ការប្រកួតជើងទី១ នៃពានរង្វាន់អឺរ៉ុប Champions League កាលពីយប់មិញត្រូវបានបញ្ចប់ទៅរវាងក្រុម Arsenal និងក្រុមBayern Munich ប៉ុន្តែមិនមានក្រុមណាអាចទទួលបានជ័យជំនះនោះទេពោលគឺត្រឹមបានស្មើគ្នា។ លទ្ធផល២ទល់នឹង២នឹងធ្វើឲ្យក្រុមទាំងពីរត្រូវតែរកជ័យជំនះឲ្យបាននៅជើងទី២ឬអាចឈានទៅដល់បាល់កាត់សេចក្តីប្រសិនបើលទ្ធផលនៅតែរក្សាភាពស្មើគ្នាដដែល។ យប់មិញនេះកីឡាករ Sakaអាចរកគ្រាប់បាល់ដំបូងមុនគេនៅនាទីទី១២តែត្រូវបានតាមពីក្រោយដោយកីឡាករ Gnabry នៅនាទីទី១៨និង មួយគ្រាប់ទៀតដោយ Harry Kane នៅនាទីទី៣២ជាបាល់១១ម៉ែត្រដែលទោះបីជាយ៉ាងណាក្តី Trossard បានវាយបកបាន១គ្រាប់វិញ នៅនាទីទី៧៦ជួយឲ្យក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា២ទល់នឹង២៕ គួរឲ្យដឹងដែរថាជើងទី២រវាងក្រុមទាំងពីរនឹងត្រូវប្រកួតនៅថ្ងៃទី១៨ខែមេសាខាងមុខនេះនៅវេលាម៉ោង២ព្រឹក៕...
វៀតណាម៖ ជនសង្ស័យចំនួន ២២ នាក់ត្រូវបានចាប់ខ្លួនពីបទលក់ទូរស័ព្ទក្លែងក្លាយដល់មនុស្សយ៉ាងហោចណាស់ ៧.០០០ នាក់ ដោយប្រមូលប្រាក់ចំនេញខុសច្បាប់ជាង ៩០ ពាន់លានដុងស្មើនឹ៣.៦ លានដុល្លារអាមេរិកនៅប្រទេសវៀតណាម។ លោកស្រី Bui Thi Huong អាយុ ៤៣ ឆ្នាំមកពីទីក្រុងហាណូយ និង ២១ នាក់ផ្សេងទៀតត្រូវបានប៉ូលីសនៅភាគកណ្តាលនៃខេត្ត Ha Tinh...
ចិន៖ អ្នកជំនាញបាននិយាយថា ការឃុបឃិតគ្នានាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដើម្បីចោទប្រកាន់ប្រទេសចិនពីការវាយប្រហារតាមអ៊ីនធើណេត និងការដាក់ទណ្ឌកម្មឯកតោភាគីជាបន្តបន្ទាប់របស់ពួកគេ ជានយោបាយនៃសន្តិសុខតាមអ៊ីនធើណេត និងការរំលោភលើសិទ្ធិផ្លូវច្បាប់របស់ប្រទេសចិន។ អាមេរិក និងចក្រភពអង់គ្លេសបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិនមួយ និងបុគ្គល២នាក់កាលពីថ្ងៃទី ២៥ ខែមីនា ដោយលើកឡើងពីការជាប់ពាក់ព័ន្ធនឹងចារកម្មតាមប្រព័ន្ធអ៊ីនធើណេត។ នូវែលសេឡង់បានចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងប្រទេសចិននៅថ្ងៃបន្ទាប់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ Judith Collins បានចាត់ទុកការវាយប្រហារតាមអ៊ីនធើណេតនៅឆ្នាំ ២០២១លើសេវាសភា និងការិយាល័យប្រឹក្សាសភា ដើម្បីបញ្ជាក់ពីអង្គភាពភ្ជាប់ជាមួយប្រទេសចិន។ ជាការឆ្លើយតប...
ក្រុមហ៊ុន ស៊ីងនេតឈ័រ ខេមបូឌៀ (Think Nature Cambodia) ដែលបាននាំចូលនូវអាហារបំប៉នដែលជាកំពូលវីតាមីនពន្យារភាពចាស់ Lalavita NMN ព្រមទាំងគ្រឿងសម្អាងម៉ាក lalavita NMN ដោយផ្សំឡើងពីសារធាតុផ្សំ NMN ដំបូងគេបង្អស់នៅកម្ពុជា នៅតែបន្តធ្វើការជួបជុំអតិថិជន និងអ្នកចូលរួមដែលចង់សាកល្បងប្រើប្រាស់ផលិតផលក្មេងជាងវ័យដោយ ឥតគិតថ្លៃ។ ក្រុមហ៊ុនក៏នៅតែបន្ត ផ្តល់រង្វាន់មាសដល់អ្នកឈ្នះប្រចាំសប្តាហ៍ និងរង្វាន់ជាច្រើនទៀត ដល់អ្នកសាកល្បងប្រើប្រាស់ទាំងអស់...
អាមេរិក ៖ មនុស្សរាប់លាននាក់ នៅអាមេរិកខាងជើង បានប្រមូលផ្តុំគ្នា កាលពីថ្ងៃចន្ទ ដើម្បីមើលបាតុភូត ដ៏កម្រនៃសូរ្យគ្រាសសរុប ដោយមនុស្សជាច្រើន ពាក់វ៉ែនតាការពារ ពិសេសសម្រាប់ព្រឹត្តិការណ៍ ដែលនឹងមិនកើតឡើងម្តងទៀត ក្នុងរយៈពេល ២១ ឆ្នាំ ។ ផ្លូវនៃសូរ្យគ្រាសលាតសន្ធឹងពី Mazatlán ម៉ិកស៊ិក ទៅ Newfoundland ជាតំបន់ឆ្លងកាត់រដ្ឋចំនួន...
រុស្ស៊ី ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក បានកំពុងស្វែងរកការរុះរើយន្តការ សន្តិសុខអន្តរជាតិ ដែលចងស្របច្បាប់ ហើយជំនួសអាមេរិក ដោយបទដ្ឋានមិនច្បាស់លាស់នៃអ្វីត្រូវគេហៅថា បទបញ្ជាពិភពលោកផ្អែកលើច្បាប់ ។ យោងតាមលោក Zakharova ថា លោកស្រី Plumb បានច្រានចោលគំនិតផ្តួចផ្តើម របស់រុស្ស៊ី-ចិន...
ប្រេស៊ីល ៖ ឥឡូវនេះ មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk កំពុងស្ថិតនៅជាផ្នែកមួយ នៃការស៊ើបអង្កេត របស់តុលាការកំពូល ប្រទេសប្រេស៊ីល អំពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និង ការចោទប្រកាន់ថា មានការរារាំងយ៉ាងខ្លាំង ។ ចៅក្រម Alexandre de Moraes បានចោទប្រកាន់លោក Musk...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងមានចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើមវ័យ ក្មេងម្នាក់ របស់ក្លឹបបិសាចក្រហម Man UTD ដែលគំពុងមានទំរង់លេងឡើងខ្លាំងនៅពេលបច្ចុប្បន្ន ។ តារាឆ្នើមអង់គ្លេស Kobbie Mainoo បានក្លាយទៅជាគោលដៅរបស់ក្លឹប Real Madrid...
យោងតាមការចញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបមេឃខៀវ man City បានឈានទៅដល់ការ យល់ព្រមជាលក្ខណៈពាក្យសំដីហើយ ជាមួយនឹងកីឡាករប្រេស៊ីល Lucas Paqueta ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប West Ham។ កីឡាករប្រេស៊ីលលេង ក្នុងតំបន់ខ្សែបម្រើប្រយុទ្ធរូបនេះ មានទំរង់លេងខ្លាំង តាំងតែពីដើម រដូវកាលមកម្ល៉េះ...
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ាសួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ជាអគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រគល់ជូនថវិកាចំនួន ១៣០លានរៀល (មួយរយសាមសិបលានរៀល) ជាលើកទី៨ ដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្រ្គោះនិងជាក្តីសង្ឃឹមដ៏ធំធេងសំរាប់កុមារកម្ពុជា៕