តាមការពិសោធន៍ទៅលសត្វឃើញថា ការមានភាពឃ្លានខ្លះ អាចជួយបង្កើនថាមពល និងអាយុយឺនយូរបាន។ មានមនុស្សបានស័្មគ្រចិត្តធ្វើការពិសោធន៍បង្អត់អាហារជាមួយក្រុមអ្នកស្រាវជ្រាវ ដោយមានអ្នកខ្លះកើតជម្ងឺទឹកនោមផ្អែម មានកូលេស្តេរ៉ូលខ្ពស់ ឬខ្លាញ់ស្ទះសរសៃឈាម ហើយត្រូវតមអាហារដើម្បីតាមដានសុខភាពខ្លួនឯង ប៉ុន្តែនៅពេលដែលពួកចូលរួមនៅក្នុងការពិសោធន៍ គឺពួកគេមានការទទួលទានបន្លែ និងផ្លែឈើច្រើន ញ៉ាំសាច់សត្វនិងត្រីខ្លះៗ ទទួលវីតាមីន អំបិលរ៉ែ និងអាស៊ីដអាមីណូឲ្យគ្រប់គ្រាន់ ហើយ៨ឆ្នាំក្រោយមក ពួកគេមានអារម្មណ៍ស្រស់បស់ និងមានកម្លាំងកំហែងជាងមុន។ តាមការសិក្សារបស់មជ្ឈមណ្ឌលខុសៗគ្នាបានឲ្យដឹងស្របគ្នាថា ការទទួលទានអាហារមានតុល្យភាព ជួយការពារជម្ងឺទឹកនោមផ្អែមប្រភេទ២...
អាការឈឺក្បាលកើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលបង្កឲ្យយើងកើតមានអាការឈឺក្បាលដែលយើងពុំបាននឹកនាដល់។ ការទំពារស្ករកៅស៊ូៈ ការកម្រើកធ្វើចលនាថ្គាមដើម្បីទំពារស្ករកៅស៊ូគ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាមមានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។ ការ៉េមៈ បង្កឲ្យកើតមានការត្រជាក់ខ្លាំងនៅក្នុងក្រអូមមាត់បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាល។ អំបិលៈ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាលមួយចំហៀងឬ ប្រកាំង (Migraine)។ អាការនេះច្រើនកើតឡើងក្រោយពេលយើងបរិភោគប្រៃខ្លាំងមិនបានប៉ុន្មានម៉ោងផង។ កាបូនម៉ូណុកស៊ីដ (Cabon Monoxide) :...
មានមនុស្សច្រើនណាស់ដែលស្គាល់ត្រប់ស្រួយ ប៉ុន្តែសួរថា តើមានប៉ុន្មាននាក់ដែលដឹងថាត្រប់ស្រួយអាចជួយអ្នកកើតជំងឺទឹកនោមផ្អែម។ អ្នកកើតទឹកនោមផ្អែមពិតជាញញឹមបិទមាត់មិនជិតទេ ប្រសិនបើបានដឹងថា គ្រាន់តែទទួលទានទឹកជាមួយត្រប់ស្រួយ រាល់ថ្ងៃក៏អាចបញ្ឈប់កម្លាំងនៃទឹកនោមផ្អែមបានដែរ ពីព្រោះតែត្រប់ពូជនេះនឹងបញ្ចេញថាមពលស្រដៀងៗអាំងស៊ុយលីន ធ្វើឲ្យលំពែងគ្រប់គ្រងជាតិស្ករនៅក្នុងរាងកាយឲ្យនៅថេរ ជួយបណ្តេញសត្វល្អិត កាត់បន្ថយភាពរលាក ជួយរំលាយអាហារ និងជួយបត់ជើងស្រួល កាត់បន្ថយដំណើរចាប់ច្របាច់នៃសាច់ដុំ ទប់ស្កាត់មហារីក ជំនួយបេះដូង និងបន្ថយសម្ពាធឈាម។ នេះជាប្រសិទ្ធភាពអស្ចារ្យរបស់ត្រប់ស្រួយ ដែលពិបាករកបន្លែ ផ្លែឈើណាប្រៀបបានណាស់។ ប្រែសម្រួលដោយ៖ ហង្ស...
រៀងរាល់ពេលដែលយើងយំ ច្រមុះរបស់យើងក៏ចាប់ផ្តើមហូរសំបោរព្រមទាំងមានអាការៈតឹងណែន។ តើហេតុអ្វីបានជាវាមានរឿងបែបនេះកើតឡើង? ជាក់ស្តែងវាគឺជាក្រពេញទឹកភ្នែកដែលមានតួនាទីបង្កើតទឹកភ្នែក។ ក្រពេញទឹកភ្នែកផលិតទឹកភ្នែកយ៉ាងច្រើន ដើម្បីឆ្លើយតបជាមួយនឹងប្រតិកម្មមួយចំនួន ដូចជាការរំជួលចិត្ត ផ្សែង ខ្យល់ និងចំហាយខ្ទឹមបារាំង ជាដើម។ ទឹកភ្នែកឡើងមកផ្តុំជាបន្តបន្ទាប់តាមត្របកភ្នែកក្រោម បន្ទាប់មកទឹកភ្នែកត្រូវបានបង្ហូរចេញទៅកាន់ជ្រុងនៃត្របកភ្នែកក្រោម និងលើដែលមានរន្ធមួយសម្រាប់ទឹកភ្នែកត្រូវធ្លាយចេញ។ ទឹកភ្នែកត្រូវបានបញ្ចេញចោលជានិរន្តរ៍ ដោយ មានទឹកភ្នែកជិត ២០មីលីលីត្រត្រូវបង្ហូរចេញនៅរៀងរាល់២៤ សម្រាប់ភ្នែកម្ខាង។ ការបញ្ចេញទឹកភ្នែកចាប់ផ្តើមកើតឡើងតាំងពីមនុស្សយើងកើតមកម្ល៉េះ ហើយបរិវេណបង្ហូរទឹកភ្នែកកើនឡើងជាអតិបរមា នៅចន្លោះអាយុ...
ក្រុងសៀមរាប៖អង្គការផ្កាយសមុទ្រមានក្តីសោមនស្សប្រកាសអំពីការចូលរួមក្នុង ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally ដែលនឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។...
San Francisco, CA – បេះដូងនៃ Union Square នឹងមានភាពរស់រវើកជាមួយនឹងទេសភាព សំឡេង និងរសជាតិនៃប្រទេសកម្ពុជានៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2024 នៅពេលដែលយើងប្រមូលផ្តុំគ្នា ដើម្បីអបអរសាទរទិវាកម្ពុជា។ ព្រឹត្តិការណ៍នេះសន្យាថានឹងមានថ្ងៃមួយដែលពោរពេញ ទៅដោយការសម្តែងវប្បធម៌ ការតភ្ជាប់ និងស្មារតីសហគមន៍ ដោយគោរពដល់បេតិកភណ្ឌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា។...
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាការឯកភាព គ្នាក្នុងស្មារតីសាមគ្គីភាពរឹងមាំផ្ទៃក្នុង របស់សហព័ន្ធប្រដាល់ ឃីកបុកស៊ីងកម្ពុជា ជាសុខដុមនីយកម្ម ដោយកាលណា សហព័ន្ធមានសាមគ្គីភាពផ្ទៃក្នុង ល្អនឹងមានការវិវឌ្ឍ រីកចម្រើនទៅតាមនោះដែរ។ លោករដ្ឋលេខាធិការការលើកឡើង ក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ និងបន្តអាណត្តិថ្មី...
បារាំងបានយកឈ្នះ ទៅលើក្រុមបែលហ្សិក ២-០ ក្នុងការប្រកួត Nations League សម្រាប់សប្ដាហ៍ទី២របស់ខ្លួន ខណៈ Kylian Mbappe អង្គុយកៅអីម្រុង ។ កាលពីប្រកួតទី១ក្នុងពូល A2 បារាំងបានខកចិត្តម្ដងហើយ ដោយចាញ់ក្រុមអ៊ីតាលី ៣-១ក្នុងដីខ្លួនឯង ហើយប្រកួតនោះគេឃើញដាក់ Kylian Mbappe ឲ្យលេងពេញ៩០នាទី...
ក្នុងបទសម្ភាសន៍មួយជាមួយ BBC ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស បាននិយាយថា Ronaldo ជា មនុស្សតែម្នាក់គត់ដែល Inspires ខ្ញុំឲ្យលេងបាល់ទាត់ឲ្យបានយូរ ។ Harry Kane បច្ចុប្បន្នមាន ៣១ឆ្នាំទៅហើយ ហើយគេក៏កំពុងតែត្រៀមខ្លួន ចូលលេងប្រកួតទី១០០ឲ្យជម្រើសជាតិអង់គ្លេស ដើម្បីជាប់ក្នុងបញ្ជីកីឡាករលេង ឲ្យជម្រើសជាតិច្រើន ជាងគេទាំង១០។ Ronaldo បានរកបានគ្រាប់បាល់ទី៩០១ ក្នុងអាជីពបាល់ទាត់...
ក្រុមហ៊ុនរថយន្ត Volvo របស់ប្រទេសស៊ុយអែត ដែល ៣ឆ្នាំមុនប្រកាសថា នឹងផលិតរថយន្តអគ្គិសនីសុទ្ធ នៅឆ្នាំ២០៣០ ឥឡូវនេះបានផ្លាស់ប្តូរចិត្តវិញហើយ ពោលគឺ នឹងផលិត រថយន្តអគ្គិសនី លាយនឹងរថយន្ត Hybrid។ ការប្រកាសផ្លាស់ប្តូរគោលដៅនេះ ខណៈដែល Volvo បានមើលឃើញថា ទីផ្សាររថយន្តអគ្គិសនីកំពុងមានការយឺតយ៉ាវ ហើយស្ថិតក្នុងភាពមិនប្រាកដប្រជានាពេលអនាគត និងជាពិសេសក្រោយពេលការដំឡើងពន្ធគយលើ EV របស់ចិន។...