ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ ប្រទេសហ្វីលីពីនក្រុមកីឡាល្បុក្កតោដណ្តើមបានមេដាយ២០គ្រឿងតែមួយប្រភេទកីឡា ខណៈម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយចំនួន៧៩គ្រឿង។ មេដាយចំនួន២០គ្រឿងដែលកីឡាល្បុក្កតោកម្ពុជារួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១៧ គ្រឿង ចំណែកកីឡាសីដក់វិញទទួលបានមេដាយប្រាក់១គ្រឿង។ លទ្ធផលនេះមិនល្អសម្រាប់កម្ពុជាទេ ថែមទាំងធ្វើឲ្យកម្ពុជាធ្លាក់មកដល់ចំណាត់ថ្នាក់លេខ៩ទៀត។ ចំពោះម្ចាស់ផ្ទះហ្វីលីពីនដណ្តើមមេដាយ៧៩គ្រឿ រួមមានមេដាយមាស៤១គ្រឿង ប្រាក់២៣ គ្រឿង និងសំរិទ្ធ១៥គ្រឿង ខណៈវៀតណាមដណ្តើមមេដាយ៦០គ្រឿ រួមមានមេដាយមាស១៨ គ្រឿង...
ហ្វូស៊ីលអាថ៌កំបាំងនៃត្រីយក្សនាសម័យបុរេប្រវត្តិដែលមានធ្មេញរាងរង្វង់ត្រូវបានគេរកឃើញនៅក្នុងប្រទេសរុស្ស៊ី ហើយអ្នកវិទ្យាសាស្ត្រគិតថា សត្វត្រីប្រភេទនេះអាចជាបុព្វបុរសផុតពូជនៃត្រីឆ្លាមខ្មោចសមុទ្រនាសម័យថ្មីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វត្រី Helicoprion ប្រភេទត្រីរស់នៅក្នុងសមុទ្រដែលគួរឲ្យខ្លាច ហើយគឺជាបុព្វបុរសផុតពូជនៃត្រីឆ្លាមខ្មោច ឬត្រីឆ្លាមសម័យថ្មីជាមួយនឹងច្រមុះគួរឲ្យចាប់អារម្មណ៍ដោយរស់នៅរាប់លានឆ្នាំមុនសត្វដាយណូស័រទៅទៀត។ ត្រូវបានរកឃើញក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅទីក្រុងវ៉ុលហ្គូដភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយហ្វូស៊ីលចុងក្រោយនៃត្រីឆ្អឹងខ្ចីបង្ហាញពីឃ្លាំងហ្វូស៊ីលនៃធ្មេញឃាតកម្មដោយកាំរស្មី។ យោងតាមសាស្ត្រាចារ្យអាមេរិក Leif Tapanila បាននិយាយថា សត្វត្រី Helicoprion គឺជាសត្វដែលធំជាងគេបំផុតនៅលើផែនដីប្រហែលជាមានអាយុ ២៧០ លានឆ្នាំមុន។ សាស្រ្តាចារ្យ Igor Novikov...
ក្រោយពីបានប្រកាសចេញរថយន្តភីកអាប់អគ្គិសនីកាលពីចុងខែវិច្ឆិកា ក្រុមហ៊ុន Tesla ទទួលបានការរិះគន់ច្រើនលើការឌីហ្សាញ។ រថយន្តភីកអាប់ Cybertruck មានរូបរាងមិនដូចរថយន្តភីកអាប់ធម្មតានោះទេ ដែលគេបានប្រៀបធៀបវានឹងរថយន្តក្នុងភាពយន្តវិទ្យាសាស្ត្រអនាគត Blade Runner ទៅវិញ។ លោកមហាសេដ្ឋី Elon Musk បានបញ្ជាក់ថារថយន្តរបស់ខ្លួនគឺទទួលបានគំនិតខ្លះៗពីរថយន្តម៉ូដែលពិត គឺម៉ូដែលដែលបានបង្ហាញមុខក្នុងខ្សែភាពយន្តភ្នាក់ងារ 007។ នៅលើ Twitter លោកបានចែករំលែករូបភាពនៃរថយន្ត Lotus Spirit...
The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី២ខែធ្នូនេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបLeceister Cityដែលជាបុគ្គលមានព័ត៌មានថានឹងអាចផ្លាស់ទៅធ្វើការArsenalខ្លាំងជាងគេនោះបានធ្វើការបង្ហើបប្រាប់ថាវាពិតអាចទៅរួចពិតមែននៅពេលខាងមុខ។ លោកRodgerបច្ចុប្បន្នកំពុងដឹកនាក្លឹបកញ្ជ្រោងទឈរជើងនៅលេខរៀងទី២ក្នុងតារាងកំពូលនោះបាននិយាយថាលក្ខណ្ឌក្នុងកុងត្រារបស់លោកជាមួយនឹងLeceister Cityគឺអាចនឹងបែកចែកពីគ្នាប្រសិនបើមានសំណើរធំណាមួយនឹងផ្តល់ជូនក្លឹប។ ជាក់ស្តែងហាក់មិនមានបេក្ខភាពណាដែលល្អលើពីបុរសរូបនេះឡើយទាំងគ្រូបង្វឹកបណ្តោះអាសន្នលោកLjunbergនិងលោកPochettinoអតីតគ្រូបង្វឹករបស់Spursក្តីក្នុងការទៅជំនួសតំណែងរបស់លោកEmeryដែលត្រូវបានក្លឹបបណ្តេញចេញកាលពីសប្តាហ៍មុននោះ៕ ប្រែសម្រួល:ស៊ុនលី
ខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-min ត្រូវបានប្រកាសឲ្យឈ្នះពានកីឡាករអាស៊ីលេងនៅលីគបរទេសឆ្នើមជាងគេប្រចាំឆ្នាំ (Asian International Player of the Year)។ នេះគឺជាលើកទី៣ហើយដែល Son ឈ្នះពានរង្វាន់មួយនេះ ពីរដងកន្លងទៅគេយកបាននៅឆ្នាំ២០១៥និង១៧ ខណៈធ្លាប់បានលេខពីរ២ដងផងដែរ។ កីឡាករវ័យ២៧ឆ្នាំរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតនៅ Premier League រដូវកាលមុន និងបានជួយក្រុមច្រើនរាល់ពេល...
តូក្យូ៖ប្រទេសជប៉ុនបាននិយាយថា ខ្លួនបានយល់ព្រមទិញកោះមួយដែលគ្មានមនុស្សរស់នៅនៅឆ្នេរសមុទ្រភាគនិរតីប្រទេសរបស់ខ្លួនក្នុងតម្លៃ ១៦ ពាន់លានយ៉េន (១៤៦ លានដុល្លារ) ដោយសំឡឹងមើលវាសម្រាប់សមយុទ្ធយោធារបស់សហរដ្ឋអាមេរិកយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមក្នុងឆ្នាំ ២០១១ ដើម្បីផ្លាស់ប្តូរទីតាំងហ្វឹកហាត់មួយសម្រាប់យន្តហោះចម្បាំងសហរដ្ឋអាមេរិកទៅកាន់កោះ Mageshima មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគនិរតីប្រទេសជប៉ុន។ លោក Yoshihide Suga លេខាធិការខុទ្ទកាល័យរបស់ប្រទេសជប៉ុនបាននិយាយថា កិច្ចព្រមព្រៀងដើម្បីទិញ Mageshima ត្រូវបានឈានដល់នៅថ្ងៃសុក្រ...
បរទេស៖ ការវាយប្រហារដោយថនិកសត្វបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ អាជ្ញាធរឥណ្ឌាគ្រោងនឹងប្រើបច្ចេកវិទ្យាវ័យឆ្លាតសិប្បនិម្មិត ដើម្បីក្រៀវសត្វស្វា ចាប់តាំងពីសត្វនេះបានឈ្លានពានកាន់តែខ្លាំងឡើងនិងវាយប្រហារប្រជាជននៅរដ្ឋធានីញូវដែលី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានបច្ចេកវិទ្យាពត៌មាន Indraprastha នៅទីក្រុងញូវដែលីកំពុងធ្វើការជាមួយក្រុមហ៊ុន Microsoft AI for Earth ដើម្បីកំណត់និងតាមដានចលនាសត្វដែលបានវាយប្រហារមនុស្ស។ ក្រុមអ្នកស្រាវជ្រាវនឹងបញ្ជូនព័ត៌មាននេះទៅមន្រ្តីត្រួតពិនិត្យសត្វក្នុងទីក្រុងដែលនឹងចាប់សត្វស្វាកាចៗ និងក្រៀវពួកវា។ ការវាយប្រហារដោយសត្វស្វាទៅលើប្រជាជននៅញូវដេលីនិងនៅទូទាំងប្រទេសបានឈានដល់សមាមាត្រគួរឱ្យភ័យខ្លាច។...
អ្នកត្រៀមរៀបការភាគច្រើនតែងគិតចង់ថត Pre Wedding សម្រាប់ទុកជាអនុស្សាវរីយ៍របស់ខ្លួន តែត្រូវប្រឈមមុខនឹងការសម្រេចចិត្ត មិនដឹងចង់ថតស្ទីលបែបណា ដែលមើលទៅមិនជាន់គេ ហើយស្អាត។ អ៊ីចឹង Sabay នឹងលើកយកស្ទីលថតខ្លះ ដើម្បីជាគំនិតឲ្យអ្នកបម្លែងជាម៉ូដខ្លួនឯង៖ ទោះយ៉ាងណា នេះគ្រាន់តែជាស្ទីលខ្លះៗពីប្រទេសផ្សេងៗ ហើយអ្នកអាចយកគំនិតទាំងនេះច្នៃជារបស់ខ្លួនឯង ឬតាមអ្វីដែលអ្នកចូលចិត្តបាន ដោយមិនគួរចម្លងទាំងដុលនោះទេ៕ប្រភព៖Sabay
កាលពីខែកញ្ញាកន្លងទៅ យានអវកាស Chandrayaan-2 Vikram របស់ឥណ្ឌា បានព្យាយាមចុះចតលើឋានព្រះចន្ទ ប៉ុន្តែបែរជាទទួលបរាជ័យយ៉ាងអាម៉ាស់ក្រោយបាត់បង់ការទាក់ទងជាមួយយាន។ ឥឡូវនេះ រូបភាពថតដោយអង្គការណាសា បានបង្ហាញពីកម្ទេចកំទីរបស់យាន និងកន្លែងប៉ះទង្គិចនៅលើឋានព្រះចន្ទ។ យាននេះ ត្រូវបានគេរំពឹងថានឹងចុះចតនៅចម្ងាយប្រមាណ ៦០០គីឡូម៉ែត្រពីប៉ូលខាងត្បូងរបស់ព្រះចន្ទកាលពីថ្ងៃទី ៧ ខែកញ្ញា ប៉ុន្តែក្រុមការងារ បានបាត់បង់ការទាក់ទងជាមួយយានភ្លាមៗមុនពេលចុះចត។ រូបភាពទាំងនេះ បង្ហាញពីស្នាមអុជខ្មៅចំណុចតូចៗនៃកម្ទេចកម្ទី និងតំបន់ដែលរងកាន់ប៉ះទង្គិច។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ...
The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី២ ខែធ្នូនេះបានឲ្យដឹងថាក្រោយពាក្យឌឺដងគ្នារវាងកីឡាកររូបនេះជាមួយនឹងក្លឹបReal Madridពាក់ព័ន្ធនឹងបញ្ហានៃការលេងកីឡាករកូនហ្គោលនោះទីបំផុតគ្រូជម្រើសជាតិវេលបានដាក់បម្រាមមិនឲ្យកីឡាករ Gareth Bale លេងកីឡានេះឡើយក្នុងពេលប្រកួតប្រជែងពានអ៊ឺរ៉ូឆ្នាំ២០២០ខាងមុខនេះឡើយ។ គ្រូបង្វឹកជម្រើសជាតិវេលរូបនេះ បានដឹងមកហើយថាកីឡាករខ្សែប្រយុទ្ធ ជើងឆ្វេងរូបនេះជាអ្នកដែលចូលចិត្តខ្លាំងជាមួយនឹងកីឡាករមួយនេះប៉ុន្តែបានបញ្ជាក់ឲ្យBaleក្នុងការផ្តោតអារម្មណ៍សំខាន់ទៅលើការប្រកួតរបស់ខ្លួនដែលស្ថិតនៅក្នុងពូលAដែលមានប្រទេសអ៊ីតាលីស៊្វីសនិងតួកគី។ រំលឹកដែរថាកាលពីប្រកួតជម្រុះចុងក្រោយ ដើម្បីទៅចូលរួមព្រឹត្តិការណ៍Euro 2020នោះទាំងកីឡាករនិងមិត្តរួមក្រុមបាននាំគ្នាឈរសើចនៅពីខាងមុខបដាពាក្យមួយឃ្លាដែលនិយាយថាWales, Golf, Madrid. In That Orderដែលវាអត្ថន័យមិនសូវជាល្អឡើយសម្រាប់ក្លឹបយក្សអេស្បាញReal Madridមួយនេះ៕ ប្រែសម្រួល:ស៊ុនលី