EU ៖ នេះបើយោងតាមគណៈកម្មការអឺរ៉ុប បានប្រាប់ឲ្យដឹងជាផ្លូវការថា គំរូផ្សាយពាណិជ្ជកម្មបង់ប្រាក់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមេ Facebook គឺ Meta របស់អាមេរិកនេះបានបំពានច្បាប់ ប្រកួតប្រជែងឌីជីថលថ្មី នៅតំបន់អឺរ៉ុប ។ និយតករប្រឆាំងការ ទុកចិត្ត របស់សហភាពអឺរ៉ុប បានចោទប្រកាន់ថា ក្រុមហ៊ុនមេរបស់ Facebook សេវាកម្មបណ្តាញទំនាក់ទំនង សង្គមដែលគាំទ្រ ការផ្សាយពាណិជ្ជកម្មថ្មី...
អូស្ត្រាលី ៖ បទប្បញ្ញត្តិថ្មី នៃការរឹតបន្តឹងការលក់បារីអេឡិចត្រូនិច ក្នុងប្រទេសអូស្ត្រាលី បានចូលជាធរមានកាលពីថ្ងៃចន្ទ ដោយផ្លាស់ទីបារីអេឡិចត្រូនិច នៅពីក្រោយបញ្ជរឱសថស្ថានក្នុងគោលបំណង ទប់ស្កាត់ការជក់បារីរបស់យុវវ័យ ទោះបីជាក្រុមប្រឆាំង បានបង្ខំឲ្យរដ្ឋាភិបាលដើរ ថយក្រោយការហាមឃាត់ដ៏តឹងរ៉ឹងក៏ដោយ ។ ច្បាប់ដែលបានអនុម័ត កាលពីសប្តាហ៍មុននឹងរឹតបន្តឹងការលក់បារីអេឡិចត្រូនិច ដល់ឱសថស្ថាន និងតម្រូវឲ្យអតិថិជន និយាយជាមួយឱសថការីមុន ពេលទិញបារីអេឡិចត្រូនិច ចំណែកអ្នកដែលមានអាយុក្រោម ១៨ ឆ្នាំនឹងត្រូវការវេជ្ជបញ្ជា...
ប៉ារីស ៖ ក្រុមហ៊ុនអាកាសចរណ៍ Air France-KLM បានព្រមានកាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នឹងនាំឲ្យមានការធ្លាក់ចុះ នៃប្រាក់ចំណូលរហូតដល់ ១៨០ លានអឺរ៉ូ ស្មើនឹង១៩៣ លានដុល្លារអាមេរិក ដោយសារតែការធ្លាក់ចុះ នៃការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស នៅរដូវក្តៅ ។ យោងតាមមជ្ឈមណ្ឌលច្បាប់ និង សេដ្ឋកិច្ចកីឡា (CDES) បានឲ្យដឹងថា...
អាល្លឺម៉ង់ ៖ កីឡាករជនជាតិអង់គ្លេស Jude Bellingham ត្រូវបានគេចោទប្រកាន់ ពីបទជេរប្រមាថគូប្រកួត ខណៈលោកយកដៃបិទមាត់ ហើយចង្អុលតែម្នាក់ឯង បន្ទាប់ពីលោកជួយក្រុម អង់គ្លេសតាមស្មើ ស្លូវ៉ាគី ១ទល់នឹង ១ ស្លូវ៉ាគីក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់នៅវគ្គ...
ភ្នំពេញ៖ ណាហ្គាវើលដ៍ ជាមណ្ឌលកម្សាន្តចម្រុះប្រណីត លំដាប់ពិភពលោក ដែលមានទីតាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានសោមនស្សរីករាយ ប្រកាសអំពីការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅពិធីប្រគល់ពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ បានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ណាហ្គាវើលដ៍បាន...
អាល្លឺម៉ង់ ៖អ្នកចាំទីសញ្ជាតិ ព័រទុយហ្គាល់ កីឡាករ Diogo Costa បានសង្គ្រោះការស៊ុតបាល់ប៉េណាល់ទី របស់ក្រុមបាល់ទាត់ ជម្រើសជាតិស្លូវេនីបាន ៣ គ្រាប់ ធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ទទួលបានជ័យជម្នះក្នុងការស៊ុតបាល់បញ្ចូលទី ៣-០ ក៏ដូចជាជួយកីឡាករ Cristiano Ronaldo ឲ្យបន្តដំណើរទភការប្រកួត Euro 2024 វគ្គ...
ឥណ្ឌូនេស៊ី ៖ អ្នកគាំទ្រ សមាគមកីឡាវាយសី ក្រសួងការបរទេស និងអ្នករៀបចំព្រឹត្តិការណ៍ បានចូលរួមរម្លែកទុក្ខ កាលពីថ្ងៃចន្ទ បន្ទាប់ពីការស្លាប់ របស់កីឡាករចិនអាយុ ១៧ ឆ្នាំ Zhang Zhijie នៅលើទីលានប្រកួត កាលពីថ្ងៃអាទិត្យក្នុងអំឡុង ការប្រកួតជើងឯកអាស៊ី Junior Championships នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី...
សេអ៊ូល៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងប្រភេទថ្មី ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់កម្រិត ៤,៥តោន ហើយបានឲ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការសាកល្បងមួយផ្សេងទៀតនៅក្នុងខែនេះ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងជើង បានដកស្រង់សម្តីរដ្ឋបាលមីស៊ីលរបស់ប្រទេសនេះ ដោយឲ្យដឹងថា ការសាកល្បងកាលពីថ្ងៃចន្ទ បានស្វែងរកការផ្ទៀងផ្ទាត់ស្ថេរភាពនៃការហោះហើររបស់មីស៊ីល ដែលមានក្បាលគ្រាប់ធំ ដែលក្លែងធ្វើដែលមានរយៈចម្ងាយអតិបរមា ៥០០គីឡូម៉ែត្រ និងចម្ងាយអប្បបរមា ៩០គីឡូម៉ែត្រ របាយការណ៍បានឲ្យដឹងថា មីស៊ីលផ្លោងយុទ្ធសាស្ត្រថ្មី ត្រូវបានគេហៅថា Hwasongpho-11...
អាល្លឺម៉ង់៖ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនី យ៉ាងពិបាកបំផុតនៅវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ កាលយប់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់បានចំណាយពេលអស់ ១២០ នាទីក៏មិនអាចបំបែកពងមាន់របស់ក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនី បានឡើយ ។ គ្រាប់បាល់ដែលជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិ...
កូរ៉េខាងត្បូវ ៖ តារាចម្រៀងដ៏ល្បីល្បាញ លំដាប់ពិភពលោក នាង Lisa សមាជិកក្រុមចម្រៀងស្រីកូរ៉េខាងត្បូង Blackpink បានលេចលឺពាក្យ ចចាមអារ៉ាមយ៉ាងខ្លាំង មកលើនាងពាក់ព័ន្ធនឹងការពង្រីកដើមទ្រូង ដោយសារតែនាងមាន ដើមទ្រូងធំជាង មុនដែលបានបង្ហាញវត្តមាន សិចស៊ីក្នុងវីដេអូចម្រៀង ចុងក្រោយសម្រាប់បទចម្រៀងរបស់នាង “Rockstar” ។ វីដេអូខ្លីៗមានរយៈពេល ១០ វិនាទីដែលបានចេញផ្សាយ នៅថ្ងៃទី...