ពិភពលោក៖ចចក្រុមអ្នកស្រាវជ្រាវបានព្រមានថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពខ្វះខាតឈាមដែលចាំបាច់សម្រាប់ការសង្គ្រោះជីវិតរាប់លាននាក់ត្រូវការដោយសារតែពួកគេទាំងអស់សុទ្ធតែមានប្រាក់ចំណូលមធ្យម និងទាបមិនមានលទ្ធភាពទិញឈាមបានឡើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍ពិភពលោកបានបង្ហាញថា ប្រទេស១១៩ ក្នុងចំណោម ១៩៦ ប្រទេសដែលភាគច្រើននៅទ្វីបអាហ្រ្វិក អូសេអានី និងអាស៊ីខាងត្បូងមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការមន្ទីរពេទ្យទេ។ ប្រទេសទាំងនោះរួមបញ្ចូលគ្នា គឺមានឈាមច្រើនជាង ១០០ លានផ្លោក ដែលខ្វះគោលដៅរបស់អង្គការសុខភាពពិភពលោក ព្រោះពួកគេទាំងអស់សុទ្ធតែមានប្រាក់ចំណូលមធ្យម និងទាប។ អង្គការសុខភាពពិភពលោកណែនាំឲ្យប្រទេសនានាមានការបរិច្ចាគយ៉ាងហោចណាស់១០ក្នុង ១,០០០ នាក់។ ក្រុមអ្នកស្រាវជ្រាវប៉ាន់ស្មានថា នៅទ្វីបអាហ្រ្វិក...
ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូក្រសួង អប់រំ យុវជន និងកីឡារយៈពេលជាងមួយ អាទិត្យដើម្បីអញ្ជើញ ចូលរួមខួបលើក ទី២០របស់អង្គការបេះដូងមាស នៅទីក្រុង Osaka ប្រទេជប៉ុន ក្នុងនាម ជាដៃគូអភិឌ្ឍន៍អប់រំកាយ និងកីឡានៅប្រទេស កម្ពុជា។ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានចុះអនុស្សារណ:ជា មួយក្រសួងអប់រំ...
អង់គ្លេស៖ តារាចម្រៀងដ៏ល្បីល្បាញ Mel B ត្រូវគេដឹងថាកំពុងទាក់ទងជាមួយបុរសជាអ្នកធ្វើម៉ូដសក់ម្នាក់ឈ្មោះRory McPhee ។ ព័ត៌មានពី Aceshowbiz បានអោយដឹងនៅថ្ងៃទី ២៨ ខែតុលានេះថា Mel B វ័យ៤៤ ឆ្នាំនិងបុរសវ័យ ៣១ឈ្មោះ Rory McPhee នេះបានស្គាល់គ្នាយូរណាស់មកហើយ តែពួកគេទើបទាក់ទងស្ងាត់ៗកាលពីដើមឆ្នាំនេះ ហើយអ្នកទាំងពីរមានក្តីសុខក្នុងទំនាក់ទំនងបែបឯកជនបែបនេះ...
Franck Ribery ត្រូវរងពិន័យមិនឲ្យលេងចំនួន៣ប្រកួត និងផាកជាប្រាក់ប្រមាណ ២ម៉ឺនអឺរ៉ូ ក្រោយបង្ហាញកាយវិការមិនសមរម្យរុញជំនួយការអាជ្ញាកណ្ដាល។ កីឡាករសញ្ជាតិបារាំងត្រូវបានប្ដូរចេញនៅនាទី៧៤ ក្នុងជំនួបដែល Fiorentina ចាញ់ Lazio ២ទល់នឹង១។ Ribery បានប៉ះទង្គិចជាមួយជំនួយការអាជ្ញាកណ្ដាលនៅក្រោយការប្រកួត និងត្រូវពិន័យកាតក្រហមភ្លាមៗ នៅពេលនោះ ខណៈមិត្តរួមក្រុមបាននាំគ្នាមកឃាត់រូបគេ។ យ៉ាងណាខ្សែបម្រើវ័យ៣៦ឆ្នាំបានសម្ដែងការសុំទោសចំពោះលោក Passeri ដែលជាជំនួយ ការអាជ្ញាកណ្ដាល និងសុំទោសដូចគ្នាទៅលើមិត្តរួមក្រុម...
ម៉ូដសក់ថ្មីរបស់ Jennie បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា និងសរសើរមិនដាច់ពីមាត់ថា នាងពិតជាស្អាតនិងសក្តិសមបំផុត។ កាលពីថ្ងៃទី ២៦ ខែតុលា BLACKPINK បានសម្ដែងនៅកម្មវិធីបែបឯកជនរបស់សណ្ឋាគារមួយ ដែលមានឈ្មោះថា «Incheon Paradise City Hotel»។ ជាធម្មតា រាល់ការចេញសម្ដែងម្ដងៗ សមាជិកទាំងអស់បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រគ្រប់ៗគ្នា ដោយសារតែសម្រស់ដ៏ស្រស់របស់ពួកគេ។ ផ្ទុយទៅវិញ កាលពីថ្ងៃសៅរ៍ កន្លងទៅ...
រំលងប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន Apple បានប្រកាសចេញកាស AirPods Pro ដែលជាកាសឥតខ្សែមួយប្រភេទទៀតក្នុងស្រឡាយ AirPods ដែលមានតម្លៃផ្លូវការ ២៥០ ដុល្លារ។ AirPods Pro ចំពោះថាមពលថ្មរបស់ AirPods Pro គឺស្រដៀងនឹង AirPods ដែរ។ អ្នកអាចស្ដាប់ចម្រៀងបាន ៤,៥ ម៉ោង...
ក្នុងពេលបច្ចុប្បន្ននេះ ក្លឹបអឺរ៉ុបធំៗមួយចំនួន ក្រៅពីចំណាយច្រើននៅក្នុងទីផ្សារកីឡាករ ក៏នាំគ្នាចំណាយច្រើនទៅលើប្រាក់ខែរបស់កីឡាកររបស់ខ្លួនដែរ។ បើតាមសារព័ត៌មាន The Sun ក្លឹប Barcelona ជាក្លឹប ដែលចាយលើប្រាក់ខែកីឡាករច្រើនជាងគេ ដោយចំណាយអស់ជាង ៦២០លានដុល្លារ។ តាមពីក្រោយ Barcelona គឺ Real Madrid ដែលបានចាយអស់ជាង ៤៤៤លានដុល្លារ។ Manchester United...
ប្រជាជនថៃរាប់លាននាក់កំពុងសប្បាយដើរផ្សារទិញអីវ៉ាន់ ដោយសារតែវិធានការជំរុញសេដ្ឋកិច្ចមួយដែលផ្តល់អោយជនជាតិថៃម្នាក់ៗ១.០០០បាត(៤៥ដុល្លារ)សំរាប់ចំណាយនៅក្នុងប្រទេសនាចុងឆ្នាំនេះ។ កម្មវិធី «ស៊ី ដើរហាង ចំណាយ» ជាផ្នែកនៃកញ្ចប់ថវិកា១៤ពាន់លានបាតដែលត្រូវបានដាក់អោយអនុវត្តកាលពីខែសីហាចំពេលមានរបាយការណ៍អំពីកំណើនសេដ្ឋកិច្ចខ្សោយបំផុតនៅក្នុងរយៈពេល៥ឆ្នាំ។ នៅដំណាក់កាលពី១ ពលរដ្ឋ១០លាននាក់អាយុ១៨ឆ្នាំឡើង ត្រូវផ្តល់កញ្ចប់ថវិកាអេឡិចត្រូវនិក១.០០០បាតក្នុងម្នាក់ៗ។លុយនេះត្រូវចំណាយលើអាហារ ការធ្វើដំណើរ សម្ភារផ្ទះបាយ សេវាស្ប៉ានិងការស្នាក់នៅសណ្ឋាគារនៅទីតាំងកំណត់ណាមួយនៅក្នុងប្រទេសលើកលែងតែក្នុងខេត្តណាដែលពួកគេស្នាក់នៅ។ការធ្វើបែបនេះជាការជំរុញវិស័យទេសចរណ៍ក្នុងស្រុក។ ដោយសារតែមនុស្សតែ១លាននាក់ត្រូវកត់ឈ្មោះសំរាប់បានសិទ្ធិទទួលប្រាក់ឧបត្ថម្ភនេះ មនុស្សជាច្រើនត្រូវរង់ចាំចុះឈ្មោះដល់យប់ជ្រៅៗនិងរាប់ថ្ងៃ។អ្នកគ្រូ ហ្កាឡាយ៉ា វង់សាអាត វ័យ៥៧ឆ្នាំ បាននិយាយថា«ខ្ញុំមិនគិតថាខ្ញុំទទួលបានវាទេ និងបានបោះបង់ក្រោយព្យាយាមអស់៣ថ្ងៃ។តែជាការភ្ញាក់ផ្អើល ខ្ញុំបានទទួលវានៅព្រឹកបន្ទាប់»។ អ្នកគ្រូ...
សម្រាប់អ្នកគាំទ្រ ការបាត់មុខរបស់ G-Dragon អស់រយៈពេល១ឆ្នាំ៨ខែហាក់បីដូចជារាប់ឆ្នាំអញ្ចឹង។បើទោះជាតាមពិតទៅ ពួកអ្នកគាំទ្រទាំងនោះត្រូវបានឃាំងឃាត់ពីតំបន់ដែលពួកគេប្រមូលផ្តុំគ្នានោះ ក្នុងគោលបំណងការពារពួកគេពីជម្ងឺរាតត្បាតម្យ៉ាងដែលមានគេកំពុងមានការសង្សៃ។ទោះជានៅក្នុងកាលៈទេសៈបែបនេះក្តី ក៏មិនបានបង្អាក់ការស្រលាញ់គាំទ្ររបស់ពួកគេចំពោះ G-Dragon បានឡើយ។ ដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រជាង៣០០០អ្នករបស់ខ្លួន G-Dragon បាននិយាយទៅកាន់ពួកគេដោយក្តីរំភើបទាំងទឹកភ្នែកថា៖”ខ្ញុំបាទបានត្រឡប់មកហើយ។ អរគុណអ្នកទាំងអស់គ្នាដែលរង់ចាំនិងស្វាគមន៍ខ្ញុំនៅថ្ងៃនេះ។ ខ្ញុំនឹងត្រឡប់ទៅបំពេញការងាររបស់ខ្ញុំវិញ ហើយនឹងខំប្រឹងឱ្យល្អបំផុត”៕ ប្រភព៖Sabay
ហូឡង់៖អ្នកកែច្នៃជនជាតិហូឡង់ម្នាក់ Boyan Slat កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការសម្អាតប្លាស្ទិចអណ្តែតពីមហាសមុទ្រប៉ាស៊ីហ្វិកដោយចាប់ផ្តើមធ្វើការប្រមូលក្នុងទន្លេ ដោយប្រើឧបករណ៍អណ្តែតថ្មីដើម្បីចាប់សំរាមមុនពេលវាទៅដល់សមុទ្រយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យនៅវ័យ២៥ ឆ្នាំបានបង្កើតការសម្អាតសមុទ្រដើម្បីអភិវឌ្ឍនិងដាក់ពង្រាយប្រព័ន្ធមួយ ដែលលោកបានបង្កើតឡើង នៅពេលលោកមានអាយុ ១៨ ឆ្នាំចាប់យកកាកសំណល់ប្លាស្ទិកអណ្តែតនៅក្នុងមហាសមុទ្រ។ លោកបានបង្ហាញជំហានបន្ទាប់នៅក្នុងការប្រយុទ្ធរបស់លោក៖ឧបករណ៍ដើរដោយថាមពលពន្លឺព្រះអាទិត្យអណ្តែតដែលគាត់ហៅថា “ស្ទាក់ចាប់” ដែលខ្ចាត់ប្លាស្ទិចចេញពីទន្លេនៅពេលវារសាត់កន្លង។ លោកមានប្រសាសន៍ថា យើងចាំបាច់ត្រូវបិទបំពង់បង្ហូរទឹកដែលមានន័យថា ការពារប្លាស្ទិចមិនឲ្យឈានដល់មហាសមុទ្រជាអាទិភាពដោយហៅទន្លេថា ជាសរសៃឈាមដែលដឹកសំរាមពីដីទៅសមុទ្រ។ កាលពីមុនអង្គការរបស់ស្លាតបានរិះរកការរិះគន់សម្រាប់ការផ្តោតតែលើសំរាមប្លាស្ទិចដែលអណ្តែតនៅក្នុងមហាសមុទ្រពិភពលោក។ ក្រុមអ្នកជំនាញនិយាយថា កាកសំណល់ប្លាស្ទិកប្រមាណ ៩...