បរទេស: CNN ចេញផ្សាយកាលពីសប្តាហ៍មុននេះ បានចុះផ្សាយដ៏គួរឲ្យចាប់អារម្មណ៍មួយថា បច្ចុប្បន្នកំពុងមានពាក្យចចាមអារាមដ៏គួរឱ្យភ័យខ្លាចមួយ ដែលដំបូងឡើងត្រូវបានបង្កើតឡើង នៅលើបណ្តាញសង្គមយក្សហ្វេសប៊ុក ដែលវាកំពុងបានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា មានករណីបុរសបើកបររថយន្តដឹកទំនិញពណ៍សកំពុងចាប់ជំរិតស្ត្រី នៅទូទាំងប្រទេសអាមេរិកទៅរំលោភផ្លូវភេទ និងកាត់យកផ្នែកខ្លះនៃរាង្គកាយរបស់ពួកគេ ទៅលក់ទៀតផង។ ទោះបីជាយ៉ាងណាក្តីខណៈពេលដែលមិនមានភស្តុតាង ដើម្បីបង្ហាញថារឿងនេះថា ជារឿងពិតមែននោះនិងមិនទាន់មាន សកម្មភាពសម្របសម្រួលថ្នាក់ជាតិណាមួយ ដើម្បីធ្វើការបញ្ជាក់នោះ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុកវិញ មានគណនេយ្យមួយចំនួនបានបង្កើតព័ត៌មានបន្ថែម ហើយវាបានបណ្តាលឱ្យអភិបាលក្រុងធំមួយរបស់អាមេរិក ចេញការព្រមានដោយផ្អែក ទៅលើការអះអាងទាំងនោះទៅវិញ។...
ភ្នំពេញ៖ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះជាកាដូដ៏រំភើបអស្ចារ្យបំផុត សម្រាប់អបអរឆ្នាំថ្មីពី ក្រុមហ៊ុន សាមសុង! ពិតជារំភើបខ្លាំងណាស់…ហើយសឹងតែមិនជឿសោះតែម្តងថា ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវ កម្មវិធីមហាប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យ និងការបញ្ចុះតម្លៃភ្លាមៗ នៅចុងឆ្នាំនេះ! ដូច្នេះអតិថិជនទាំងអស់ ដែលត្រូវការផលិតផលអេឡិចត្រូនិក ប្រើប្រាស់ ក្នុងគេហដ្ឋាន រួសរាន់ឡើង! ចាប់ពីថ្ងៃទី ៨...
បរទេស៖ ការលេចធ្លាយមួយទៀតទាក់ទង នឹងការដំឡើងទូរស័ព្ទប្រភេទ Galaxy បន្ទាប់ របស់ក្រុមហ៊ុន Samsung បង្ហាញថា ទូរស័ព្ទត្រកូលនេះ នឹងបំពាក់ ដោយកាមេរ៉ាដែលមានគុណភាពបង្ហាញខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មាន Daily Mail កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មាន ដែលស្និតនឹងព័ត៌មាននេះថា...
បរទេស៖កងទ័ពអាកាសរបស់ ប្រទេសសិង្ហបុរី នឹងបង្កើត កម្មវិធីហ្វឹកហាត់ ពីឡុតយន្តហោះចម្បាំងមួយ នៅលើកោះហ្គាម របស់សហរដ្ឋអាមេរិក នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។ អនុស្សរណៈយោគយល់គ្នានោះ ត្រូវបានចុះហត្ថលេខា ដោយលោកបណ្ឌិត Ng Eng Hen...
The Sunsports ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ខែធ្នូនេះ បានសរសេរថាក្លឹបតោខៀវ Chelsea ដែលមិនបានចំណាយលុយសោះ កាលពីពេលទីផ្សារដោះដូរកីឡាករ រដូវកាលមុនមកដោយ សារបម្រាមនោះ នឹងត្រៀមខ្លួនបានយ៉ាងល្អក្នុងការជះលុយ ទំហំធំមួយជាមិនខានក្នុងខែ មករាខាងមុខនេះ។ ដំណឹងដ៏ល្អកាលពីចុងសប្តាហ៍ ដោយតុលាការបានប្រកាសអំពី ការលើកលែង បម្រាមក្នុងការ ទិញដូរកីឡាកររបស់ក្លឹបតោខៀវ Chelsea ដែលមានន័យថា ក្លឹបដែលកំពុងស្ថិតក្រោម ការដឹកនាំរបស់លោក...
បរទេស៖កងកម្លាំងរុស្ស៊ី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចូលទៅក្នុងទីក្រុងរ៉ាក្វា ជាអតីតទីតាំងឈរជើង របស់ក្រុមរដ្ឋឥស្លាម ជ្រុលនិយម បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក សម្រេចចិត្តដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរី ភាគខាងជើង។ លោក Vladimir Varnavsky ជាមន្ត្រីក្រសួងការពារជាតិ មួយរូប ត្រូវបានទីភ្នាក់ងារ សារព័ត៌មាន RIA ដកស្រង់សម្តីថា កងទ័ពរុស្ស៊ីនៅក្នុងទីក្រុងរ៉ាក្វា...
The Sunsports ចេញផ្សាយនៅថ្ងៃអាទិត្យទី៨ ខែធ្នូនេះបានសរសេរថាកីឡាករខ្សែការពារ អង់គ្លេស Chris Smalling ដែលកំពុងលេងក្នុងលក្ខណ្ឌខ្ចីជើង ជាមួយនឹងក្លឹប នៅអ៊ីតាលី Roma នឹងអាចវិលត្រឡប់ មកក្លឹប Man United វិញក្រោយចប់កុងត្រា។ Smalling បានក្លាយទៅជា កីឡាករដ៏សំខាន់ មួយសម្រាប់Romaក្នុងនាមជាខ្សែ ការពារកណ្តាលឆ្នើមប៉ុន្តែទោះបីជា ចង់មានវត្តមានជាមួយនឹងក្លឹបនេះ...
អាមេរិក៖ទីបំផុត ក្រុមហ៊ុន Apple អាចនឹង សម្រេចចិត្តយ៉ាងធំមួយសម្រាប់ការសាកថ្មលើ ស្មាតហ្វូនរបស់ខខ្លួន ដោយឈប់ប្រើ្រប្រាស់ ការសាកថ្មជាមួយខ្សែ ដោយទៅរកវិធីសាកថ្មដោយឥតខ្សែនា ឆ្នាំ២០២១ខាងមុខនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិភាគកំពូលរបស់ TF Securities លោក Ming-Chi Kuo បានបង្ហាញពីការផ្លាស់ ប្តូររបស់ក្រុមហ៊ុន Apple នៅក្នុងកំណត់ត្រាមួយ នៅសប្តាហ៍នេះដោយព្យាករថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអាចប្តូរ ឧបករណ៍ទៅសាកឥតខ្សែនៅឆ្នាំ ២០២១។ ប្រសិនបើពិតការផ្លាស់ប្តូរនេះនឹង លេចចេញនូវពាក្យចចាមអារាមដែលមានអាយុកាល ច្រើនឆ្នាំមកហើយដោយប៉ាន់ស្មានថាក្រុមហ៊ុន Apple នឹងប្តូរចេញពីច្រកពន្លឺដែលមានកម្មសិទ្ធិរបស់ខ្លួនទៅជា USB-C ធម្មតា។ ទោះបីជាក្រុមហ៊ុន Apple បានចាប់ផ្តើមផ្លាស់ប្តូរឧបករណ៍មួយចំនួនរបស់ខ្លួនទៅជា USB-C ក៏ដោយក៏វាបានសម្រេចចិត្តរក្សាការភ្ជាប់ពន្លឺនៅលើ ឧបករណ៍ iPhone 11 ថ្មីៗបំផុតរបស់ខ្លួន។ ឆ្នាំងសាកលឿនដែលត្រូវបានរចនាឡើងសម្រាប់ឧបករណ៍ប្រើ USB-C ប៉ុន្តែត្រូវតែភ្ជាប់ ដោយប្រើអាដាប់ធ័រភ្ជាប់ទៅនឹងរន្ទះ៕ដោយ៖លី ភីលីព
ភ្នំពេញ ៖កីឡាការិនីជឺជិត ស៊ូកម្ពុជាខាន់ ចេសាបានក្លាយជាបេក្ខនារីម្ចាស់ មេដាយមាសទី៤របស់ កម្ពុជា បន្ទាប់ឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។ដោយ៖លី ភីលីព
ភ្នំពេញ៖ សែលកាត មានមោទនភាព ក្នុងការទទួលរង្វាន់ពីទស្សនាវដ្តី Global Brands ក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍ជាទីទុកចិត្តបំផុត នៅកម្ពុជា សម្រាប់ឆ្នាំទីពីជាប់គ្នា។ ទស្សនាវដ្តីខាងលើ បានចេញផ្សាយ អ្នកឈ្នះពានរង្វាន់ នៅសប្តាហ៍នេះ ដោយផ្តល់រង្វាន់កិត្តិយស ចំនួនពីរ ដល់សែលកាត គឺពានរង្វាន់“ប្រតិបត្តិករទូរគមនាគមន៍ ជាទីទុកចិត្តបំផុត” និងពានរង្វាន់ “ភាពល្អឥតខ្ចោះ ក្នុងឧស្សាហកម្មទូរគមនាគមន៍” ដោយទទួលស្គាល់ សមត្ថភាពដឹកនាំរបស់ លោក ចនចន ណាវ៉ាល់ (Jonjon Naval) ប្រធានផ្នែកបច្ចេកវិទ្យា របស់សែលកាត។ ពានរង្វាន់ទាំងពីរនេះ នឹងត្រូវប្រគល់ជូន ជាផ្លូវការនៅក្នុងពិធីប្រគល់រង្វាន់ នៅទីក្រុងឌូបៃ នាខែមេសាឆ្នាំក្រោយ។ ការទទួលបានពានរង្វាន់ទាំងពីរនេះ មានន័យថា សែលកាតបានទទួលពានរង្វាន់ សរុបរហូតដល់ចំនួន២៦ ដែលនេះជាការទទួលស្គាល់ គុណភាពបណ្តាញ និងលទ្ធផលប្រតិបត្តិការអាជីវកម្ម របស់សែលកាត ចាប់តាំងពីការ ដាក់ប្រើបណ្ដាញសេវាអ៊ីនធើណិត ល្បឿនលឿន 4G LTE របស់ខ្លួនកាលពីខែមករាឆ្នាំ ២០១៧មក។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំដ៏ល្អប្រសើរ សម្រាប់សែលកាត។ លោក អៀន វ៉ាតសុន បានបន្ដថា៖ “នៅឆ្នាំនេះ សែលកាតបានឈ្នះពានរង្វាន់ចំនួន ១៥ ដែលផ្ដល់ដោយ ស្ថាប័នឈានមុខគេ មានដូចជាស្ថាប័ន Ookla ស្ថាប័នOpen ស្ថាប័នSignal ស្ថាប័នSilicon Review ទស្សនាវដ្តី International Business ទស្សនាវដ្តីInternational Finance ស្ថាប័នTelecom Asia ស្ថាប័ន CMO Asia និងជាចុងក្រោយនេះ ទស្សនាវដ្តី Global Brands។ ជាងនេះទៅទៀត សែលកាត បានចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍តំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ កិត្តិនាមរបស់សែលកាត ក៏ដូចជាការបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសអាស៊ាន ច្នៃប្រឌិតមួយ ដែលឈានមុខគេ។ ការទទួលស្គាល់តាមរយៈ ពានរង្វាន់ជាច្រើន បញ្ជាក់ថាយើងកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការសម្រេច ឲ្យបាននូវចក្ខុវិស័យ របស់យើងដែលចង់ឲ្យ ប្រទេសកម្ពុជាក្លាយជាប្រទេសឌីជីថល ពេញលេញ។” ជាចុងក្រោយ លោក អៀន វ៉ាតសុន បានថ្លែងអំណរគុណដល់ក្រុមការងារ សែលកាតទាំងមូល ចំពោះ ការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការខិតខំ ប្រឹងប្រែង បម្រើប្រជាជនកម្ពុជា៕