ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននៅតែបន្តដឹកនាំសហព័ន្ធកីឡា ការ៉ាតេកម្ពុជា អាណត្តិទី១០ ប្រចាំឆ្នាំ២០២៤-២០២៨ បានមានប្រសសាសន៍ថា តាងនាមឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក្នុងអាណត្តិទី៩ ក្នុងការដណ្តើមមេដាយ សរុបបានចំនួន ៥៥...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចេញលិខិតថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ ដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ...
ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននៅតែបន្តដឹក នាំសហព័ន្ធកីឡា ការ៉ាតេកម្ពុជា អាណត្តិទី១០ ប្រចាំឆ្នាំ២០២៤-២០២៨ បន្ទាប់ពីក្លិបកីឡាការ៉េតេចំនួន ៤៥ បានធ្វើការបោះឆ្នោតជ្រើសរើសរូប លោកជាប្រធានសហព័ន្ធ ។ ក្នុងឱកាសមហាសន្និបាត បញ្ចប់អាណត្តិទី៩ បន្តអាណត្តិទី១០...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអ្នកចាំទី Aaron Ramsdale ដែលជាអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថាបានស្វែងរកក្លឹបថ្មីឃើញហើយ។ ប្រភពដដែលជឿជាក់ថាកីឡាកររូពនេះនឹងត្រូវចាកចេញទៅចូលរួមក្លឹប Southampton បន្ទាប់ពីក្លឹប Arsenal បានសម្រេចចិត្តលក់កីឡាកររូបនេះចេញក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោន។ ដំណឹងនៃការចាកចេញរបស់អ្នកចាំទីរូបនេះបានលេចឬដំបូងចាប់តាំងតែពីពេលដែល Ramsdale បានធ្លាក់ចេញទៅជាអ្នកចាំទីជម្រើសទី២របស់ក្លឹបកាលពីរដូវក្តៅកន្លងមកនៅពេលដែលមានវត្តមានមកដល់របស់កីឡាករ David Raya៕ ប្រែសម្រួល៖ស៊ុនលី
គិតមកត្រឹមចុងខែសីហា ឆ្នាំ២០២៤នេះ ខេត្តចំនួន២របស់កម្ពុជា ដែលមានក្រុងច្រើនជាងគេ គឺខេត្តកណ្តាល និងខេត្តព្រះសីហនុ។ -ខេត្តកណ្តាល ចែកចេញក្រុងចំនួន៣ គឺក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន និងស្រុកចំនួន១០ រួមមាន៖ ស្រុកកៀនស្វាយ ស្រុកស្អាង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ ស្រុកកណ្តាលស្ទឹង ស្រុកកោះធំ ស្រុកអង្គស្នួល ស្រុកមុខកំពូល ស្រុកល្វាឯម...
គ្រូបង្វឹកថ្មីរបស់អង់គ្លេសលោក Lee Carsley នឹងប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិស្ថិតក្រោមការសម្រេចចិត្តរបស់លោកនាថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នកាលពីដើមខែសីហា។ វាជាការប្រមូលផ្ដុំលើកទី១ ឡើងវិញបន្ទាប់ពីពួកគេត្រូវបានរំសាយក្រោយចាញ់អេស្ប៉ាញនៅ EURO 2024 ២-១នៅវគ្គផ្ដាច់ព្រ័ត្រ។ វាជាការប្រមូលផ្ដុំលើកទី១ផងដែរក្នុងរយៈពេល៨ឆ្នាំមកនេះ ដែលមិនស្ថិតក្រោមការសម្រេចចិត្តរបស់លោក Gareth Southgate អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសដែលបានប្រកាសលាលែងក្រោយពេលចប់ EURO 2024 ។ បុរសវ័យ៥០ឆ្នាំបាននិយាយថា វាជាការជ្រើសរើសមួយដ៏សំខាន់ ដែលស្ថិតក្រោមការសម្រេចចិត្តរបស់លោកលើកដំបូង ក្នុងការត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍...
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន ៥ ពីស្រុកព្រៃនប់ គឺឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូជ្រៅ។ នេះបើយោងតាមអនុក្រឹត្យ ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ក្រុងកំពង់សោម មានសង្កាត់ចំនួន ០៥...
នៅដើមខែសីហា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវទួលបុរាណនៅភាគអាគ្នេយ៍ក្នុងកំពែងនៃប្រាសាទបន្ទាយក្ដី ដើម្បីឈ្វេងយល់អំពីទំនាក់ទំនងរវាងកំពែង និងទួល ព្រមទាំងរចនាសម្ពន្ធរបស់ទួល។ លើសពីនេះទៀត គឺចង់ដឹងអំពីការរស់នៅរបស់មនុស្សនាសម័យនោះ ពោល គឺចាប់ពីពេលមុនសាងសង់ប្រាសាទរហូតដល់សម័យកណ្ដាល។ លោក ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវ និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានលើកឡើងថា ការជ្រើសរើសយកទីតាំងនៅអាគ្នេយ៍នៃប្រាសាទបន្ទាយក្តី សម្រាប់កិច្ចការស្រាវជ្រាវ...
តារាសម្ដែងចិនស្រីល្បីឈ្មោះ **Zhao Lusi ** ត្រូវបានគេប្រម៉ាញ់រូបថតបានប៉ុន្មានសន្លឹកខណៈនាងកំពុងតែដើរ មានជាប់ក្រុមការងារផលិតកម្មកំពុងថតរឿង ដែលរូបថតរបស់នាងប៉ុន្មានសន្លឹកនេះកំពុង តែធ្វើឱ្យបណ្ដារអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ក៏ព្រោះតែម៉ូតសក់ធំសម្ពោង និងផ្ទៃមុខសស្លេក គ្មានជាប់គ្រឿង Make up សូម្បីប៉ន្តិច។ Zhao Lusi បង្ហាញភាពជឿរជាក់ក្នុងសម្លៀកបំពាក់ដ៏សាមញ្ញជាមួយនិងម៉ូតសក់រួញសម្ពោង ពិសេសនោះគឺផ្ទៃនាងធម្មជាតិទទេស្អាតពិតៗ។ បោះទោះជាក្នុងសភាពមុខគ្មានគ្រឿង Make up ក៏ដោយតារាស្រីរូបនេះនៅតែអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រជាមួយនឹង ស្បែកមុខដ៏ភ្លឺថ្លា...
ភ្នំពេញ៖ នាវេលាថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) បានប្រកាសចូលរួមបរិច្ចាកថវិការចំនួន ”ដប់ម៉ឺនដុល្លារ” ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការកសាងតាមបណ្តោយផ្លូវក្រវាត់ព្រំដែន។ យោងទៅតាមការប្រកាសពី ក្រុមហ៊ុន អ័រគីដេ វីឡា ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍជាតិ...