ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដានេះថា លោក ង្វៀន ភូទ្រុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ហៅកាត់ថា (CPV) បានទទួលមរណភាពកាលពីថ្ងៃសុក្រ ក្នុងជន្មាយុ ៨០ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា គណៈអចិន្ត្រៃយ៍បានឲ្យដឹងថា បន្ទាប់ពីមានជំងឺមួយរយៈ បើទោះបីជា “ព្យាបាលនិងថែទាំអស់ពីចិត្តប៉ុណ្ណាក៏ដោយ”...
ខេត្តព្រះសីហនុៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក និងក្រុមហ៊ុន អ៊ីសធើន ហៅស៍ រៀល អ៊ីស្ទេត ឯ.កបានរួមគ្នាបណ្ដាក់ទុនវិនិយោគ ធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ។ សម្តេចបានចាត់ទុកការអភិវឌ្ឍបុរីនេះ ជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល...
ភ្នំពេញ ៖ សហព័ន្ធកីឡាចំចាប់កម្ពុជា នឹងត្រៀមបញ្ជូនគ្រូបង្វឹក និងក្រុមកីឡាការិនី របស់ខ្លួនទៅចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ី ឆ្នាំ២០២៤ “U15 &U 20 ASIAN WRETLING CHAMPIONSHIPS 2024”ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្ត...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD អាចនឹងអនុញ្ញាតិឲ្យកីឡាករ ខ្សែប្រយុទ្ធប្រេស៊ីល Antony ក្នុងការចាកចេញ ពីក្លឹបលុះត្រាណា តែជាកុងត្រាខ្ចីជើងប៉ុណ្ណោះ ហើយនិងស្ថិតក្រោមលក្ខខណ្ឌមួយ ដែលកំណត់ដោយក្លឹប។ បច្ចុប្បន្ន Man UTD កំពុងស្វែងរកក្លឹបទាំងឡាយណា ដែលអាចមានលទ្ធភាព ក្នុងការទូទាត់ប្រាក់កម្រៃ របស់កីឡាករ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងត្រូវបានគេរំពឹងទុកថា នឹងអាចចរចា នាំកីឡាករថ្នាលយុវជនម្នាក់ របស់ក្លឹបកាំភ្លើងធំ Arsenal ឈ្មោះ Chido Obi Martin មករួមក្លឹប។ កីឡាកររូបនេះមានវ័យទើបតែ ១៦ឆ្នាំហើយជឿជាក់ថា នឹងអាចមានការចរចា មួយកើតឡើង នៅសប្តាហ៍ក្រោយ រវាងក្លឹបនិង...
ភ្នំពេញ៖ ចិត្តជាស្រី យល់សប្ដិថាប្ដីមានប្រពន្ធថ្មី ខឹងទាំងក្នុងយល់សប្ដិ ភ្ញាក់ពីគេងក៏នៅតែខឹង! ដ្បិតតែជាយល់សប្ដិ តែក្នុងនាមជាមនុស្សស្រី នៅតែមានកូនចិត្តសង្ស័យថា តិចប្ដីមានប្រពន្ធថ្មីមែនទៅ? ស្រាប់តែល្ងាចឡើង ប្ដីមកស៊ុបប្រាយមែន តែមិនមែននាំប្រពន្ធថ្មីមកទេ គឺនាំយករថយន្តបកកេស Ford Ranger ស៊េរីថ្មី ១គ្រឿង ដែលជាសំណាងត្រូវរង្វាន់ពី CAMBODIA BEER ដែលគាត់បានទិញត្រឹមតែ ៣កំប៉ុងប៉ុណ្ណោះ។...
បរទេស៖ កាលពីថ្ងៃព្រហស្សតិ៍ លោក ដូណាល់ ត្រាំ ដែលបានទទួលយកការតែងតាំង ឲ្យធ្វើជាបេក្ខភាពឈរឈ្មោះប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បានថ្លែង នៅក្នុងសុន្ទរកថាមួយ និងបានលើកឡើង នូវអនុសញ្ញាមួយជុំវិញការប៉ុនប៉ង កាលពីពេលថ្មីៗនេះមកលើជីវិតរបស់គាត់ ។ បុរសវ័យ៧៨ឆ្នាំរូបនេះកំពុងថ្លែងសុន្ទរកថា នៅឯមហាសន្និបាតជាតិរបស់បក្សសាធារណរដ្ឋនៅទីក្រុង Milwaukee ដោយសង្ឃឹមថា នឹងបង្កើតសន្ទុះឆ្ពោះទៅរកជ័យជម្នះនៅក្នុងខែវិច្ឆិកាលើលោក ចូ បៃដិនប្រធានាធិបតីអាមេរិក និងទទួលបានអាណត្តិទី២នៅក្នុងសេតវិមាន...
តូក្យូ ៖ ទិន្នន័យផ្លូវការបានបង្ហាញឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន បានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ភ្ញៀវទេសចរប្រចាំខែនៅក្នុងខែមិថុនា ខណៈដែលតម្លៃប្រាក់យ៉េន របស់ជប៉ុន បានធ្លាក់ចុះបន្តិច និងបានជំរុញឱ្យមានការកើនឡើង នៃវិស័យទេសចរណ៍ ដែលកំពុងក្លាយជាកត្តាជំរុញ ដ៏សំខាន់សម្រាប់វិស័យសេដ្ឋកិច្ច ។ ទិន្នន័យពីអង្គការទេសចរណ៍ជាតិ ជប៉ុន ហៅកាត់ថា (JNTO) បានបង្ហាញឲ្យដឹងថា ចំនួនភ្ញៀវបរទេស សម្រាប់អាជីវកម្ម...
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន សហព័ន្ធខ្មែរ កីឡាហែលទឹក បានជួបសំណេះសំណាល និងលើកទឹកចិត្តប្រតិភូ កីឡាហែលទឹកកម្ពុជា ដែលនឹងចូលរួម កីឡាឣូឡាំពិក រដូវក្ដៅ លើកទី៣៣...
ប៉ារីស ៖ នេះបើតាមប្រភពជាច្រើន ដែលជិតស្និទ្ធនឹងបញ្ហានេះ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាការិនី Shoko Miyata ដែលជាប្រធាន ក្រុមកីឡា កាយសម្ព័ន្ធនារីអាយុ ១៩ ឆ្នាំ របស់ប្រទេសជប៉ុន សម្រាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស គ្រោងនឹងចាកចេញពីក្រុម ជុំវិញការចោទប្រកាន់ពីបទជក់បារី រំលោភលើក្រមសីលធម៌របស់ខ្លួន ។ សមាគមកីឡាកាយសម្ព័ន្ធជប៉ុនកំពុងស៊ើបអង្កេត...