩កាលពីយប់មិញ ជួយព័រទុយហ្គាល់ឈ្នះលុចហ្សំបួរ ២-០ ធានាបានកៅអីទៅ Euro 2020។ វីរបុរសរបស់អ៊ីរ៉ង់ លោក Ali Daei បច្ចុប្បន្នជាអ្នកកាន់កំណត់ត្រាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេឲ្យជម្រើសជាតិមាន១០៩គ្រាប់។ ដូច្នេះ Ronaldo ត្រូវការរក១០គ្រាប់ទៀតទើបស្មើនឹងកំណត់ត្រារបស់ Ali។ ក្រោយពីទាត់បញ្ចូលទីមួយគ្រាប់កាលពីយប់មិញកីឡាកររបស់ក្លឹប Juventus បានសន្យាថា...
Virgil van Dijk បានសុំដកខ្លួនចេញពីក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រកួតថ្ងៃចុងក្រោយទល់នឹងអេស្តូនីនៅថ្ងៃអង្គារស្អែកនេះ។ ខ្សែការពារនិងជាប្រធានក្រុមវ័យ២៨ឆ្នាំបានរួមចំណែកជួយក្រុមរហស្សនាមថា ពណ៌ទឹកក្រូចកក់កៅអី Euro2020 រួចទៅហើយក្រោយស្មើគ្នា ០-០ ជាមួយអៀរឡង់ខាងជើងកាលពីចុងសប្ដាហ៍។ មូលហេតុដែល Van Dijk សុំដកខ្លួនគឺមិនត្រូវបានទម្លាយនោះទេ គ្រាន់តែរូបគេបញ្ជាក់ថា មានបញ្ហាផ្ទាល់ខ្លួន។ ជយលាភីកីឡាករឆ្នើមទ្វីបអឺរ៉ុបក្លាយជាកីឡាករ Liverpool ទី៥ដែលដកខ្លួនចេញពីជម្រើសជាតិបន្ទាប់ពី Mo Salah, Robertson,...
តូក្យូ៖កាលពីមួយឆ្នាំមុនការចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋានទីក្រុងតូក្យូរបស់ប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ដែលជាឧកញ៉ាល្បីឈ្មោះ និងមានកេរ្តិ៍ឈ្មោះម្នាក់បានផ្ញើររលកតាមពិភពជំនួញយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ បន្ទាប់ពីរយៈពេល ១៣០ ថ្ងៃកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងមួយរបស់ប្រទេសជប៉ុនពេលនេះលោក Ghosn បាននៅក្រៅឃុំហើយបានប្រកាសថាខ្លួនគ្មានទោសពៃរ៍អ្វីទាំងអស់ដោយចង់អោយរឿងក្តីរបស់គាត់ត្រូវបានប្រកាសទុកជាមោឃៈបើទោះបីជាអ្នកជំនាញខាងច្បាប់ និងមេធាវីការពារក្តីយល់ថា ឱកាសរបស់គាត់មិនទំនងក៏ដោយ។ នាយកប្រតិបត្តិរបស់ប្រេស៊ីលវ័យ៦៥ឆ្នាំរូបនេះប្រឈមនឹងការចោទប្រកាន់ពីបទពន្យារពេលប្រាក់ខែរបស់លោករហូតដល់ បន្ទាប់ពីលោកចូលនិវត្តន៍ និងលាក់បាំងរឿងនេះពីម្ចាស់ភាគហ៊ុនក៏ដូចជាការចំណាយប្រាក់រាប់លានដុល្លាររបស់ក្រុមហ៊ុន Nissan សម្រាប់គោលបំណងផ្ទាល់ខ្លួន។ លោក Ghosn បានបដិសេធរាល់ការចោទប្រកាន់...
កាលពីលើកមុន ក្រុមការងាររបស់គេហទំព័រ www.health.com.kh បានចុះផ្សាយរួចមកហើយអំពីសុវត្ថិភាព និងអត្ថប្រយោជន៍នៃការរួមភេទក្នុងពេលមានផ្ទៃពោះ ហើយក៏មានបងប្អូនប្រុសស្រីជាច្រើនបានសួរម្តងហើយម្តងទៀតថា តើមានមានសុវត្ថិភាពមែនឬអត់ តើគួរធ្វើនៅពេលណាទើបល្អ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាចម្ងល់មួយចំនួនដែលមិត្តអ្នកអានរបស់យើងតែងតែសួរជាញឹកញាប់៖ តើការរួមភេទក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពទេឬមានអ្វីប៉ះពាល់ដែរទេ? ចំពោះចម្លើយគឺមានសុវត្ថិភាព ហើយក៏មិនមានអ្វីប៉ះពាល់ដែរបើសិនជាអ្នកមានផ្ទៃពោះធម្មតា។ ការរួមភេទគឺជារឿងមួយមានសុវត្ថិភាព ហើយក៏មិនមានផលគ្រោះថ្នាក់អ្វីដល់ស្រ្តី ឬកូនក្នុងផ្ទៃដែរ។ ថ្វីបើមានចម្ងល់ជាច្រើនដែលថា ស្បូនអាចនឹងមានការកន្ត្រាក់ច្រើនក្រោយពីឈានដល់ចំណុចកំពូលនៃការរួមភេទហើយនោះ វាក៏មិនមែនមានន័យថាមានគ្រោះថ្នាក់ ហើយក៏មិនជំរុញឲ្យស្រ្តីឈឺពោះសម្រាលកូនទៀតដែរ។ តើកូនអាចឈឺដែរទេ? មិនអាចឈឺឡើយ។...
ចិន៖Tech Behemoth Amazon.com Inc កំពុងធ្វើប្រតិបត្តិការនៅ Black Friday នឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំនេះ គឺជារដូវចាប់ផ្តើមនៃការទិញទំនិញបុណ្យណូអែលនៅអាមេរិកដើម្បីជំរុញការទិញតាមអ៊ីនធើណេតឆ្លងកាត់ព្រំដែនអ្នកប្រើប្រាស់ចិន ជាពិសេសអ្នករស់នៅក្នុងទីក្រុងលំដាប់ទី ៣ និងទី ៤ បង្ហាញអំណាចទិញយ៉ាងឆាប់រហ័សសម្រាប់ទំនិញមានគុណភាពខ្ពស់ពីបរទេសយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុនបានចាប់ផ្តើមការផ្សព្វផ្សាយ Black Friday ដ៏ធំបំផុតដែលមិនធ្លាប់មានដោយផ្តល់ជូននូវផលិតផលរាប់ពាន់ដែលមានគុណភាពពីគេហទំព័រចំនួន៤របស់Amazon នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស...
ភ្នំពេញ៖នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក មាស សារិន ប្រធានសហព័ន្ធកីឡាទាញ ព្រ័ត្រ និងលោក ឯម ហៀង តំណាងឲ្យលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអញ្ជើញចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩។ លោក មាស សារិន បានមានប្រសាសន៍ថា ជាការពិតណាស់ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩រយៈពេល៣ គឺជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីបញ្ចេញនូវទេពកោសល្យសមត្តភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក។...
ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួត TV5 Boxing Knock-Out Serie by K-Cement អ្នកប្រដាល់ជើងថ្មី កាន់ ម៉េងហុង ក្លិបនាគរាជចតុមុខបានបង្ខំឲ្យអ្នកប្រដាល់ លីន និមល ក្លិបបូរីរាជសីហ៍មានរិទ្ធលើកទង់ជ័យស មុនស្នូរជួងបញ្ចប់ទឹកទី៣ បន្ទាប់ពីទទួលរងការវាយលុកយ៉ាងសន្ធាប់នោះ។ នៅទឹកទី១និមលបានព្យាយាមប្រើស្នៀតចម្លែកៗដើម្បីសម្លុតស្មារតីម៉េងហុង សម្រាប់ម៉េងហុងដែលជាម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩លើប្រភេទទម្ងន់៥១គីឡូក្រាមនោះគេក៏បញ្ចេញស្នៀតប្លែកៗរួមទាំងស្នៀតនាគវ័ធកន្ទុយសងវិញយ៉ាងធ្ងន់ៗមិនតែប៉ុណ្ណោះ ម៉េងហុង ក៏ប្រើស្នៀតជង្គង់ហោះ និងលោតផ្កាប់ចានធ្វើឲ្យនិមលបានត្រឹមតែដកថយ និងការពារប៉ុណ្ណោះ...
សេអ៊ូល:ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកានេះបាននិយាយថាមេដឹកនាំKim Jong Unបានចូលរួមនៅក្នុងការហោះបង្ហាញយន្តហោះយោធាមួយនៅឯអាកាសយានដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។ របាយការណ៍ពីទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េរបស់ក្រុងព្យុងយ៉ាងបានប្រកាសថាការហោះហើរនេះគឺការអនុវត្តតាមសេចក្តីថ្លែងការណ៍មួយចំនួនដែលធ្លាប់បានបង្ហាញនូវការខឹងសម្បារចំពោះសមយុទ្ធយោធាអាមេរិកនិងកូរ៉េខាងត្បូងដែលកូរ៉េខាងជើងនិយាយវាអាចជាការរារាំងការចរចានុយក្លេអ៊ែររបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។ បច្ចុប្បន្ននេះក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថាសម្ព័ន្ធមិត្តអាចនឹងកែប្រែការធ្វើសមយុទ្ធតាមអាកាសរួមគ្នាដើម្បីបង្កើតភាពធូរស្រាលឡើងវិញបែបការទូតជាមួយនឹងកូរ៉េខាងជើង៕ ប្រែសម្រួល:ស៊ុនលី
ការថតកាំរស្មីអ៊ិចនៅទ្រូង ច្រើនតែត្រូវបានគ្រូពេទ្យណែនាំឲ្យថតដើម្បីបញ្ជាក់ថា មានអ្វីខុសប្រក្រតីចំពោះបេះដូង ឬសួតឬអត់។ ដោយសារតែការថតកាំរស្មីនេះមានល្បឿនលឿន និងងាយស្រួល ដូច្នេះវាពិតជាអ្វីដែលគ្រូពេទ្យចង់ឲ្យធ្វើដើម្បីកំណត់រោគវិនិច្ឆ័យបានជាបន្ទាន់។ យ៉ាងណាមិញ មានរឿងច្រើនជាងកាំរស្មីអ៊ិចទៅទៀតដែលជ្រៀតចូលទៅក្នុងរាងកាយរបស់មនុស្សយើងទើបបង្កើតបានជារូបភាពខាងក្នុងខ្លួនបែបនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះ បើសិនជាអ្នកកំពុងតែឆ្ងល់តើគេធ្វើវាដូចម្តេច ត្រូវរៀបចំខ្លួនបែបណា អត្ថប្រយោជន៍ និងការប្រឈមមុខដូចម្តេចខ្លះនោះ សូមតាមដានជាមួយខ្ញុំដូចតទៅ៖ ហេតុអ្វីគ្រូពេទ្យណែនាំឲ្យថតកាំរស្មីអ៊ិចនៅទ្រូង? វាគឺជាវិធីកំណត់រោគវិនិច្ឆ័យជំងឺមួយប្រភេទដែលមិនមានអ្វីប៉ះពាល់ដល់សុខភាពឡើយតាមរយៈការប្រើរ៉ៃយ៉ុងអ៊ិចកម្រិតតិចតួចដើម្បីផ្តិតយករូបភាពបេះដូង សួត ផ្លូវដង្ហើម និងឆ្អឹងរបស់ឆ្អឹងកងខ្នង និងទ្រូង។...
ចង្កោមរោគសញ្ញាជំងឺរលាកពោះវៀន (Irritable Bowel Syndrome, IBS) គឺជាជំងឺមួយប្រភេទដែលកើតឡើងទៅលើពោះវៀន ហើយក៏មានញឹកញាប់លើប្រជាជនយើងដែរ។ បញ្ហានេះច្រើនតែបង្កឡើងដោយការផ្សំគ្នានៃដំណើការធម្មតារបស់រាងកាយ (ការប្រែប្រួលចលនាពោះវៀន) និងកត្តាចិត្តសាស្រ្តក្នុងសង្គម (ស្រ្តេស របៀបរស់នៅ)។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រោគសញ្ញាដែលកើតមានជាញឹកញាប់ ការទល់លាមក និង/ឬរាករូស គឺជាអាការៈញឹកញាប់នៃការរលាកពោះវៀន។ លើសពីនេះទៅទៀត វាក៏អាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថា ពួកគេហាក់បីដូចជាបន្ទោបង់មិនអស់សោះទោះបីជាអង្គុយលើចានបង្គន់យូរហើយក៏ដោយ។ ការហើមពោះ ក៏ជាអាការៈមួយផងដែរ...