អាមេរិក៖បុរសជើងខ្លាំងផ្នែកបច្ចេកទេស លោក Elon Musk កាលពីថ្ងៃអង្គារបានប្តេជ្ញាប្រឆាំងនឹងការអំពាវនាវឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោកដកហូតវីដេអូនៃការចាក់សម្លាប់នៅព្រះវិហារក្រុងស៊ីដនីកាលពីពេលថ្មីៗនេះ។ តុលាការសហព័ន្ធរបស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃចន្ទបានទុកពេល ២៤ ម៉ោង ដើម្បីលុបវីដេអូនៃ bishop ជនជាតិអាសស៊ើរម្នាក់ដែលត្រូវបានកាប់ចំក្បាលអំឡុងពេលមានការវាយប្រហារនាពេលថ្មីៗនេះ។ គណៈកម្មការសុវត្ថិភាព eSafety របស់ប្រទេសអូស្ត្រាលីបានស្វែងរកដីការបស់តុលាការដោយនិយាយថា X មិនអើពើនឹងការជូនដំណឹងអំពីការដកចេញពីមុន។ លោក Musk បាននិយាយទៅកាន់អ្នកឃ្លាំមើលកាលពីថ្ងៃអង្គារដោយនិយាយថា មាតិកាត្រូវបានដកចេញរួចហើយសម្រាប់អ្នកប្រើប្រាស់នៅប្រទេសអូស្ត្រាលី។...
ក្វាតេម៉ាឡា៖ យោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា អ្នកបុរាណវត្ថុវិទូថ្មីៗនេះបានរកឃើញគ្រោងឆ្អឹងស្ថិតក្នុងប្រាសាទ Maya បុរាណមួយនៅប្រទេសក្វាតេម៉ាឡា ចំពោះឆ្អឹងឆេះជារបស់មនុស្សពេញវ័យចំនួន ៤ នាក់ ជាសមាជិកនៃត្រកូលរាជវង្ស ហើយការដុតសម្លាប់បែបនេះជាសញ្ញានៃការប្រមាថជាសាធារណៈដោយចេតនា និងសក្តានុពលនៃអដ្ឋិធាតុរបស់ពួកគេ។ អ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍លើទស្សនាវដ្តី Antiquity ថា ឆ្អឹងផ្តល់នូវការមើលឃើញដ៏កម្រនៃការបំផ្លាញសាកសពដោយចេតនាក្នុងវប្បធម៌ Maya ដើម្បីរំលឹកដល់ការផ្លាស់ប្តូរនយោបាយយ៉ាងខ្លាំង។ គ្រោងឆ្អឹងទាំងអស់ជារបស់មនុស្សពេញវ័យ ហើយអ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណមនុស្ស៣នាក់ជាបុរស។ ២នាក់មានអាយុចន្លោះពី ២១...
ចិន៖ របាយការណ៍ថ្មីមួយដោយ Counterpoint Research បានបង្ហាញថា ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក្នុងប្រទេសចិនបានធ្លាក់ចុះ ១៩ភាគរយនៅត្រីមាសទីមួយនៃឆ្នាំ ២០២៤ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងពីម៉ាកក្នុងស្រុក។ អ្នកស្រាវជ្រាវបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកបានធ្លាក់មកចំណាត់ថ្នាក់លេខ ៣ នៅលើទីផ្សារប្រកួតប្រជែងដ៏ក្តៅគគុកចំពេលមានសម្ពាធពីគូប្រជែងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Huawei ។ នេះបើយោងតាមរបាយការណ៍បាននិយាយថា ក្រុមហ៊ុន Huawei មានមូលដ្ឋាននៅទីក្រុង Shenzhen...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែការពារជើង ចាស់ប្រេស៊ីល Thiago Silva នឹងត្រូវសម្រេចចិត្ត ចាកចេញពីកីឡាដ្ឋាន Stamford Bridge ហើយនៅរដូវក្តៅនេះ ហើយក៏បាន ព្រមព្រៀង ជាពាក្យសំដីជាមួយនឹង ក្លឹបថ្មីរួចរាល់ហើយដែរ។ កីឡាករ Silva តាមផែនការនឹងត្រូវធ្វើការចាកចេញពីក្លឹប និងទៅចូលរួមក្លឹបនៅប្រទេសកំណើត Fluminese ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន...
បរទេស៖យោងតាមការចេញផ្សាយ របស់ The GOal បានឲ្យដឹងថាក្លឹបយក្សបារាំង PSG កំពុងធ្វើការពិចារណាទៅលើការ ផ្ទេរដ៏ធំមួយក្នុងប្រវត្តិសាស្ត្រ សាជាថ្មីគឺកីឡាករ Lamine Yamal ដែលជឿជាក់ថា នឹងអាច មកជំនួសតំណែង របស់កីឡាករ Kylian Mabppe ដែលគ្រោងនឹងចាកចេញ ពីក្លឹបនាពេលខាងមុខទៅហើយនោះ ។ ម្ចាស់ជើងឯក Ligue1...
ញូវយ៉ក៖ ក្រុមហ៊ុនផលិត រថយន្តយក្សអាមេរិក Tesla បានរាយការណ៍ ពីការធ្លាក់ចុះដ៏អស្ចារ្យ នៃប្រាក់ចំណេញប្រចាំ ត្រីមាសកាលពីថ្ងៃអង្គារ ដោយចង្អុល ទៅសម្ពាធ កើនឡើងលើទីផ្សាររថយន្តអគ្គិសនី ដែលនាំឲ្យមានការកាត់ បន្ថយការចំណាយយ៉ាងច្រើន ។ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី “EV” របស់លោក Elon Musk បានកើនឡើងបន្ទាប់ពីក្រុមហ៊ុន Tesla...
សេអ៊ូល៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៤ខែ ពីបទសម្លាប់សត្វឆ្មាចំនួន ៧៦ក្បាល ដែលជាករណីដ៏សាហាវឃោរឃៅបំផុតមួយរបស់ប្រទេសនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។ តុលាការស្រុក Changwon នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា បុរសនោះមានអាយុ២០ឆ្នាំ ត្រូវបានកាត់ទោសពីបទបំពានច្បាប់ ការពារសត្វរបស់ប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ហើយតុលាការមិន បានកំណត់អត្តសញ្ញាណបុរសនោះទេ ។ យោងតាមសាលក្រមរបស់តុលាការ ដែលបានមើលឃើញ ដោយសារព័ត៌មាន AP បានឱ្យដឹងថា...
លោក Unai Emery បានបន្តកុងត្រាថ្មី ដឹកនាំក្លឹប Aston Villa បន្ថែម១រដូវកាលទៀតនៅក្នុងថ្ងៃនេះ ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano ។ លោកបានដឹកនាំក្លឹបនេះតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២មក រហូតមកទល់នឹងពេលនេះ ដោយលោកត្រូវបានគេដឹងថាមានការខិតខំប្រឹងប្រែង ដឹកនាំក្លឹបនេះរហូតមក ។កុងត្រាចាស់របស់លោក Emery នឹងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ...
ក្លឹប AC Milan បានសម្រេចធ្វើការបណ្ដេញគ្រូបង្គោល Stefano Pioli នៅចុងរដូវកាលឆ្នាំ២០២៣/២៤នេះ ក្រោយចាញ់ប្រកួត Inter Milan ១-២ ក្របខ័ណ្ឌ Serie A នៅក្នុងថ្ងៃនេះ ដែលបានធ្វើឲ្យក្លឹប Inter Milan ជាម្ចាស់ជើងឯកពានលីគកំពូលនេះប្រចាំរដូវកាលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារនេះថា កាលពីថ្ងៃចន្ទ មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ហៅកាត់ថា (កូរ៉េខាងជើង) បានត្រួតពិនិត្យធ្វើ សមយុទ្ធនុយក្លេអ៊ែរ និងគ្រឿងបំពាក់គ្រាប់រ៉ុក្កែតធំៗជាច្រើន ក្នុងគោលបំណងពង្រឹងសមត្ថភាព វាយប្រហារតបតភ្លាមៗ របស់ប្រទេសនានា ។ យោងតាមរបាយការណ៍បានឱ្យដឹងថា អង្គភាពគ្រប់គ្រងកាំភ្លើងធំរបស់កូរ៉េខាងជើង បានបញ្ជាក់ថា គ្រាប់រ៉ុក្កែតធំៗជាច្រើនបានបាញ់ នៅក្នុងទីក្រុង...