ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ K8 Football Team (អតីតព្រះខ័នរាជស្វាយរៀង)បានគ្រង់តំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមនេះយកឈ្នះក្រុមបាល់ទាត់វ័យចាស់ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយលទ្ធផល ៤ ទល់នឹង១ នៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង ការប្រកួតរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុនយក្សបញ្ញាសិប្បនិម្មិត Anthropic បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងពង្រីកការប្រើប្រាស់កុំព្យូទ័រលើ Cloud ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និងបន្ទះឈីបឯកទេសរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរាប់សិបពាន់ពាន់លានដុល្លារ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ យោងតាមក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូល Anthropic ទិញឯកតាដំណើរការ Tensor (TPU) រហូតដល់មួយលាន ជាបន្ទះឈីបរួមបញ្ចូលគ្នាដែលរចនាឡើងតាមតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google។...
ភ្នំពេញ ៖លោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធតំណាង លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោក ងិន សុបញ្ញា តំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិកាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡារាំ ជាផ្លូវការ ក្រោមការឧបត្ថម្ភពីក្រសួងអប់រំ...
ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា កីឡាការិនីជនជាតិរុស្ស៊ី Angelina Melnikova ដណ្តើមបានមេដាយមាសពិភពលោក លើកដំបូងរបស់នាង ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោក កាយសម្ព័ន្ធឆ្នាំ ២០២៥ “2025 Artistic Gymnastics World Championships” នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ ការប្រកួតនេះក្រោមទង់ជាតិ...
វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរទីក្រុង Hai Phong ប្រទេសវៀតណាមបានដុតបំផ្លាញភ្លុកដំរីអាហ្វ្រិក ដែលមានទម្ងន់ចំនួន ៦១៥ គីឡូក្រាមនៅថ្ងៃទី ២៣ ខែតុលា បន្ទាប់ពីរឹបអូសបានក្នុងករណីរត់ពន្ធកាលឆ្នាំ ២០២៣ ។ គយកំពង់ផែ Hai Phong និងប៉ូលីសក្រុងបានត្រួតពិនិត្យកុងតឺន័រ...
Botswana ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នករុករករ៉ែនៅប្រទេស Botswana បានរកឃើញពេជ្រ ២ ពណ៌ដ៏គួរឲ្យចាប់អារម្មណ៍បំផុត ដោយពាក់កណ្តាលមានពណ៌ផ្កាឈូក និងពាក់កណ្តាលគ្មានពណ៌ ដែលជាត្បូងធម្មជាតិដ៏កម្រមួយមានទម្ងន់ ៣៧,៤១ ការ៉ាត់ឯណោះ ។ អ្នកស្រាវជ្រាវនិយាយថា ត្បូងពេជ្រនេះ ត្រូវបានពិនិត្យដោយអ្នកជំនាញនៅមន្ទីរពិសោធន៍ Gemological...
វៀតណាម ៖ គ្រូពេទ្យនៅទីក្រុងហាណូយ បាននិយាយថា ក្មេងប្រុសជនជាតិវៀតណាមអាយុ ១៥ ឆ្នាំម្នាក់បានរងរបួសខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីរូបគេជក់បារីអេឡិចត្រូនិច មានផ្ទុកសារធាតុសំយោគ ដែលគាត់បានទិញតាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ លោក Nguyen Trung Nguyen នាយកមជ្ឈមណ្ឌលត្រួតពិនិត្យថ្នាំពុលនៅមន្ទីរពេទ្យ Bach Mai កាលពីថ្ងៃទី...
ទីក្រុងឡុងដ៍ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple បានចាញ់ក្តីនៅចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ដែលចោទប្រកាន់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិកនេះថា បានរំលោភលើការត្រួតពិនិត្យនៃ App Store របស់ខ្លួន ដោយដើមបណ្តឹង ទាមទារសំណងជាង ១.៥ ពាន់លានផោនស្មើនឹង ២ពាន់លាន...
ទីក្រុងព្រុចសែល ៖ នេះប្រធានសភាពាណិជ្ជកម្ម អាល្លឺម៉ង់-រុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ក្រុមហ៊ុនអាល្លឺម៉ង់ អាចប្រឈមមុខ នឹង ការខាតបង់យ៉ាងហោច ណាស់ ១០០ ពាន់លានអឺរ៉ូ ប្រសិនបើទីក្រុងព្រុចសែល ប្រើប្រាស់ទ្រព្យ សកម្មរបស់រុស្ស៊ី ត្រូវបានបង្កក ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់អ៊ុយក្រែន ហើយអាល្លឺម៉ង់នឹង ប្រឈមមុខនឹងហានិភ័យ ធំបំផុត ក្នុងចំណោមរដ្ឋសមាជិក...
មានគ្រាប្រវត្តិសាស្ត្រដែល សាកល្បងស្មារតីនៃប្រជាជាតិទាំងមូល។ ទាំងនេះគឺជាគ្រាទុក្ខលំបាក តែមិនបានធ្វើឱ្យមនុស្សដួលនោះទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាបញ្ឆេះភ្លើងនៃសាមគ្គីភាព ក្ដីស្រឡាញ់ និងក្ដីមេត្តា។ អត្ថបទនេះមិនត្រឹមតែនិយាយអំពី ថ្ងៃដ៏លំបាកនៅតាមព្រំដែនភាគខាងជើង និងភាគពាយ័ព្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវនៃបេះដូងខ្មែររាប់លាននាក់ ដែលលោតផ្លោះតែមួយ រួមគ្នាជំនះគ្រប់ព្យុះភ្លៀង។ ភាពតានតឹងនៅព្រំដែនតំបន់ព្រំដែនភាគខាងជើងនៃប្រទេសកម្ពុជា ដែលជាតំបន់ភ្នំដងរែកដ៏អស្ចារ្យ គឺជាតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រជាយូរមកហើយ។ បន្ទាប់ពីសន្តិភាពអស់រយៈពេលជាយូរ ស្ថានភាពនៅទីនេះចាប់ផ្តើមឃើញការវិវត្តដ៏ស្មុគស្មាញ។ ភាពតានតឹងបានកើនឡើងដល់ការ ប៉ះទង្គិចប្រដាប់អាវុធនៅខែកក្កដា ឆ្នាំ២០២៥...