យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាកីឡាករខ្សែប្រយុទ្ធវ័យ ចំណាស់ CR7 បានធ្វើការលើកឡើង អំពីគុណភាពរបស់លីគកំពូល របស់អារ៉ាប៊ីសាអូឌីតពេលនេះ កំពុងតែល្អខ្លាំងជាងលីគកំពូល របស់បារាំងរួចទៅហើយ ។ ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា ដោយសារតែកីឡាករប៉ទូយហ្គាល់រូបនេះ មិនដែលបានផ្ទេរទៅលេងនៅបារាំង ហើយជាពិសេសគូប្រជែង គឺកីឡាករ Lionel Messi ធ្លាប់បន្តអាជីពនៅបារាំងនេះមួយរយៈដែរ មុនពេលផ្ទេរទៅអាមេរិក...
The Gal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាគ្រូបង្វឹករបស់ក្លឹប Al Ettifaq លោក Steven Gerrard កំពុងចាប់ផ្តើមធ្វើការស្វែង រកកីឡាករចំណូលថ្មីដើម្បីអាចជំនួស តំណែងរបស់កីឡាករ Jordan Henderson ដែលបានសម្រេចចិត្តផ្ទេរទៅលេងជាមួយនឹងក្លឹប Ajax។ ប្រភពដដែលបានឲ្យដឹងដែរថា ក្នុងការកំណត់គោលដៅដំបូង នៅពេលនេះក្លឹបបានសម្លឹងឃើញកីឡាករ Seko Fofana ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប...
នៅដើមឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏ មានការរៀបចំកម្មវិធីជួបជុំជាមួយអាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខាអេឡិចត្រូនិក សាមសុងនៅទូទាំងប្រទេស ក្រោមកម្មវិធី “រាត្រីសេអ៊ូល” នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។ ក្នុងកម្មវិធី “រាត្រីសេអ៊ូល” នេះ បានដាក់តាំងបង្ហាញនូវផលិតផល, ការភ្លក់អាហារសម្រន់ បែបកូរ៉េ,...
ខេត្តសៀម ៖ លោក សា ឌីណា ស្ថាបនិកក្លិបកីឡាបាញ់ធ្នូ ភូមិន្ទកម្ពុជា ស្វាគមន៍អស់ពីចិត្តប្រសិន បើសហព័ន្ធកីឡាបាញ់ធ្នូ កម្ពុជា និងក្រុមកីឡាករ-កីឡាការិនី ដែលត្រូវការទីលានបាញ់ធ្នូ ធ្វើការហ្វឹកហាត់ ដើម្បីចូលរួមការ ប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ទោះបីសហព័ន្ធកីឡានេះមិនទាន់ដំណើរការក៏ដោយ ។ លោក សា ឌីណា បាននិយាយថា...
អាមេរិក៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ CNN បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai បានព្រមានបុគ្គលិក ឲ្យរំពឹងថានឹងមានការបញ្ឈប់ ការងារបន្ថែមទៀត ក្នុងប៉ុន្មានខែខាងមុខនេះ នៅពេលក្រុមហ៊ុន បច្ចេកវិទ្យាយក្សមួយនេះ តម្រង់ទិសខ្លួនឆ្ពោះ ទៅរកបញ្ញាសិប្បនិម្មិត និងលើសពីនេះ ។ អនុស្សរណៈរបស់ក្រុមហ៊ុន ដែលទទួលបានដោយ...
សេនហ្វ្រេនស៊ីស្កូ៖ បន្ទាប់ពីការតស៊ូផ្លូវច្បាប់អស់រយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកApple បាននិយាយថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាតឲ្យអ្នកបង្កើតកម្មវិធី iPhone ប្រើប្រាស់ប្រព័ន្ធទូទាត់ជំនួស ប៉ុន្តែពួកគេនឹងនៅតែត្រូវបង់ថ្លៃសេវា និងបំពេញលក្ខខណ្ឌផ្សេងៗ។ ក្រុមហ៊ុនរដ្ឋកាលីហ្វ័រញ៉ាបានដាក់ចេញនូវផែនការរបស់ខ្លួនក្នុងការបន្ធូរបន្ថយការគ្រប់គ្រងកម្មវិធីនៅលើ iPhones និង iPad ក្នុងការប្តឹងទៅតុលាការកាលពីល្ងាចថ្ងៃអង្គារទាក់ទងនឹងការតស៊ូផ្លូវច្បាប់ដ៏យូររបស់ខ្លួនជាមួយ Epic Games ជាអ្នកបង្កើត Fortnite ដែលមានប្រជាប្រិយភាពខ្ពស់។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានបដិសេធមិនស្តាប់បណ្តឹងឧទ្ធរណ៍របស់ Apple...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ជាមួយនាយបេសកកម្ម រាជធានីខេត្តនៅថ្ងៃនេះ ដើម្បីផ្សព្វផ្សាយ គោលការណ៍ បទបញ្ជាបច្ចេកទេស ត្រៀមការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដា្ឋនកីឡា តំណាងលោក វាត់ ចំរើន...
ភ្នំពេញ៖ អ័រគីដេ ដឹប៊ូតានិចស៊ីធី ជាគម្រោងធំមួយក្នុងចំណោមគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលគម្រោងមួយនេះគ្របដណ្តប់ទៅលើផ្ទៃដី ២០០ហិចតាជាងនៅតាមបណ្តោយផ្លូវជាតិលេខ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ឱកាសកំរ និងពិសេសសម្រាប់ដើមឆ្នាំថ្មី ជូនដល់លោក លោកស្រីដែលពេញចិត្តនិងមានបំណងចង់បានជាប្រភេទផ្ទះ វីឡាភ្លោះ ដោយក្រុមហ៊ុនបាន ពង្រីកទំហំផ្ទះបាយបន្ថែម ជូនដល់ អតិថិជនដែលធ្វើការកក់ ឬទិញវីឡាភ្លោះ សាគូរ៉ាហ្គ្រែន ដោយការផ្តល់ជូននេះ...
យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងទីបំផុត សុបិន្តអាក្រក់របស់កីឡាករអង់គ្លេស Henderson បានបញ្ចប់ហើយជាមួយ នឹងក្លឹបនៅលីគកំពូល អារ៉ាប៊ីសាអូឌីត Al Ettifaq។ នៅថ្ងៃនេះក្លឹបហូឡង់ Ajax បានប្រកាសជាផ្លូវការទិញ យកកីឡាករខ្សែបម្រើជើងចាស់រូបនេះ ពីអារ៉ាប់មកវិញ ទោះបីជាកុងត្រាដែលគាត់ បានចុះហត្ថលេខា នៅទីនេះមានរយៈពេលមិនទានបញ្ចប់់ក្តី។ កីឡាករ Henderson...
អាជ្ញាធរជាតិអប្សរា បានសាងសង់ស្ពានផ្លូវកង់ ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែងាយស្រួល ។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសង់ផ្លូវកង់ ក្នុងរមណីយដ្ឋានអង្គរ នៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត ។...