បរទេស: ប៉ុន្មានថ្ងៃចុងក្រោយនេះព័ត៌មានជាច្រើន បានចេញផ្សាយព្រោងព្រាត អំពីពង្រាងច្បាប់ការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវបានធ្វើឡើងហើយក្នុងនោះ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសសន្យថា ច្បាប់ការពារជាតិថ្មីរបស់ខ្លួន ដែលមានទំហំរហូតទៅដល់៧៣៨ពាន់លានដុល្លារ នឹងត្រូវចូលជាធរមានក្នុងពេលដ៏ឆាប់នេះ។ ជាការឆ្លើយបអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក You Wenzeបានធ្វើការភាពមិនពេញចិត្តនិងរិះគន់ខ្លាំងៗ ទៅលើពង្រាងច្បាប់ថ្មីនេះ ដោយលើកឡើងថាវាគឺជាផ្នែកមួយនៃផែនការការងារក្នុងការធ្វើសកម្មភាពជ្រៀតជ្រែក ទៅនឹងកិច្ចការងារផ្ទៃក្នុងរបស់រដ្ឋាភិបាលនៃប្រទេសផ្សេងៗប៉ុណ្ណោះ។ លោកYouបាននិយាយថាខ្លឹមសារ នៃច្បាប់របស់តៃវ៉ាន់បានធ្វើឱ្យអន្តរាយ ដល់សន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ក្រោមច្បាប់ថ្មិនេះសហរដ្ឋអាមេរិកនឹងធ្វើការដើម្បីគាំទ្រកម្លាំងយោធាតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង និងក៏ជាកោះដែលទីក្រុងប៉េកាំងចាត់ទុកថាជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិន។...
គ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំArsenalលោកMikel Artetaចាំបាច់ត្រូវតែចុះហត្ថលេខាទិញកីឡាករថ្មីយ៉ាងហោចណាស់១០នាក់ទៀតដើម្បីស្តារទំរង់លេងរបស់ក្លឹបឡើងវិញនេះគឺជាការលើកឡើងមួយរបស់វិរៈក្លឹបលោកKeven Campbellក្រោយការប្រកាសតំណែងគ្រូបង្វឹកក្លឹបជាផ្លូវការភ្លាម។ គ្រូបង្វឹកថ្មីលោកArtetaសញ្ជាតិអេស្បាញរូបនេះបានចំណាយពេលអស់រយៈពេល៣រដូវកាលមកហើយក្រោមការដឹកនាំរបស់លោកPep Guardiolaជាមួយនឹងក្លឹបមេឃខៀវMan Cityហើយវាគឺជាអ្វីដែលលោកCampbellសង្ឃឹមដែរថាលោកនឹងអាចទាញយកទំរង់លេងល្អៗមួយចំនួនពីGuardiolaមកឲ្យArsenal។ លោកCampbellបានបន្តទៀតថាការលើកឡើងបែបនេះមិនមែនមានន័យថាលោកចង់ឲ្យArtetaលក់កីឡាករសំខាន់ៗដូចជាAubameyangនិងLacazetteចេញពីក្លឹបឡើយប៉ុន្តែបញ្ជាក់ថាគឺត្រូវតែទិញបន្ថែម៕ ប្រែសម្រួល:ស៊ុនលី
សេអ៊ូល៖ អ្នកតាមដានអាកាសចរណ៍ម្នាក់បានឲ្យដឹងនៅថ្ងៃចន្ទនេះថាសហរដ្ឋអាមេរិក បានហោះហើរយន្តហោះស៊ើបការណ៍មួយគ្រឿងទៀតនៅលើឧបទ្វីបកូរ៉េ ដែលជាការហោះហើរចុងក្រោយបង្អស់ ដើម្បីតាមដានកូរ៉េខាងជើង ចំពេលមានក្តីបារម្ភកាន់តែខ្លាំងឡើង ដែលក្រុងព្យុងយ៉ាងអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយដោយពុំបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃប្រតិបត្តិការថាទ័ពអាកាស RC-135W Rivet Joint របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញហោះហើរនៅលើឧបទ្វីបនេះ។ អ្នកតាមដានអាកាសចរណ៍ដដែលបានសរសេរនៅថ្ងៃអាទិត្យថា យន្ដហោះប្រភេទដូចគ្នាបានធ្វើការហោះហើរនៅលើឧបទ្វីបនេះ កាលពីចុងសប្តាហ៍ដោយកត់សម្គាល់ថាវាពិតជា“ ពេលវេលាចំលែក” មែនទែនព្រោះវាមិនធ្វើប្រតិបត្តិការ“ ជាធម្មតាទេនៅចុងសប្តាហ៍”៕ដោយ ឈូក បូរ៉ា
ខេត្តកំពង់ស្ពឺ៖ ជាមួយការប្រគំតន្រ្តី Cambodia Brew the Beat ដែលចូលរួមសម្តែងដោយកំពូលតារា ចម្រៀងប្រុសស្រីល្បីៗ រួមមាន អ្នកនាង ពេជ្រ សោភា រ៉េត ស៊ូហ្សាណា កែវ សុបញ្ញា នីរតនា វី ឌីណែត និង ហ្សូណូ កាលពីចុងសប្តាហ៍កន្លងទៅនៅលើទឹកដី...
ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគម ទូកដឹកទេសចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា នៅសប្តាហ៍ទី៤ ចុងខែធ្នូឆ្នាំ២០១៩ សមុទ្រស្ងប់ខ្យល់ គ្មានរលក បង្កលក្ខណៈងាយស្រួល ដល់ចរាចរណ៍ តាមផ្លូវសមុទ្រ ពិសេសការធ្វើដំណើរ ទៅលេងកោះ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ...
ភ្នំពេញ ថ្ងៃច័ន្ទទី ២៣ ខែធ្នូឆ្នាំ ២០១៩ សែលកាត បានបើកដំណើរការ AR ហ្គេម ដំបូងបង្អស់របស់ខ្លួន សម្រាប់ សហគមន៍ លេងហ្គេម នៅកម្ពុជា ដើម្បី អបអររដូវបុណ្យណូអែល។ ហ្គេម Christmas Mission ផ្តល់ភាពសប្បាយរីករាយសម្រាប់ មនុស្សគ្រប់វ័យ និងអាចទាញយកបាន...
បារាំង៖ទីភ្នាក់ងារអវកាសអ៊ឺរ៉ុប ពន្យារពេលការបាញ់បង្ហោះ ផ្កាយរណបសិក្សាអវកាសរបស់ខ្លួន ដែលមានរយៈពេលតិចជាងមួយម៉ោង មុនពេលចាប់ផ្តើមដំណើរការ ដោយសារតែមានកំហុសយ៉ាងធំ ផ្នែកសូហ្វវ៉ែររបស់ខ្លួននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ESA បាននិយាយថា ការបាញ់បង្ហោះផ្កាយរណប ដែលមានលក្ខណៈពិសេស (Cheops)ដើម្បីសិក្សាលើអវកាស ដែលត្រូវបានរកឃើញ អស់រយៈពេល៣ ឆ្នាំក្នុងការធ្វើផែនទីលម្អិតរបស់ពួកគេ នឹងត្រូវពន្យារពេលយ៉ាងហោចណាស់មួយថ្ងៃ។ Cheops ត្រូវបានគេគ្រោងនឹងបាញ់បង្ហោះ នៅព្រឹកថ្ងៃអង្គារវេលាម៉ោង ៨...
ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធចំនួន៧គ្រឿងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី៣ “The 3rd Asian Patanque Championships 2019 Hanoi, Vietnam” នៅប្រទេសវៀតណាមដែលប្រព្រឹត្តិចាប់ថ្ងៃទី១៧ដល់២៣ ខែធ្នូ ឆ្នាំ២០១៩។ លោកសូ ម៉ៃសុខគា អគ្គលេខាធិការសហព័ន្ធ និងប្រធានប្រតិភូឲ្យដឹងថា យើងដណ្តើមចំនួន៧គ្រឿងរួមមានមេដាយមាសចំនួន៥គ្រៀង មេដាយចំនួនប្រាក់១គ្រឿង និងមេដាយចំនួនសំរិទ្ធ១គ្រឿង។ សម្រាប់មេដាយមាសទី១បានលើកកីឡាករ...
យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនស្រាវជ្រាវApp Annieថា Facebook គឺជាកម្មវិធីដែលទាញយកច្រើនបំផុតរបស់ DECADE ហើយប្រព័ន្ធផ្សព្វផ្សាយសង្គម Goliath កាន់កាប់ក្រុមហ៊ុនចំនួន៣ក្នុងចំណោមក្រុមហ៊ុន ៤ ផ្សេងទៀតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនេះជាម្ចាស់កម្មវិធីចំនួន ៤ ក្នុងចំណោមកម្មវិធីចំនួន ៥ ដែលទទួលបានការទាញយកច្រើនជាងគេរួមមាន Messenger, Whats App និង Instagram ។...
ទីបំផុត តារាចម្រៀងបីដួង គឺ អ្នកពេជ្រសោភា, លោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា បានរួមគ្នា សហការជាមួយនឹងក្រុមហ៊ុន OPPO ពញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន តាមរយៈការផ្តល់កាដូដែលលាក់ទុកក្នុងចិត្ត នូវស្មាតហ្វូនកូនកាត់ OPPO Reno2 F ម្នាក់មួយគ្រឿង សម្រាប់ហ្វេនៗដែលបានចូលរួមសរសេរពាក្យជូនពរ ឬ...