ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថា ប័នពាក់ព័ន្ធ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្កើតឲ្យមានព្រឹត្តិការណ៍ ប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍នៅ ក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី២២ វិច្ឆិកាថា នេះជាព្រឹត្តិការណ៍កីឡាទេសចរណ៍កម្រិតខ្ពស់ និងជាលើកទី១ ដែលកម្ពុជារៀបចំ ដោយសារចង់ទាក់ទាញអ្នកទេសចរក៏ដួចជាក្នុងបំណងផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ ហើយព្រឹត្តិការណ៍នេះនឹងក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ។ លោកបន្តថា ការប្រណាំងកង់ពិភពលោក តំបន់ឆ្នេរសមុទ្រកម្ពុជានេះ មានប្រវែងសរុបជាង ៤៦៧គីឡូម៉ែត្រ នៅតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤គឺកោះកុង ព្រះសីហនុ កំពត និងកែប ។ តាមការឲ្យដឹងរបស់លោកវ៉ាត់ចំរើនថា នៅ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំ បន់ឆ្នេរសមុទ្រកម្ពុជាលើកទី១នេះ នឹងមានកីឡាករជំនាញបរទេសចូលរួមប្រមាណ ១០០ នាក់ មកពីច្រើនប្រទេសចូលរួម ក្នុងនោះក៏មានកីឡាករជំនាញ របស់កម្ពុជាមួយក្រុមផងដែរ ។លោកថា ប្រសិនបើយើងបើកទូលាយនោះ នឹងមានបណ្តាប្រទេសជាច្រើន មកចូលរួមមិនខាន ព្រោះនេះជាព្រឹត្តិការណ៍ប្រណាំងលក្ខណៈអន្តរ ជាតិ ប៉ុន្តែយើងតម្រូវតែប៉ុន្មានប្រទេសប៉ុណ្ណោះ ព្រោះថាផ្អែកទៅលើលក្ខណៈសម្បត្តិរបស់កម្ពុជាដែលអាចទទួលបាន ។ លោកបន្តទៀតថា យ៉ាង ហោចណាស់មានប្រទេសចំនួនប្រហែល២០ ប្រទេស ដែលបានចូលរួមក្នុងការប្រណាំងនេះ ដែលក្នុងមួយប្រទេស គឺ១ក្រុមមានគ្នាប្រមាណ ១០នាក់រួមទាំងកីឡាករ ៦ នាក់ផង ដូច្នេះសរុបមាន ២០ក្រុមស្មើនិង ២០០នាក់ បូកនឹងអ្នកប ច្ចេកទេសនិងអ្នកបម្រើសេវាផ្សេងៗគឺសរុបមានចំនួនអ្នកចូលរួមប្រមាណជាង៣០០ នាក់។ លោក នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ឲ្យដឹងថា ការប្រណាំងកង់ពិភពលោកនៅតំបន់ ឆ្នេរសមុទ្រកម្ពុជាលើកទី ១ឆ្នាំ២០២០នេះ នឹងរៀបចំធ្វើជា៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃទី៤ខែមករាឆ្នាំ ២០២០ ដោយផ្តើមចេញដំណើរពីរមណីយ ដ្ឋានតារាសាគរនៅខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង ដែលមានចម្ងាយសរុបជាង១៥០គីឡូម៉ែត្រ ។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីរង្វង់មូល រមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង(នៅត្រង់រង្វង់មូលវិថីសាយភូថង) ឆ្លងកាត់មកផ្លូវបំបែ កស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរេញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោនៃខេត្ត កំពតដែលមានចម្ងាយជាង១៥០ គីឡូម៉ែត្រ។ ដំណាក់កាលទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែ មករាឆ្នាំ២០២០ ដោយចេញដំណើរពីជើងភ្នំបូកគោ ឆ្លងកាត់រង្វង់មូលធូរេនខេត្តកំពតរួចបន្តទៅកាន់រង្វង់មូលសេះស និងប្រណាំង៥ជុំក្នុងខេត្តកែប ឆ្ពោះទៅកាន់រវល់មូលនិងបញ្ចប់នៅមុខសាលាខេត្តកែប ដែលមានចម្ងាយសរុបប្រមាណជាង១៥០គីឡូម៉ែត្រសរុបចម្ងាយផ្លូវទាំង៣ដំណា ក់កាលមានប្រវែង៤៦៧គីឡូម៉ែត្រ។ សូមបញ្ជាក់ថា តាមគម្រោងផ្លូវរត់ក្នុងដំណាក់ កាលទី៣លើកមុន គឺត្រូវបញ្ចប់នៅរង្វង់មូល តោពីរខេត្តព្រសីហនុ តែដោយសារបច្ចុប្បន្នក្រុងព្រះ សីហនុកំពុងធ្វើការជួសជុលផ្លូវ ក៏បង្វែរមកបញ្ចប់នៅខេត្តកែបវិញ។ លោក វ៉ាត់ ចំរើន មានប្រសាសន៍ឲ្យដឹងទៀតថា ការប្រកួតដែលមានលក្ខណ: កម្រិតខ្ពស់បែបនេះ វាពាក់ព័ន្ធទៅនឹងកីឡាករជំនាញមានកម្រិតខ្ពស់ដែរ ដោយលោកថាកីឡាករកម្ពុជាពុំទាន់មានក ម្រិតខ្ពស់នៅឡើយទេសម្រាប់ការប្រណាំងដែលមានល្បឿនពី៤០ទៅ៤៥គីឡូម៉ែត្រក្នុង១ម៉ោងនេះ ។ ហេតុនេះសហព័ន្ធកំពុងតែត្រៀមលក្ខណៈជ្រើសរើសកីឡាករដើម្បីឲ្យ បានសមស្របទៅនឹងការប្រណាំងនេះ ព្រោះថាការប្រណាំងកង់បែប នេះប្រសិនជាកីឡាករដាច់ឆ្ងាយគេពេក នោះគេនៅកាត់ចោលឲ្យឡើងឡាន លែងឲ្យប្រកួតតែ ម្ដង។ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ឆ្លងកាត់ឆ្នេរសមុទ្រកម្ពុជាលើកទី ១នេះ ត្រូវបានសហព័ន្ធអន្តរជាតិចាត់ទុកជាផ្លូវ ការ ជាការប្រកួតដែលកីឡាករ ទាំងអស់លើពិភព លោកអាចចូលរួម ដើម្បីសន្សំពិន្ទុសម្រាប់ឡើង Rainking របស់កីឡាករម្នាក់ៗផងដែរ។ បើតាមតំណាងប្រឹក្សាយោបល់ នៃព្រឹត្តិការណ៍រៀបចំប្រណាំងកង់ពិភពលោកឲ្យដឹងថា ការប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រ កម្ពុជាលើកទី១នេះ ដោយសារតែទើបចាប់ផ្តើម និងមានរយ:៣ ថ្ងៃបែបនេះ គឺស្ថិតនៅក្នុងកម្រិត ២.២ ដែលសហព័ន្ធអន្តរជាតិUCIបានកំណត់ ។ លោកបានបញ្ជាក់ឲ្យដឹងថា មកទល់នឹងពេលនេះគឺថាគណៈកម្មការរៀបចំការប្រកួត ប្រណាំងកង់តំបន់ឆ្នេរសមុទ្រនៅកម្ពុជាលើកទី១នេះ គឺថាបានរៀបចំផ្លូវក៏ដូចជាការស្នាក់នៅកន្លែងស្នាក់នៅ របស់កីឡាករដែលចូលរួមគឺសម្រេចបាន៥០ ភាគរយហើយ ហើយបើតាមកាលវិភាគដែលបណ្ដាប្រទេសមួយចំនួន ចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះ មានប្រទេសនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិកនិងបារាំង។ លោកឲ្យដឹងទៀតថា មកទល់បច្ចុប្បន្ននេះ គឹមានប្រទេសជាង១០ ហើយដែលបានចុះឈ្មោះ ចូលរួមការប្រណាំងនេះក្រុមអាជីពរបស់ប្រទេសម៉ាឡេស៊ី ដែលជាក្រុមជំនាញជើងឯកប្រចាំទ្វីបអាស៊ី គឺបានចុះរួច រាល់ហើយ។ចំណែកក្រុមមួយចំនួនទៀតនោះ គឺកំពុងតែធ្វើការចុះឈ្មោះជាបន្តបន្ទាប់ដែលមានដូចជាឥណ្ឌូនេស៊ី ហ្វីលីពីន អូស្រ្តាលី ប៉ូឡូញ ហូឡង់ អាល្លឺម៉ង់ និងប្រទេសម៉ាឡេស៊ីហើយក៏មានក្រុមកង់ដទៃទៀត មកពីប្រទេសជប៉ុន ចិន ហុង កុង ថៃ អាមេរិក បារាំង និងកូរ៉េ ក៏បានចុះឈ្មោះមកដែរ ដោយរង់ចាំតែការបញ្ជាក់ឯកភាពរបស់ គណៈកម្មការរៀបចំតែប៉ុណ្ណោះ ៕ ដោយ៖ លី ភីលីព
ភ្នំពេញ៖ ក្រុមកីឡាការិនីកែ ឡេង កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណាប្រកួតនឹងកីឡាការិនីឡាវវិញ្ញាសា៣ទល់៣នាក់នារី ត្តការណ៍នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯ កពិភពលោក យុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម៕ ដោយ៖ លី...
នៅក្នុងពិភពលោកយើងនេះ មានតែ ៣កន្លែងប៉ុណ្ណោះ ដែលមានភាគរយរបាំងពន្ធគយ (Average Tariff rate) ០%។ កន្លែងទាំង៣នោះ គឺតំបន់រដ្ឋបាលពិសេស ហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងប្រទេសលីប៊ី (ក្នុងឆ្នាំ ២០០៦/ បច្ចុប្បន្នមិនមានទិន្នន័យទេ)។ ចំណែកឯក្នុងអាស៊ានយើងវិញមាន ២ប្រទេសដែលជាប់ ជា ប្រទេសដែលមានរបាំងពន្ធគយ (Average Tariff rate) តិចជាងគេលើលោក ។ ប្រទេសទាំងពីរនោះ គឺសិង្ហបុរី និង ប្រ៊ុយណេ។ បើតាមទិន្នន័យប្រមូល ដោយធនាគារពិភពលោក ខាង ក្រោមនេះ ជាប្រទេស ឬតំបន់ទាំង ១០ ដែលមានរបាំងពន្ធ គយជាមធ្យម(Average Tariff rate) ទាបជាងគេលើ ពិភពលោក៖ ១០. អ៊ីស្លង់៖ ១.៣%។ ៩. ម៉ូរីទុស (Mauritius/ប្រទេសភាគខាងកើតទ្វីប អាហ្វ្រិក)៖ ១.៣%។ ៨. ហ្សកហ្ស៊ី៖ ១.២%។ ៧. អាល់បានី៖ ១.២%។ ៦. ឈីលី៖ ១.០%។ ៥. សិង្ហបុរី៖ ០.២%។ ៤. ប្រ៊ុយណេ៖ ០.១%។ ៣. លីប៊ី (ត្រឹម ឆ្នាំ ២០០៦)៖ ០.០%។ ២. ម៉ាកាវ, តំបន់រដ្ឋបាលពិសេសរបស់ចិន៖ ០.០%។ ១. ហុងកុង, តំបន់រដ្ឋបាលពិសេសរបស់ចិន៖ ០.០%៕
បរទេស៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅប្រទេសថៃ សម្តេចប៉ាប ហ្វ្រង់ស័រ បានឆ្លៀតយកឱកាសនេះផ្ញើសារទៅកាន់ពិភពលោក ដើម្បីជួយថែរក្សាកុមារ និងស្ត្រី ដែលត្រូវបានគេរំលោភបំពាន ក៏ដូចជាជនភៀសខ្លួននៅជុំវិញពិភពលោក ក្នុងពេលបង្ហាញពីកិច្ចសហប្រតិបត្តិការអន្តរសាសនាដើម្បីបង្កើតសន្តិភាព។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា សម្តេចប៉ាបហ្វ្រង់ស័រ របានសម្តែងការព្រួយបារម្ភចំពោះភាពលំបាករបស់អ្នកដែលទទួលរងនូវការធ្វើបាបក្នុងអំឡុងពេលធ្វើពិធី អភិបូជាបរិសុទ្ធ mistreatment នៅឯពហុកីឡដ្ឋានជាតិ Supachalasai...
អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បាននិយាយប្រាប់សន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា ការដែលលោក Jose Mourinho ត្រលប់មកប្រឡូកក្នុងពិភពបាល់ទាត់វិញ ជារឿងល្អសម្រាប់ខ្លួនលោកផ្ទាល់។ លោកបានលើកឡើងថា៖ ” វាពិតជាសប្បាយចិត្តណាស់ ដែលបាន Jose ត្រលប់មកវិញ។ វាជារឿងល្អសម្រាប់ពួកអ្នក (អ្នកកាសែត) ហើយប្រហែលជាសម្រាប់ខ្ញុំផងដែរ...
នៅក្នុងថ្នាក់រៀនមួយនៃភូមិ Pwani ដែលពោរពេញដោយសិស្សសាលារាប់សិបនាក់ គ្រូបង្រៀនជនជាតិកេនយ៉ាឈ្មោះ Peter Tabichi ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសរបស់លោក។ មានដើមកំណើតពីទីក្រុង Kiisi គ្រូបង្រៀនវ័យ ៣៧ឆ្នាំ បានឈ្នះពានរង្វាន់គ្រូបង្រៀនឆ្នើមទូទាំងសកលលោកឆ្នាំ ២០១៩។ ជារៀងរាល់ខែ លោក Peter បានបរិច្ចាគប្រាក់ចំណូល ៨០% ដើម្បីជួយដល់សង្គម និងគម្រោងផ្សេងៗ។ លោកបង្រៀននៅអនុវិទ្យាល័យផ្នែកគណិតវិទ្យា, រូបវិទ្យា...
រឿងដែលលោក Jose Mourinho មកដឹកនាំក្លឹប Tottenham Hotspur ធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់នានា ប្រតិកម្មប្លែកៗពីគ្នា។ ចំណែកឯលោក Jurgen Klopp វិញ បានផ្ទុះសំណើចនៅពេល ដែលមានសំណួរសួរពីចំណាប់អារម្មណ៍លោក ទាក់ទងនឹងរឿងនេះ។ លោកសើចបណ្ដើរ ឆ្លើយសំណួរបណ្ដើរថា៖ ” ស្វាគមន៍ចំពោះការត្រលប់មកវិញ Jose! ” ។...
The Benefits of Essay Writing Service in Canada What Must be achieved About Essay Writing Service in Canada Before You Miss Your...
Climate modification is reversing the intercourse of bearded dragons, an initial Increasing conditions are basically changing the method Australia’s bearded lizards get...
The last-mentioned would really be to take advantage of a curriculum vitae internet theme. Brainstorm what you would like to articulate. Unique...