រដ្ឋកាលីហ្វ័រញ៉ា ៖ ក្រុមហ៊ុនបច្ចេកវិទ្យា Apple កាលពីថ្ងៃអង្គារ បានបង្ហាញ iPad Pros និង Airs ជំនាន់ក្រោយរបស់ខ្លួន ជាម៉ូដែលដែលនឹងមានដំណើរ ការលឿន ជាងមុន ទំហំថ្មី និងប្រព័ន្ធបង្ហាញថ្មី ជាផ្នែកមួយនៃការអាប់ដេតដំបូង របស់ក្រុមហ៊ុនចំពោះត្រកូល Tablet របស់ខ្លួនក្នុងរយៈពេលជាងមួយឆ្នាំ ។ ការដាក់តាំងបង្ហាញនៅទីស្នាក់ការ...
ចិន៖ លោក Elon Musk នាយកប្រតិបត្តិ នៃ ក្រុមហ៊ុនផលិត រថយន្តអគ្គិសនី របស់អាមេរិក Tesla បានស្នើឲ្យ សាកល្បងមុខងារ បើកបរដោយខ្លួនឯង ពេញលេញ ឬ FSD នៃយានជំនិះរបស់ខ្លួន នៅទីផ្សារប្រទេសចិន ដោយដាក់ពង្រាយពួកវា ជាតាក់ស៊ី បើកបរដោយខ្លួនឯង កំឡុងពេលដំណើរ...
អង់ការ៉ា៖ រដ្ឋមន្ត្រីតួកគីបានឲ្យដឹង កាលពីថ្ងៃអង្គារថា ជើងហោះហើរ សម្រាប់ការស្រាវជ្រាវ របស់អវកាសយានិកទី២ របស់ប្រទេសតួកគី គឺលោក Tuva Cihangir Atasever គ្រោងនឹងធ្វើឡើង នៅថ្ងៃទី៨ ខែមិថុនា ដោយចេញពីកន្លែង ផ្ទុកយានអវកាស Virgin Galactic នៅទីក្រុង New Mexico សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសរៀបចំការ ប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ Idol លើកទី១ ឆ្នាំ២០២៤ ចាប់ផ្តើមដំណើរការ ការប្រកួតជាផ្លូវការពីថ្ងៃទី ១០ដល់១២ ខែឧសភា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន...
The Football Insider នៅថ្ងៃនេះបានសរសេរថាក្លឹប Everton នឹងបើកទ្វាទទួលយកសំណើរទាំងឡាយដែលសុំចរចាក្នុងការទិញយកកីឡាករខ្សែប្រយុទ្ធ Amadou Onana របស់ក្លឹបនៅរដូវក្តៅនេះ។ អ្នកឆ្លើយឆ្លងរបស់ក្លឹបលោក Pete O’ Rourke បានអះអាងថាក្លឹប Everton មិនមានបំណងរារាំងកីឡាករវ័យ២២ឆ្នាំរូបនេះទេហើយព្រមទាំងតារាឆ្នើមៗរបស់ក្លឹបមួយចំនួនផ្សេងទៀតផងដែរហើយកំពុងរងចាំស្តាប់សំណើរទាំងឡាយសម្រាប់កីឡាករប៊ែលហ្សិករូបនេះ។ ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាក្លឹប Everton នឹងអាចដាក់តម្លៃខ្លួនរបស់ Onana ដល់ទៅ៦០លានផោនប៉ុន្តែជឿជាក់ថានៅអង់គ្លេសមានតែក្លឹប២ប៉ុណ្ណោះដែលចាប់អារម្មណ៍ជាមួយនឹងកុងត្រាកីឡាកររូបនេះគឺមួយជា West...
យោងតាមការចេញផ្សាយរបស់ The Mundo Deportivo បានសរសេរថាក្លឹប Barcelona បានបង្ហាញច្បាស់ហើយថាគេត្រូវតែលក់កីឡាករខ្សែការពារបារាំង Kounde នៅរដូវក្តៅខាងមុខនេះដើម្បីប្រមូលយកលុយមួយចំនួនមកវិញ។ ទោះបីជាកីឡាកររូបនេះមានបំណងចង់បន្តស្នាក់នៅជាមួយនឹងក្លឹបក្តីប៉ុន្តែជឿជាក់ថា Barcelona មិនមានផែនការបន្តកុងត្រាថ្មីឡើយហើយក្នុងនោះមានក្លឹបជាច្រើនដែលមានបំណងចង់បានកុងត្រារបស់គាត់ដែលមានទាំង Chelsea, PSG, Man UTD និងInter Milan ផងដែរ។ គួរឲ្យដឹងដែរថាកុងត្រារបស់ Kounde មានសុពលភាពរហូតដល់ឆ្នាំ២០២៧ប៉ុន្តែជឿជាក់ថាក្លឹបដែលមានអទិភាពខ្លាំងជាងគេនៅអង់គ្លេសដើម្បីទិញគាត់បាននោះគឺ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpoolបានអះអាងហើយថាកីឡាករខ្សែប្រយុទ្ធ Darwin Nunez ពិតជាមានអារម្មណ៍មិនរីករាយក្នុងការបន្តរស់នៅជាមួយនឹងក្លឹបនោះទេហើយជឿជាក់ថានឹង សម្រេចចិត្តចាកចេញពី Anfield។ កីឡាករ Nunez ត្រូវបានគេជឿជាក់ថាកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹប Barcelona យ៉ាងខ្លាំងជាពិសេសអំឡុងពេលដែលមានលេចឬព័ត៌មានអំពីការចាកចេញរបស់កីឡាករខ្សែប្រយុទ្ធ Robert Lewandowski ។ កីឡាករខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះបានបង្ហើបទាំងអារម្មណ៍មិនពេញចិត្តក្នុងការបន្តរស់នៅអង់គ្លេសនៅលើបណ្តាញសង្គមផងដែរ។ទំរង់លេងក៏ធ្លាប់ផងដោយកីឡាកររូបនេះអាចរកគ្រាប់បាល់បានតែ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនទាំង១១ប្រកួតចុងក្រោយឲ្យ Liverpool ៕ ប្រែសម្រួល៖ស៊ុនលី
ឧស្សាហកម្មយានយន្តចិន មានសមត្ថភាពផលិតរថយន្តដល់ ៤០លានគ្រឿងហើយ ក្នុងមួយឆ្នាំ ពោលគឺច្រើនជាងចំនួនលក់ ក្នុងស្រុកដល់ទៅ២ដង។ តម្រូវការរថយន្ត នៅប្រទេសចិនក្នុង១ឆ្នាំ គឺមានប្រហែល ២២លានគ្រឿង ដូច្នេះការផ្គត់ផ្គង់ រថយន្តក្នុងប្រទេសនេះ គឺលើសតម្រូវការពាក់កណ្តាលឯណោះ ។ បើទោះជាបែបនេះ ក៏ដោយ ក៏រដ្ឋាភិបាលចិន នៅតែបន្តគោលនយោបាយលើកទឹកចិត្តគាំទ្រ ក្នុងឧស្សាហកម្មនេះបន្ថែមទៀត។ ការផលិតរថយន្តច្រើន ហួសពីតម្រូវការបែបនេះ បានបង្កជាឧបសគ្គកាន់តែខ្លាំង...
លោក Julen Lopetegui អតីតគ្រូបង្គោលក្លឹប Real Madrid នឹងមកជំនួសតំណែង លោក David Moyes អ្នកចាត់ការក្លឹប West Ham United ចាប់ពីរដូវកាលក្រោយនេះតទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។ ការចរចារវាងលោក Lopetegui និង...
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន BBC នៅក្នុងថ្ងៃនេះក្រោយចាញ់ក្លឹប Crystal Palace នូវក្របខ័ណ្ឌ Premier League ០-៤ថា ក្លឹបលោកគួរតែពង្រឹងទម្រង់លេងឲ្យល្អឡើងវិញ។ លោក Ten Hag បាននិយាយថា៖” ក្នុងនាមជា...