កូរ៉េខាងត្បូង៖ ក្រុមហ៊ុន Samsung អាចនឹងត្រៀមចេញទូរទស្សន៍ ដែលមិនមានស៊ុម និងមានពន្លឺតិច “bezel-less” ដំបូងគេបំផុតលើពិភពលោក ជាមួយនឹងអេក្រង់ដែលចាប់យក ផ្នែកខាងមុខទាំងមូល របស់វានៅពិព័រណ៍ផលិតផលអេឡិចត្រូនិក នៅLas Vegas នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមរបាយការណ៍ ពីក្រុមហ៊ុន SamMobile បានឲ្យដឹងថា ទូរទស្សន៍នឹងមិនមាន រន្ធខាងក្រៅទេ មានន័យថា អេក្រង់នឹងច្របាច់បញ្ចូលគ្នា យ៉ាងរលូនជាមួយផ្ទាំង ខាងក្រោយរបស់វា។ ទូរទស្សន៍នេះ ត្រូវបានគេរាយការណ៍ថា អាចប្រើបាន សម្រាប់តែម៉ូដែល មានទំហំ ៦៥ អ៊ីញ ឬធំជាងនេះ ហើយអាចនឹងត្រូវផលិត នៅក្នុងខែកុម្ភៈឆាប់ៗនេះ។ យោងតាមគេហទំព័រ SamMobile បន្តថា ក្រុមហ៊ុន Samsung ទទួលបានជោគជ័យ តាមរយៈការផ្សារភ្ជាប់ តួ និងទូរទស្សន៍ របស់ខ្លួន ជាមួយគ្នា។ តាមអ្នកអភិវឌ្ឍន៍ ដែលបានដកស្រង់សម្តី ដោយក្រុមហ៊ុន SamMobile លទ្ធផល គឺទូរទស្សន៍មានពន្លឺ តិចដំបូងបង្អស់ នៅលើពិភពលោក៕ ដោយ៖លី ភីលីព
តូក្យូ៖ ប្រភពព័ត៌មានបានប្រាប់ក្យូដូ សារព័ត៌មានផ្សាយថា ពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ នឹងប្រើតួអង្គមកពីឧស្សាហកម្មគំនូរជីវចល ដ៏ល្បីល្បាញរបស់ពិភពលោក ជាផ្នែកមួយនៃការអំពាវនាវអន្តរជាតិ សម្រាប់សន្តិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រធានបទនៃពិធីនេះនឹងរួមរស់ជាមួយគ្នា ក្នុងចំណោមការប្រណាំងចម្រុះ ពាសពេញពិភពលោក ជាមួយនឹងតួអង្គជីវចល ផ្តល់សារសន្តិភាព ដ៏មានឥទ្ធិពលតាមរយៈកីឡា តាមរបៀបដែលអាចចូលទៅដល់ បានយ៉ាងងាយស្រួល។ គំនិតមួយដែលត្រូវបានពិចារណា...
ភ្នំពេញ៖ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា និងលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាតំណាងលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡានារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០បានអញ្ជើញចូលរួមពិធី បើកព្រឹត្តិការណ៍ ប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០១៩ និងអបអរសាទរទិវាជ័យជម្នះ...
បរទេស: The Indepedent ចេញផ្សាយនៅថ្ងៃពុធទី១ ខែមករានេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំក្រោយការវាយប្រហារ ទៅលើស្ថានទូតអាមេរិកប្រចាំ នៅទីក្រុងបាដាដ មកភ្លាមលោកបានធ្វើការគំរាមកំហែង យ៉ាងខ្លាំងទៅដល់ប្រទេសអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា លោកបានកំណត់ទុកហើយថា រដ្ឋាភិបាល នៃទីក្រុងតេហរ៉ង់ គឺជាអ្នកដែលទទួលខុសត្រូវធំបំផុត ចំពោះការវាយប្រហារ ចូលបរិវេណស្ថានទូត ដោយសមាជិកកងជីវពលអ៊ីរ៉ាក់ ។ ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីរ៉ង់...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងបង្ហាញ អាវុធថ្មីនៅពេលផុត កំណត់រយៈពេលមួយឆ្នាំ ដែលបានកំណត់ ដោយទីក្រុងព្យុងយ៉ាង សម្រាប់កិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ដោយរំលោភការសន្យា ដើម្បីចៀសវាងការសាកល្បង នុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ។ នៅក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេល ៤ថ្ងៃរហូតដល់ថ្ងៃអង្គារនោះ លោកគីម...
ចុងក្រោយមួយទៀត នៃការបញ្ជាក់ពីបញ្ហាដែលលោក Jose Mourinho នៅតំបន់ការពារ របស់ក្លឹបមាន់ខ្នាយមាស Spurs នោះគឺត្រូវបានធ្វើឡើង ដោយរូបលោកផ្ទាល់ថា កីឡាករខ្សែការពាររបស់ក្លឹប មានមាឌតួចៗ ពេកដែលជាហេតុ ធ្វើឲ្យមានការលំបាក ក្នុងការរារាំងកីឡាករ របស់ក្លឹបផ្សេងក្នុងការ រកគ្រាប់បាល់ ។ The Sunsports ចេញផ្សាយនៅថ្ងៃពុធនេះ បានចេញផ្សាយថា គ្រូបង្វឹកជនជាតិប៉ទុយហ្គាល់រូបនេះ...
តូក្យូ៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ បានប្រកាសថា ផ្កាយរណបរបស់ជប៉ុន “Tsubame” ត្រូវបានចុះបញ្ជីដោយកំណត់ត្រា ពិភពលោក “Guinness World Records” ថា បានទទួលកម្ពស់ “រយៈទទឹងទាបបំផុត ដោយផ្កាយរណបអង្កេតផែនដី ក្នុងគន្លងគោចរយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ផ្កាយរណបនេះបានហោះនៅកម្ពស់ពីគន្លង ១៦៧,៤ គីឡូម៉ែត្រចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី...
សៀងហៃ៖ ក្រុមហ៊ុន Tesla បានចែកចាយរថយន្ដផលិត នៅប្រទេសចិន ជាលើកដំបូង គឺតិចជាងមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុនរថយន្តអគ្គិសនី បានបើកការដ្ឋាន សាងសង់រោងចក្រដំបូង របស់ខ្លួននៅខាងក្រៅ សហរដ្ឋអាមេរិក។ ការងារបានចាប់ផ្តើមលើក្រុមហ៊ុន Shanghai “Gigafactory” ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ នៅខែមករាដោយអនុញ្ញាត ឲ្យក្រុមហ៊ុននេះ កាត់បន្ថយភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ព្រមទំាងលក់ដោយផ្ទាល់ ទៅទីផ្សាររថយន្តបៃតងធំជាងគេ...
តាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃពុធនេះ បានសរសេរថាកីឡាករ ខ្សែប្រយុទ្ធ Aubameyang ទំនងជាងនឹងសម្រេចចិត្ត ចាកចេញពីក្លឹបកាំភ្លើងធំ Arsenal មែនទែនហើយ នៅចុងបញ្ចប់រដូវកាលនេះ ដោយក្នុងនោះគេមើលឃើញថា Inter Milan គឺជាក្លឹបដែលបានចាប់ផ្តើមទាក់ទង់ ជាមួយនឹងកីឡាកររូបនេះដំបូងគេ ។ ប៉ុន្តែជឿជាក់ថាមកដល់ពេលចុងក្រោយ នៃដើមឆ្នាំ២០២០នេះ ក្នុងនោះសូម្បីតែក្លឹប Barcelona...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងពីក្ដីសង្ឃឹមរបស់លោកថា ប្រទេសកូរ៉េខាងជើងនឹងជ្រើសរើសសន្តិភាព ជាជាងការធ្វើសង្គ្រាម បន្ទាប់ពីរបបនេះបានគំរាម បង្ហាញអាវុធថ្មីរបស់ខ្លួន។ លោក Pompeo បានធ្វើអត្ថាធិប្បាយ ទៅកាន់សារព័ត៌មាន Fox News ភ្លាមៗបន្ទាប់ពីមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុន បានថ្លែងការគំរាមកំហែងនេះ ចំពេលដែលកិច្ចពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរ បានជាប់គាំងជាមួយទីក្រុងវ៉ាស៊ីនតោន។...