បារាំង៖ទីប្រឹក្សាអង្គការសហប្រជាជាតិបានប្រាប់ Sky News ឲ្យដឹងថា ប្រធានអូឡាំពិកគួរតែណែនាំឡើងវិញនូវការធ្វើតេស្តភេទសម្រាប់កីឡាការិនី ដើម្បីការពារពួកគេពីការរងរបួស ចំពេលមានការព្រួយបារម្ភអំពីសិទ្ធិទទួលបានចូលរួមការប្រកួតកម្រិតអន្តរជាតិធំៗ។ អន្តរាគមន៍ពី លោកស្រី Reem Alsalem អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីអំពើហឹង្សាលើស្ត្រី និងកុមារី កើតឡើងនៅពេលដែលការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសបានចូលរួមក្នុងការជជែកពិភាក្សាអំពីគ្រោះថ្នាក់ពីអត្ថប្រយោជន៍អ័រម៉ូន Testosterone នៅព្រឹត្តិការណ៍របស់កីឡាការិនី។ លោកស្រី Alsalem បានសម្តែងការព្រួយបារម្ភថា កីឡាការិនីអ៊ីតាលី Angela Carini...
ចិន៖បុរសម្នាក់នៅខេត្ត Guangxi បានដាក់ពាក្យប្ដឹងក្រុមហ៊ុន E-commerce បន្ទាប់ពីលោកបានបញ្ជាទិញអេស្កាវ៉ាទ័រពិតតម្លៃ ១៣៨០ ដុល្លារអាមេរិក តាមអ៊ីនធើណេតសម្រាប់ជីកដីក្នុងសួនរបស់លោក ហើយលោកមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកទទួលបានឧបករណ៍ជីកកកាយក្មេងលេងជំនួសវិញ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ តុលាការប្រជាជននៃខោនធី Luzhai ទីក្រុង Liuzhou នៃខេត្ត Guangxi កាលពីថ្ងៃអង្គារបានបើកសវនាការលើសំណុំរឿងរដ្ឋប្បវេណីរវាងដើមបណ្តឹងត្រូវបានគេស្គាល់ថា លោក...
ចិន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងស្រីចិន នាងZhang Ziyi បានបង្អួរសម្រស់ដ៏ស្រស់ស្អាតជាមួយរូបរាងគួរឲ្យស្រលាញ់សម្រាប់វត្តមាននាងជាមួយនឹងសម្លៀកបំពាក់រ៉ូបមច្ចាគ្មានខ្សែក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងសៀងហៃកាលពីថ្ងៃទី ១ ខែសីហា។ នេះបើយោងតាម Sinchew បានប្រាប់ឲ្យដឹងថា នាង Zhang ត្រូវបានអ្នកគាំទ្រសរសើរនៅលើ Weibo ថា នាងនៅតែមានសម្រស់ស្អាតជាងមុន ហើយការបង្ហាញវត្តមានរបស់នាងទំាំងមានទំនុកចិត្ត និងភាពស្រស់ស្អាតបន្ថែមទៀត បន្ទាប់ពីការលែងលះដ៏ល្បីរបស់នាងជាមួយតន្ត្រីកររ៉ុកចិន...
អ៊ីស្តង់ប៊ុល៖អាជ្ញាធរទំនាក់ទំនងជាតិបាននិយាយដោយគ្មានការពន្យល់ថា ប្រទេសទួរគីកាលពីថ្ងៃសុក្របានបិទការចូលប្រើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram បន្ទាប់ពីមានការចោទប្រកាន់លើក្រុមហ៊ុនអាមេរិកដោយមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ អាជ្ញាធរទំនាក់ទំនង BTK បាននិយាយក្នុងការបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា instagram.com ត្រូវបានរារាំង ដោយការសម្រេចចិត្តជាផ្លូវការនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដោយមិនបន្ថែមព័ត៌មានលម្អិតបន្ថែម។ អ្នកប្រើប្រាស់ជាច្រើនដែលរស់នៅក្នុងប្រទេសទួរគីបានត្អូញត្អែរនៅលើវេទិកា X ថា ពួកគេមិនអាចផ្ទុកព័ត៌មាន Instagram របស់ពួកគេឡើងវិញបានទេ...
ប៉ារីស៖គណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉ារីសរបស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងពិចារណាទាក់ទងប៉ូលីស ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងខ្លឹមសារបង្ខូចកេរ្តិ៍ឈ្មោះដែលបានបង្ហោះលើអ៊ីនធើណេតប្រឆាំងនឹងអត្តពលិករបស់ប្រទេសខ្លួនយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ គណៈកម្មាធិការអូឡាំពិកជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា សកម្មភាពបែបនេះអាចត្រូវបានចាត់វិធានការប្រឆាំងនឹងការប្រមាថ និងការគំរាមកំហែង ដែលបានឃើញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ គណៈប្រតិភូបានបន្តថា ការបង្ហោះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ក្រុមអត្តពលិក ហើយជារឿយៗធ្វើឲ្យពួកគេមានអារម្មណ៍ថប់បារម្ភ និងភ័យខ្លាច ដោយអំពាវនាវឲ្យអ្នកប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមានសុជីវធម៌ និងអនុវត្តតាមច្បាប់។ តាំងពីព្រឹត្តិការណ៍អូឡាំពិកបានចាប់ផ្តើមកាលពីសប្តាហ៍មុន អត្តពលិកមួយចំនួនត្រូវរងការរិះគន់ដោយការបង្ខូចកេរ្តិ៍ឈ្មោះ។ កីឡាការិនី Ayane Yanai ដែលសម្រេចចិត្តមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ផ្ទាល់ខ្លួនរបស់នាង...
សហព័ន្ធកីឡាកាប៉ាឌីពិភពលោក ដែលជាអង្គការកីឡាពិភពលោកបានសម្រេចធ្វើការផ្លាស់ប្តូរការប្រកួតកីឡាកាប៉ាឌី ពិភពលោក ពីរាជធានីភ្នំពេញ ទៅប្រទេសឥណ្ឌាវិញ បន្ទាប់ពីព្រឹត្តិការណ៍មួយនេះមិនទទួលបានការគាំទ្រ និងការអនុញ្ញាតិពីអាជ្ញាធរកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយលោក Arasu អគ្គលេខាធិការ សហព័ន្ធកីឡាកាប៉ាឌីពិភពលោក ម្សិលមិញ សម្រាប់ការប្រកួតដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២០-២៥ ខែសីហា ២០២៤ នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ មកពី១៧ប្រទេស។ លោក...
បរទេស៖ អាជ្ញាធរក្រុង Nusantara (OIKN) របស់ប្រទេសឥណ្ឌូនេស៊ី បានសាកល្បងគំរូតាក់ស៊ីហោះនៅអាកាសយានដ្ឋាន Aji Pangeran Tumenggung ក្នុងទីក្រុង Samarinda ខេត្ត East Kalimantan ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា...
តម្លៃសំបុត្រទាបបំផុតចំនួន ២ លានសំបុត្រ ដែលអាចរកទិញបានក្នុងអំឡុងពេល ប្រូម៉ូសិនរយៈពេលមួយសប្តាហ៍ ផ្តល់ជូនអ្នកដំណើរនៅលើផ្លូវហាណូយ-សៀមរាប និងសេវាជាច្រើនទៀត។ ភ្នំពេញ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Vietjet បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ តាមរយៈការស្វាគមន៍អ្នកដំណើរទី 200 លាននាក់របស់ខ្លួន ដែលជាការកត់សម្គាល់នូវសមិទ្ធិផលថ្មី ក្នុងការធ្វើដំណើរតភ្ជាប់មេឃ រវាងប្រទេសវៀតណាម និងពិភពលោក។...
បារាំង ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ការប្រកួតប្រដាល់នារី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីស បានបង្កឲ្យមានការថ្កោលទោសជាអន្តរជាតិ និងមានចម្ងល់អំពីភាពយុត្តិធម៌ដែលអនុញ្ញាត ឲ្យបុរសកែភែទចូលរួមការប្រកួត លើប្រភេទវិញ្ញាសា ប្រដាល់នារីដូចនេះ។ កីឡាការិនី Angela Carini របស់អ៊ីតាលីត្រូវប៉ះជាមួយកីឡាករអាល់ហ្សេរី Imani Khelif កាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រភេទទម្ងន់ ៦៦គីឡូក្រាម...
រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីប Intel Corp. កំពុងកាត់បន្ថយបុគ្គលិក លក្ខណៈទ្រង់ទ្រាយធំមានចំនួន ១៥ ភាគរយក្នុងចំណោម បុគ្គលិកទំាងអស់ របស់ខ្លួន ខណៈខ្លួនព្យាយាមបង្វែរ អាជីវកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយគូប្រជែង ដែលទទួលបានជោគជ័យបន្ថែមទៀតដូចជា Nvidia និង AMD...