អ្នកជំនាញក្នុងវិស័យសិល្បៈកូរ៉េបានទម្លាយថា នៅពេលនេះ ក្រុមចម្រៀងប្រុសល្បីឈ្មោះ BTS បានក្លាយជាក្រុមចម្រៀងដែលមានតម្លៃខ្លួនផ្សាយពាណិជ្ជកម្មខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រហើយ។ នៅក្នុងកម្មវិធី Rumor Has It ដែលចាក់ផ្សាយថ្មីៗនេះនៅលើប៉ុស្តិ៍ Chanel A អ្នកកាសែត Choi Jeong Ah បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនៅពេលទម្លាយថា យោងតាមទិន្នន័យរបស់វិស័យពាណិជ្ជកម្ម រាល់កិច្ចសន្យាផ្សព្វផ្សាយជាមួយកំពូលក្រុមចម្រៀងប្រុស BTS នៅពេលនេះមានតម្លៃចន្លោះពី ៣...
មិនថា អ្នកប្រើទូទៅ ឬអ្នកជួសជុល ទូរសព្ទ ក៏ប្រហែលមិនសូវចាប់អារម្មណ៍ទេថា ក្នុង iPhone មួយគ្រឿងមានខ្ចៅប៉ុន្មានគ្រាប់។ iPhone ជំនាន់ទី១ មានខ្ចៅ ១៣គ្រាប់ iPhone 3G/3GS មានខ្ចៅ ២៦គ្រាប់ iPhone 4 មានខ្ចៅ ៣៥គ្រាប់ iPhone 4s...
បរទេស៖ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Robert O’Brien បានមានប្រសាសន៍ នៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក មានការខូចចិត្តជាខ្លាំង ចំពោះការដែលតួកគីទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី ហើយនឹងអាចដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ប្រសិនបើប្រទេសនេះបោះបង់ចោលនូវប្រព័ន្ធអាវុធនោះ។ លោក Robert O’Brien បាននិយាយប្រាប់កម្មវិធី Face the Nation របស់ទីភ្នាក់ងារសារព័ត៌មាន CBS ដូច្នេះថា “ប្រទេសតួកគីនឹងមានអារម្មណ៍ពីផលប៉ះពាល់នៃទណ្ឌកម្មទាំងនោះ”...
ក្រុម U19 កម្ពុជាកាន់តែកៀកមែនទែនហើយ ក្នុងការបានឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U19 Championship ។ ក្រុម U19 កម្ពុជានៅលេខ២ល្អក្នុងពូល ហើយកំពុងឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាងលេង២ល្អបំផុត ដោយមាន៦ពិន្ទុ និងមានគ្រាប់បាល់ចំណេញ៣គ្រាប់។ ក្រុមតាមពូលដទៃទៀតបានធ្លាក់ចេញអស់ហើយ ដោយកម្ពុជានៅមើលតែ១ពូលទៀតប៉ុណ្ណោះ នឹងបានដឹងច្បាស់ថាបានឡើងឬអត់ហើយ។ ដោយពូល A នៅមិនទាន់ប្រកួតនៅឡើយទេ ព្រោះត្រូវប្ដូរម្ចាស់ផ្ទះ ត្រូវទៅលេងនៅទឹកដីអូម៉ង់វិញ...
ព្រឹត្តិការណ៍ FIFA Club World Cup 2019 នឹងធ្វើឡើងនៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី១១ដល់២១ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ។ ពានរង្វាន់នេះដែរ មានក្រុមទាំងអស់៧ក្រុមចូលរួម ដោយ៦ក្រុមជាក្រុមម្ចាស់ជើងឯកតាមទ្វីបទាំង៦ និង១ក្រុមទៀតជាក្រុមដែលឈ្នះជើងឯកក្នុងប្រទេសកាតាផ្ទាល់តែម្ដង។ ៧ក្រុមនេះ រកឃើញ៥ក្រុមហើយ គឺ Liverpool តំណាងទ្វីបអឺរ៉ុប ក្រុម Espérance de...
បរទេស: ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយកីឡាករ Nico Lodeiro បាននិយាយកាលពីពេលថ្មីៗនេះថា មិត្តរួមជាតិរបស់គាត់ និងជាតារាឆ្នើមរបស់ក្រុម Barcelona គឺកីឡាករ Luis Suarez កំពុងចាប់អារម្មណ៍ទៅលេងលីគ អាមេរិកក្រោយការ ចាកចេញពីអេស្បាញ។ កីឡាករ Lodeiro ដែលជាតារារបស់លីកកំពូលអាមេរិកម្នាក់និងកំពូលលេងឲ្យក្លឹប Seattle Sounders នោះបាននិយាយថា Suarez ចង់មកទីនេះហើយ តែងតែសួរខ្ញុំអំពីលីកអាមេរិក។ ក្តីសុបិន្តរបស់គាត់តែងតែលេងអោយ Barcelona ប៉ុន្តែមិនយូរប៉ុន្មានគាត់នឹងផ្លាស់មកលេងនៅលីកអាមេរិក MLSវិញ ។ Suarez នៅតែមានឈ្មោះជាកីឡាករ ដែលមិនមានបញ្ហាអ្វីនៅឡើយក្នុងការបន្តនៅCamp Nou និងមានកិច្ចសន្យារហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះផ្ទាល់បាននិយាយថា Barca ត្រូវបានចាប់ផ្តើមគិតការជំនួសរូបគេហើយមិនមានសេចក្តីថ្លែងការណ៍ណាមួយ ដែលមានចេតនាចង់បន្តកុងត្រា របស់ខ្លួនហួសពីការផុតកំណត់ នាពេលបច្ចុប្បន្នឡើយ នៅពេលដែលគាត់នឹងឈានទៅដល់អាយុ ៣៤ឆ្នាំទៅហើយនោះ៕ ប្រែសម្រួល: ស៊ុន លី
ក្រុម Liverpool បានយកឈ្នះលើក្រុម Manchester City ក្នុងលទ្ធផល ៣-១ នាការប្រកួតលីគកំពូល អង់គ្លេស កាលពីយប់មិញនេះ ។ លេងក្នុងដីខ្លួនឯងក្រុម Liverpool លេងបានល្អណាស់ ដោយបានយកឈ្នះលើក្រុមខ្លាំង និងការពារតំណែងជើង ឯក Man City បានដល់ទៅ ៣-១ បែបនេះ។ យ៉ាងណាមិញជាមួយ ការប្រកួតនៅយប់មិញ នេះដែរក្រុម Man City ក៏មិនអស់ចិត្តដែរ ព្រោះលោក Pep បញ្ជាក់ថា ត្រូវបានបាល់ប៉េណាល់ទី ២គ្រាប់ ប៉ុន្តែអាជ្ញាកណ្ដាលបែរ ជាមិនផ្ដល់ឱ្យទៅវិញ។ បច្ចុប្បន្ននេះក្រុម Liverpool ដាច់កំពូលតារាងដោយមាន ៩ ពិន្ទុលើសក្រុម Man City និង ៨ពិន្ទុលើសក្រុមលេខ ២។ អ្នកគាំទ្រសប្បាយចិត្តខ្លាំង ក្រោយពីទទួលបានលទ្ធផល យ៉ាងល្អនេះ ហើយក្រុម Liverpool ផ្ទាល់ក៏សង្ឃឹមច្រើន ក្នុងការលើកពាននៅឆ្នាំនេះដែរ៕ ប្រភព៖ Sabay
ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ អ្នកប្រដាល់ជើងខ្លាំងឡុង ជិន ក្លិបខ្លារខិនមានរិទ្ធបានបាត់បង់ឳកាសឡើង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពី ប្រកួតចាញ់អ្នកប្រដាល់ជើងថ្មីទូច ដេវីដ ក្លិបអារុណរះកីឡាដោយពិន្ទុនោះ ។ ក្នុងការប្រកួតមានតែ៣ទឹកនោះឡុង ជិនត្រូវដេវីដវ៉ៃរាប់៨នៅទឹកទី២ ហើយនៅទឹកទី៣ឡុង ជិនវ៉ៃដេវីដឲ្យអាជ្ញាកណ្ដាលរាប់៨វិញបន្ទាប់ពីប្រកួតចប់ទឹកទី៣ជ័យជំនះបានទៅលើទូច ដេវីដ ។ លោក ផុន ផាន់ណា ជាគ្រូបង្វឹករបស់ឡុង ជិនរួមទាំងម្ចាស់ក្លិបផងនោះបានជេរ និងប្រើពាក្យសម្តីមិនសមរម្យចំពោះអាជ្ញាកណ្ដាល ចោះក្រម ព្រមទាំងអ្នកវ៉ែជួង ទៀតផង ។ នេះជាកាយវិការមួយដែលសហព័ន្ធ ប្រដាល់គុនខ្មែរគួរតែមានវិធានការចំពោះម្ចាស់ក្លិប គ្រូបង្វឹកដែលមិនទទួលយកការពិតហើយជេរប្រទិចបែបនេះ ។ ប្រកួតក្នុងព្រឹត្តិការណ៍នេះដែលកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ ដែលត្រូវប្រកួតជាមួយស៊ន រ៉ាសគីម ក្លិបរាហ៊ូខេត្តបាត់ដំបងនោះត្រូវបាន ដាក់ឲ្យប្រកួតជាមួយណាម ម៉ូរ៉ាក់ក្លិបពន្លឺខេត្តបាត់ដំបងវិញ ដោយសារតែរ៉ាគីមមានបញ្ហាសុខភាពមិនអាចប្រកួតបាន ។ ការប្រកួតនេះទោះបីកូយ ឡាយចាញ់ក៏គេបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ព្រោះម៉ូរ៉ាក់មិនមែនជាគូប្រកួតរបស់គេឡើយ ទោះជាយ៉ាងណាក៏កូយ ឡាយផ្ដួលណាម ម៉ូរ៉ាក់នៅទឹកទី១៕ ដោយ៖ លី ភីលីព
ភ្នំពេញ៖ កីឡាករ-កីឡាការិនីនៃសហព័ន្ធ កីឡារាំកម្ពុជាដណ្តើមបានមេដាយមាស ៨គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង នៃព្រឹត្តិការណ៍ការប្រកួត ADSF Asain Youth Single Dance Championship 2019 នៅទីក្រុងហុងកុង ប្រទេសចិនដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០១៩សហព័ន្ធ នបញ្ជូនគ្រូបង្វឹក ចៅក្រម កីឡាករ-កីឡាការិនី ចំនួន១២នាក់ទៅចូលរួម។ ចំពោះកីឡាករ ច័ន្ទ វិទ័រ និងកីឡាករ ព្រាប ដានីអែលឡា បានទទួល មេដាយមាស៣ គ្រឿង លើវិញ្ញាសារ រាំគូ ADSF Asain Hong Kong Open 5 Dances ( C, S, R, P, J )...
The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី៨ ខែវិច្ឆិកាបានឲ្យដឹងថា ការចាកចេញ ពីសំណាក់កីឡាករ Granit Xhaka ឬការសម្រេចចិត្តរបស់ក្លឹប លក់កីឡាកររូបនេះចេញនៅក្នុងខែមករានេះគឺកាន់តែ ច្បាស់ហើយក្រោយគ្រូបង្វឹក បានដកឈ្មោះជាប្រធានក្រុម ចេញពីកីឡាករនិងមិនបានបង្ហាញ វត្តមានរូបគេឡើយក្នុង ២ប្រកួតចុងក្រោយនេះ។ អតីតកីឡាករខ្សែបម្រើ Borussia Monchenglabach រូបនេះក៏មានឈ្មោះជាប្រធានក្រុម របស់ជម្រើសជាតិផងដែរហើយវាគឺជាភាពចាំបាច់ដែល Xhaka ត្រូវការប្រកួតបន្ថែមដើម្បីធានាតំណែងរបស់ខ្លួន ជាមួយនឹងជម្រើសជាតិ។ ទោះបីជាត្រូវបានគេដឹងថា Arsenal កំពុងបើកទ្វារស្តាប់សំណើរទាំងឡាយ របស់ក្លឹបនានាសម្រាប់ Xhaka ប៉ុន្តែមកដល់ពេលនេះគេបានមើលឃើញថា មានក្លឹបនៅអង់គ្លេសមួយគឺ Newcastle បានបង្ហាញបំណងចង់បាន កីឡាកររូបនេះជាផ្លូវការ។ ទោះបីជាយ៉ាងណាក្តីការ ចចារគ្នានឹងអាចធ្វើឡើងប៉ុន្តែក្នុងលក្ខណ្ឌបន្ថយប្រាក់កម្រៃរបស់ Xhaka ដែលបច្ចុប្បន្នកំពុងទទួលបានប្រមាណជា ១៣ម៉ឺនផោន ក្នុងមួយសប្តាហ៍ជាមួយនឹងក្លឹបលោក Unai Emery៕ ប្រែសម្រួល: ស៊ុន លី