ទីក្រុងឡុងដ៍៖The Sunday Times បានរាយការណ៍ថា អង្គការប្រឆាំងភេរវកម្ម ឧស្សាហកម្មបច្ចេកវិទ្យាមួយ មានការព្រួយបារម្ភ ចំពោះខ្លឹមសារដែលបានបង្ហោះនៅលើ X របស់លោក Elon Musk ដោយក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីនហាម៉ាស់ ហើយព្រួយបារម្ភអំពីសមាជិក ភាពរបស់វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមនៅលើក្រុមប្រឹក្សាភិបាល របស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។...
អង់គ្លេស ៖ រដ្ឋាភិបាល ចក្រភពអង់គ្លេសបាននិយាយ កាលពីថ្ងៃអាទិត្យថា សាលារៀន ក្នុងចក្រភពអង់គ្លេស កំពុងបង្រៀនកុមារយល់ ដឹងពីរបៀបមើលមាតិកាជ្រុលនិយម និង ព័ត៌មានក្លែងក្លាយកំពុង រីករាលដាលតាមអ៊ីនធើណេត នៅក្រោមការផ្លាស់ប្តូរដែលបានគ្រោងទុក ចំពោះកម្មវិធីសិក្សា ថ្នាក់ជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ រដ្ឋលេខាធិការក្រសួងអប់រំ លោកស្រី Bridget...
វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតមេបញ្ជាការយោធា ជនជាតិវៀតណាមម្នាក់ នៅទីក្រុងហូជីមិញត្រូវបានកាត់ទោសប្រហារជីវិត ពីបទបើកកន្លែងជួញដូរគ្រឿងញៀន និងរក្សាទុកគ្រឿងញៀនទម្ងន់ ២២៧ គីឡូក្រាមទៀតផង។ លោក Le Minh Tri អាយុ ៣៤ ឆ្នាំ អតីតមេទ័ពជើងគោក...
ប៉ារីស ៖ លោកប្រធានសហព័ន្ធកីឡាប្រដាល់អន្តរជាតិ Boris Van Der Vorst បានប្រាប់សារព័ត៌មាន The Associated Press ថា កីឡាប្រដាល់ពិភពលោក រំពឹងថា នឹងពង្រីកមូលដ្ឋាន សមាជិករបស់ខ្លួន ដល់សហព័ន្ធជាតិចំនួន ៥០ ឬច្រើនជាងនេះក្នុងប៉ុន្មានសប្តាហ៍ បន្ទាប់ពីការបញ្ចប់ នៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ដ៏ច្របូកច្របល់...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានអំពាវនាវ ដល់អ្នកសម្រុះសម្រួល បទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យដាក់ចេញនូវផែនការ ដើម្បីអនុវត្តនូវអ្វីដែលពួកគេ បានអនុម័តពីមុន ជំនួសឱ្យការបន្តទៅជុំនៃការចរចាបន្ថែមទៀត ឬការណែនាំសំណើថ្មី។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះហ្គាហ្សា មក ក្រុមហាម៉ាស់ បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការខិតខំប្រឹងប្រែង របស់អ្នកសម្រុះសម្រួលនៅក្នុង ប្រទេសអេហ្ស៊ីប និងកាតា ទទួលបានជោគជ័យ ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងបញ្ចប់សង្គ្រាមប្រឆាំងនឹងប្រជាជនហ្គាហ្សា ហើយខ្លួនបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួន...
វៀតណាម ៖ ប៉ូលីសទីក្រុង Hai Phong បានរុះរើកន្លែងលេងល្បែងស៊ីសងអនឡាញដ៏ធំមួយក្នុងឆ្នាំ ២០១៩ ដោយចាប់ខ្លួនជនជាតិចិនចំនួន ៣៩៥ នាក់ ដែលធ្វើសកម្មភាពខុសច្បាប់រាប់រយកន្លែង នេះ ជាការបង្ក្រាបល្បែងស៊ីសង ដែលដឹកនាំដោយបរទេសដ៏ធំបំផុត របស់ប្រទេសវៀតណាម យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។ នៅខែឧសភា ឆ្នាំ...
ភ្នំពេញ ៖ ក្រុមបាល់ទាត់ជើងខ្លាំង ៥ ក្រុមរកបាន ៣ ពិន្ទុដូចគ្នា នៃព្រឹតិ្តការណ៍កីឡាបាល់ទាត់ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ “Cambodian Premier League 2024/25” នៅសប្តាហ៍ទី១ ក្រោមការររៀបចំ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ចំណែកក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង...
ហ្គាហ្សា៖ កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់ បានអំពាវនាវដល់អ្នកសម្រុះសម្រួលនៃបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ឱ្យដាក់ចេញនូវផែនការមួយដើម្បីអនុវត្តនូវអ្វីដែលពួកគេបានអនុម័តកាល ពីមុនជំនួសឱ្យការបន្តការចរចាបន្ថែមទៀត ឬការណែនាំសំណើថ្មី ។ ក្រុមចលនានេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គិតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបនើហ្គាហ្សា នាពេលកន្លងមក ក្រុមហាម៉ាស់ បានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងប្រទេសកាតាទទួលបានជោគជ័យ ដើម្បីឈានដល់កិច្ចព្រមព្រៀងនៃបទឈប់បាញ់ និងបញ្ចប់សង្គ្រាមប្រឆាំងនឹងប្រជាជនហ្គាហ្សា ហើយក្រុមនេះបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីសម្រេចបាននូវការបញ្ឈប់ ។ គេបានដឹងថា អង្គការ ហាម៉ាស់...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool គិតមកទល់សប្តាហ៍នេះនៅមិនទាន់ធ្វើការ ចុះហត្ថលេខានាំយកបានកីឡាក រចំណូលថ្មីណាម្នាក់មករួមក្លឹបនៅឡើយទេ។ កីឡាករខ្សែការពារ Virgil van Dijk បានចេញមកធ្វើការអំពាវនាវសុំឲ្យមាន ការធ្វើការចរចានិងដោះដូរហើយនាំយកកីឡាករចំណូលថ្មីឲ្យបាន នៅមុនពេលដែលទីផ្សារដោះដូរកីឡាករត្រូវបានបិទ។ បន្ថែមពីនេះនៅសល់តែកុងត្រា ជិតផុតកំណត់ដែរនោះកីឡាករខ្សែការពារហូឡង់រូបនេះ ក៏បានលើកឡើងអំពីបញ្ហានៃការបន្តកុងត្រារវាងគ្នាផង ដែរដោយគាត់បានសុំឲ្យមានការពិនិត្យកុងត្រា ថ្មីនិងរៀបចំកុងត្រាពិភាក្សាគ្នាកើតឡើងផងដែរ។ គួរឲ្យដឹងដែរថារដូវកាលដោះដូរកីឡាកររដូវក្តៅនេះ នៅសល់ពេលត្រឹមតែ៣សប្តាហ៍ទៀតប៉ុណ្ណោះប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក...
អូសាកា៖ព្រះរាជអាជ្ញាបានសម្រេចចិត្តមិនចោទ ប្រកាន់លើកីឡាករបាល់ទាត់ឆ្នើមជប៉ុន Junya Ito ដោយលើកឡើងពីកង្វះភស្តុតាងជុំវិញបណ្តឹងព្រហ្មទណ្ឌ ដែលបានចោទប្រកាន់ថា កីឡាករូបនេះបានធ្វើសកម្មភាពផ្លូវភេទមិនសមហេតុផលជាមួយស្ត្រី ២ នាក់ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃស្រុក Osaka ក៏បានសម្រេចមិនចោទប្រកាន់ស្ត្រីជាការឆ្លើយតបទៅនឹងពាក្យបណ្តឹងដែលប្តឹងដោយលោក Ito អាយុ ៣១ ឆ្នាំ ដោយចោទប្រកាន់ថា ពួកគេបានធ្វើការចោទប្រកាន់មិនពិតដែលមានព័ត៌មានខុសពីអង្គហេតុដោយ...