យោងតាមការចេញផ្សាយរបស់ The Goal កីឡាករខ្សែប្រយុទ្ធ Osimhen ដែលតែងតែមានព័ត៌មានថាអាចផ្ទេរទៅចូលរួមក្លឹប Chelsea នោះគឺនឹងមិនអាចធ្វើទៅរួចឡើយ។ ប្រភពដដែលបានសរសេរថាការពិភាក្សាគ្នាបានត្រឹមបរាជ័យហើយ ក៏មិនមានការបន្តពិភាក្សាថ្មីឡើយខណៈដែលពេលវេលានៃការដោះដូរកីឡាករ ក៏បានបញ្ចប់ទៅហើយដែរឬមានន័យថាកីឡាករវ័យ ២៥ឆ្នាំ រូបនេះនឹងបន្តលេងជាមួយនឹងក្លឹប Napoli ដដែលនៅរដូវកាលនេះ។ ការបរាជ័យនៃការពិភាក្សាត្រូវបានគេមើលឃើញថា ដោយសារតែការទាមទារប្រាក់កម្រៃខ្ពស់ខ្លាំងពេកពីសំណាក់កីឡាករដែលក្នុងនោះ ប្រហែលជាយ៉ាងហោចណាស់ ៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍។ ដោយឡែកសម្រាប់តោខៀវ Chelsea...
The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធ Eddie Nketiah បានសម្រេចចិត្តជាផ្លូវការហើយថានឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal និងចូលរួមជាផ្លុវការជាមួយនឹង Crystal Palace។ កីឡាករសង្កេតឃើញថាឪកាសក្នុងការបង្ហាញខ្លួនឈុត ១១នាក់ ដំបូងក្រោមការដឹកនាំរបស់លោក Mikel Arteta ដូច្នេះជម្រើសទៅលេងនៅ Crystal Palace គឺជារឿងដែលល្អបំផុត។ គួរឲ្យដឹងដែរថាកីឡាកររូបនេះបានបង្ហាញខ្លួនត្រឹមតែ ១០ដង កាលពីរដូវកាលមុនចាប់តាំងតែពីការមកដល់របស់កីឡាករ...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Google របស់ Alphabet កំពុងពិចារណាសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំមួយនៅប្រទេសវៀតណាម ហើយផែនការនេះនឹងក្លាយជាការវិនិយោគលើកដំបូង ដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដ៏ធំមួយក្នុងប្រទេសអាស៊ីអាគ្នេយ៍។ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Google កំពុងតែថ្លឹងថ្លែងក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យលើសទំហំនៅជិតទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន Google នឹងសម្រេចបានការសម្រេចចិត្តលើការវិនិយោគលឿនប៉ុណ្ណានោះទេ...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផលិតកម្មសកលរបស់ខ្លួនបានធ្លាក់ចុះ ០.៦ភាគរយ នាខែកក្កដា ធៀបនឹងឆ្នាំមុនមកត្រឹម ៨០៤,៦១០គ្រឿង នេះជាការកត់សម្គាល់នូវការធ្លាក់ចុះ ៦ខែជាប់គ្នា ប៉ុន្តែការផលិតក្នុងប្រទេសវិញមានការរីកចម្រើនបន្តិចបន្តួចតែប៉ុណ្ណោះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ផលិតកម្មក្នុងស្រុករបស់ខ្លួនបានកើនឡើង ០.១ភាគរយ ដល់ ៣០៩,១១៨គ្រឿង...
បារាំង៖ គណៈកម្មាធិការប៉ារ៉ាឡាំពិករុស្ស៊ី (RPC) បានរាយការណ៍កាលពីថ្ងៃពុធបានប្រាប់ឲ្យដឹងថា ប្រទេសបារាំងបានបដិសេធមិនផ្តល់ទិដ្ឋាការដល់អត្តពលិករុស្ស៊ី ២នាក់ សម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស ហើយវាជាជំហានមួយទៀតឆ្ពោះទៅរកការធ្វើនយោបាយកីឡា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមកីឡាករ-កីឡាការិនីរុស្ស៊ីចំនួន ៨៨នាក់ នឹងចូលរួមក្នុងការប្រកួតក្រោមទង់ជាតិអូឡាំពិកអន្តរជាតិ ។ ប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា។...
បារាំង៖ ចៅក្រមនៅប្រទេសបារាំងបានដាក់លោក Pavel Durov ដែលជាស្ថាបនិក មហាសេដ្ឋីរុស្ស៊ី និងជានាយកប្រតិបត្តិនៃកម្មវិធីផ្ញើសារ Telegram ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការលើវេទិកាដោយចោទប្រកាន់ថា ប្រើប្រាស់ខុសដោយក្រុមឧក្រិដ្ឋជនដែលបានរៀបចំ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ លោក Durov ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ហើយបានបញ្ជាឲ្យបង់ប្រាក់ធានាចំនួន ៥លានអឺរ៉ូ (៥.៦លានដុល្លារ) ប៉ុន្តែមិនត្រូវបានគេឃុំខ្លួនក្នុងមន្ទីរឃុំឃាំងឡើយ។ មេដឹកនាំបច្ចេកវិទ្យាដើមកំណើតរុស្សី ដែលមានសញ្ជាតិបារាំង...
វ៉ាស៊ីនតោន៖ របាយការណ៍ព័ត៌មានមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា iPhone juggernaut Apple កំពុងពិភាក្សាក្នុងការវិនិយោគលើ OpenAI ដែលជាអ្នកបង្កើត ChatGPT និងឈ្មោះដ៏ធំបំផុតក្នុងការបង្កើតបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្ន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ យោងតាមកាសែត Wall Street Journal បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនដែលបង្កើតឡើងដោយលោក Steve Jobs...
ភ្នំពេញ ៖ សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា នាថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤ បានប្រគល់តុ និងសម្ភារហាត់ហ្វឹកហ្វឺន កីឡាវាយកូនឃ្លីលើតុ (ហៅថា ប៉េងប៉ុង) ជូនដល់សាលាបឋមសិក្សាគោកបញ្ជាន់ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ធពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោក ហេង សុខជាតិ អគ្គលេខាធិការរងបានប្រាប់ឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកសន្តិបណ្ឌិត...
ប៉ារីស៖អាជ្ញាធរបារាំងបានប្រកាសការចោទប្រកាន់បឋមទៅនាយកប្រតិបត្តិ Telegram លោក Pavel Durov កាលពីថ្ងៃពុធចំពោះការអនុញ្ញាតឲ្យមានសកម្មភាពឧក្រិដ្ឋកម្មនៅលើកម្មវិធីផ្ញើសាររបស់លោកនិងបានរារាំងលោកមិនឲ្យចាកចេញពីប្រទេសបារាំងដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ ទាំងអ្នកតស៊ូមតិនិយាយដោយសេរី និងរដ្ឋាភិបាលផ្តាច់ការបាននិយាយក្នុងការការពារក្តីរបស់លោក Durov ចាប់តាំងពីការចាប់ខ្លួនរបស់លោកកាលពីចុងសប្តាហ៍។ ករណីនេះក៏បានហៅការយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមនៃសកម្មភាពប៉ូលីសខុសច្បាប់តាមអ៊ីនធើណេត និងជីវប្រវត្តិមិនធម្មតារបស់លោក Durov ដើមកំណើតរុស្ស៊ី និងលិខិតឆ្លងដែនជាច្រើន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសថា លោក Durov ត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍នៅអាកាសយានដ្ឋាន...
ឥណ្ឌា៖ក្រុងញូវដែលីបាននិយាយថា រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃពុធបានអនុម័តការបង្កើតទីក្រុងឆ្លាតវៃឧស្សាហកម្មចំនួន ១២ ជាមួយនឹងការវិនិយោគប្រហែល ២៦៨ ពាន់លានរូពី (៣.២ ពាន់លានដុល្លារ) នឹងចំណាយពេលសាងសង់ក្នុងរយៈពេល៣ ឆ្នាំខាងមុខនៅទូទាំងរដ្ឋចំនួន ១០ក្នុងប្រទេស ហើយនឹងដើរតួជាកាតាលីករដើម្បីសម្រេចបាននូវការនាំចេញចំនួន ២ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ មជ្ឈមណ្ឌលនេះនឹងត្រូវបានអភិវឌ្ឍជាទីក្រុងឆ្លាតវៃ Greenfield ដោយមានការរៀបចំលំនៅដ្ឋាន និងពាណិជ្ជកម្មនឹងនៅជាមួយគ្នា។...