បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលនៃប្រទេសអាមេរិកនិងអាល្លឺម៉ង់បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ២០២៦ តទៅ។ ប្រភពដដែលបានសរសេរទៀតថាសព្វាវុធទាំងនេះ រួមទាំងប្រព័ន្ធ SM-6 និង Tomahawk ដែលជាប្រភេទត្រូវបានហាមប្រាមនៅលើទ្វីបនេះ រហូតដល់ទីក្រុងវ៉ាស៊ីនតោន លុបចោលសន្ធិសញ្ញាសម័យសង្រ្គាមត្រជាក់នៅឆ្នាំ២០១៩កន្លងមកនេះ។ យោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមាន សហរដ្ឋអាមេរិកនឹង “ចាប់ផ្តើមការដាក់ពង្រាយអាវុធទាំងនេះទៅតាមដំណាក់កាលនិងដើម្បីឲ្យសម្រេចបានទៅតាមផែនការដែលជាផ្នែកមួយនៃផែនការសម្រាប់ការបន្តឈរជើងនៃសមត្ថភាពអាវុធទាំងនេះនាពេលអនាគត។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងអាល្លឺម៉ង់នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ។ ប្រព័ន្ធសព្វាវុធដែលដាក់ពង្រាយទៅកាន់ប្រទេសអាល្លឺម៉ង់រួមមាន មីស៊ីលប្រឆាំងអាកាស SM-6 ដែលអាចបាញ់ក្នុងចម្ងាយរហូតដល់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បដិសេធយ៉ាងម៉ឺងម៉ាត់នូវការប្រមាថ និងការស្តីបន្ទោស នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ប្រឆាំងនឹងប្រទេសចិន ដោយបន្ថែមថា ណាតូមិនគួរប្រើប្រទេសចិន ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការបញ្ចូលរបស់ខ្លួនទៅក្នុង អាស៊ីប៉ាស៊ីហ្វិក និងការប៉ុនប៉ង ដើម្បីបង្អាក់សក្ដានុពលក្នុងតំបន់។ អ្នកនាំពាក្យលោក Lin Jian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ថ្មីៗរបស់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg...
ប៉ារីស៖ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស “Paris Olympics” បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មុនការប្រកយតចាប់ផ្តើមជាមួយនឹងការលក់សំបុត្របានរហូតចំនួន ៨.៦ លាន ដែលជាកំណត់ត្រាថ្មីមួយទៀតនៃកីឡាកីឡាអូឡាំពិក។ លោក Tony Estanguet អ្នករៀបចំការប្រកួតឆ្នាំ ២០២៤ “2024 Games” បានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ថា នេះជាកំណត់ត្រាមួយដែលប្រារព្ធឡើងដោយ Atlanta Games 1996...
ចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងប្រើយុទ្ធសាស្រ្តថ្មី ដើម្បីការពារភាពឯកជន និងសុវត្ថិភាពលើទូរស័ព្ទ iPhone របស់ខ្លួនក្នុងយុទ្ធនាការ ផ្សាយពាណិជ្ជកម្មចុងក្រោយបំផុត របស់ខ្លួន ដោយផ្តោតលើអ្នកប្រើប្រាស់ជនជាតិចិន នៅពេលការលេចធ្លាយទិន្នន័យ ផ្ទាល់ខ្លួននៅលើទូរស័ព្ទប្រព័ន្ធ Android បានក្លាយជាការព្រួយបារម្ភ នៅប្រទេសចិន ។ ក្រុមហ៊ុន Apple បានបញ្ចេញវីដេអូយុទ្ធនាការ ផ្សាយពាណិជ្ជកម្មដោយ...
ក្រុងប៉ារីស ៖ រដ្ឋាភិបាលរបស់ប្រទេសបារាំង កាលពីថ្ងៃអង្គារបានប្រកាស ឲ្យសាងសង់ចំណតអណ្តែតទឹកនៅទន្លេ Seine សម្រាប់ទស្សនិកជន ដែលធ្វើដំណើរតាមតាក់ស៊ី ហោះក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារី ២០២៤ ។ មន្ត្រីម្នាក់បាននិយាយថា ចំណតនេះប្រើប្រាស់ សម្រាប់ការចុះចតតាក់ស៊ីហោះ ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសដែលប្រព្រឹត្តចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ក្រោយពីបញ្ចប់ការប្រកួតក៏អាចប្រើបានរហូតដល់ថ្ងៃទី ៣១ ខែធ្នូ...
ភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ នៅថ្ងៃនេះបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងជាច្រើនទាក់ទងនឹងអាកាសចរណ៍ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលជួសជុលននិងថែទាំ (MRO) យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសឡាវ។ ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ដោយមានវត្តមានរបស់ លោក...
ភ្នំពេញ ៖ ក្រុមកីឡាករវាយកូនបាល់កម្ពុជា ឈរចំណាត់ថ្នាក់កំពូលតារាងពូល B បណ្តុះអាសន្ន នៃព្រឹត្តិការណ៍វាយកូនបាល់ កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ទីលានវាយកូនបាល់ក្នុងប្រវត្តិសាស្ត្រ ក្នុងនាមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតអន្តរជាតិ លំដាប់ពិភពលោកនេះ ។ ការប្រកួតរយៈពេល...
រាជរដ្ឋាភិបាលកម្ពុជា គ្រោងអនុម័តផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង នាពេលខាងមុខ ក្នុងចក្ខុវិស័យរយៈវែងដើម្បីឱ្យខេត្តនេះ ក្លាយទៅជា ៖ ១ -ច្រកទ្វារអន្តរជាតិ ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ២-ប៉ូលអភិវឌ្ឍជាតិ ដោយប្រែក្លាយជាគោលដៅ ទេចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា ។៣-ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិតាមជាទីក្រុងគំរូបៃតង...
ភ្នំពេញ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ – ឥឡូវនេះ គឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីកក់សំបុត្រធ្វើដំណើរកម្សាន្តពាក់កណ្តាលឆ្នាំដើម្បីសម្រាកកម្សាន្ត និងស្វែងកន្លែងកម្សាន្តក្រៅពីសហគមន៉របស់ខ្លួនជាមួយនឹងតម្លៃពិសេស។ ដើម្បីអបអរក្នុងឱកាសនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកក៏នឹងផ្តល់ការឈប់សម្រាកដោយឥតគិតថ្លៃនៅក្នុងទីក្រុងឌូបៃសម្រាប់អ្នកធ្វើដំណើរដែលស្នាក់នៅក្នុងទីក្រុងលើសពី ២៤ ម៉ោង។ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តសេវាដឹកភ្ញៀវធ្វើដំណើរពីទីក្រុងភ្នំពេញទៅទីក្រុងឌូបៃជារៀងរាល់ថ្ងៃ តាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះមកម្ល៉េះ។ ការបើកដំណើរការឡើងវិញនេះធ្វើឡើងក្នុងពិធីស្វាគមន៍ជាផ្លូវការក្រោមអធិបតីភាព...
អង់គ្លេស និងអេស្ប៉ាញនឹងត្រូវប៉ះគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប UEFA Euro 2024។ នៅថ្ងៃនេះ ចង់បង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកដឹងពីកំណត់ត្រារបស់ក្រុមជម្រើសជាតិ ទាំងពីរនៅក្នុងឆ្នាំ២០២៤ និងប្រវត្តិនៅក្នុងអឺរ៉ូនាពេលកន្លងមក ។ ជារឿងគួរឱ្យចាប់អារម្មណ៍ដែរនៅក្នុងឆ្នាំ២០២៤នេះ ក្រុមជម្រើសជាតិនៃប្រទេសទាំង ២ នៅមិនទាន់ចាញ់នៅឡើយទេ។ អង់គ្លេសស្ថិតនៅក្នុងពូល C ដោយស្មើ ២ដង និងឈ្នះតែម្ដងប៉ុណ្ណោះ។ លុះដល់វគ្គចាញ់ធ្លាក់...