ខេត្តកណ្តាល៖ ក្រុមបាល់ទាត់វ័យចាស់ មហាមិត្តក្រុងតាខ្មៅគ្រងតំណែងជើងឯកព្រឹតិ្តការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ១៩៧៩- ៧ មករា ឆ្នាំ២០២៤ លើវិញ្ញាសាប៉េតង់ដែលប្រព្រឹត្តនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល កម្មវិធីរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ។...
ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៤ នៅសាលដំបូលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៤នេះ ការប្រកួតប្រព្រឹត្តិមានរយៈពេល ៥ ថ្ងៃ ចាប់ថ្ងៃទី១០ ដល់១៤ ខែមករា ឆ្នាំ២០២៤...
ញូវយ៉ក៖ ក្រុមហ៊ុន Meta បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងពង្រីកកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពយុវជនរបស់ខ្លួន ដោយដាក់ចេញនូវការកំណត់ថ្មីសម្រាប់អ្នកប្រើប្រាស់ Facebook និង Instagram វ័យជំទង់ រួមទាំងការរឹតបន្តឹងខ្លឹមសារ និងការលាក់លទ្ធផលស្វែងរកសម្រាប់ពាក្យទាក់ទងនឹងការធ្វើបាបខ្លួនឯង និងការធ្វើអត្តឃាត យោងតាមការចេញផ្សាយពីគេហទំព័រ CNN។ ក្រុមហ៊ុនមេរបស់ Facebook និង Instagram បាននិយាយថា គោលការណ៍ថ្មីនេះនឹងបន្ថែមទៅលើផ្នែកមានស្រាប់នៃសុខុមាលភាព និងឧបករណ៍ត្រួតពិនិត្យមាតាបិតាជាង...
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្លឹបលោកគិតគូរនាំចូលកីឡាករក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅរដូវកាលទិញដូរកីឡាករខែមករានេះ។ លោក Ten Hag បាននិយាយថា៖” យើងគិតគូរគ្រប់រឿងទាំងអស់ ឲ្យតែរឿងហ្នឹងផ្ដល់ប្រយោជន៍ដល់កីឡាករ និងក្រុមយើងទាំងមូល “។ លោកបន្តថា៖” យើងចាំមើលៗថា រដូវកាលទិញដូរកីឡាករខែមករានេះ នឹងទៅជាយ៉ាងណា យើងអាចធ្វើអីបានខ្លះ...
ក្នុងប្រទេសចិន មានសំណង់ស្ថាបត្យកម្មបុរាណៗជាច្រើន ដែលបន្សល់ទុកពីដូនតារបស់គេ រហូតមកដល់សព្វថ្ងៃនេះ។ អគារខ្លះ ពួកគេនៅតែបន្តប្រើប្រាស់ ហើយសំណង់ខ្លះទៀតពូកគេដាក់ជាតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ។ បើនិយាយពីមហាកំពែងចិន នរណាក៏ស្គាល់ថាជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយ ប៉ុន្តែមិនសូវមានច្រើនទេ ដែលដឹងពីប្រវែងពិតនៃមហាកំពែងនេះ។ មហាកំពែងនេះ មានប្រវែងសរុបប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ហើយកសាងឡើងដំបូងបង្អស់ដោយអធិរាជ Qin Shi Huang នៅសតវត្សទី ៣ មុនគ្រិស្តសករាជ។ កាលនោះ...
វត្តមានតារាចម្រៀងសហរដ្ឋអាមេរិក Selena Gomez និងអ្នកនិពន្ធចម្រៀង Benny Blanco ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី តារាស្រីវ័យ ៣១ឆ្នាំរូបនេះ បញ្ចេញរូបស៊ីអារម្មណ៍លើបណ្ដាញសង្គម។ Gomez និង Blanco កាន់តែផ្អែមល្ហែមស្អិតល្មួត មិនអៀនខ្មាស់បង្ហាញជាសាធារណ។ ទំនាក់ទំនង selena និង Blanco វាហាក់ជាអារម្មណ៍ឆាប់ឆេះលឿនដូចភ្លើងចំបើងនៃទំនាក់ទំនងស្នេហា ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួនថាពួកគេពិតជាទាក់ទងគ្នានៅឡើយទេ។ នៅក្នុងរូបថតដែលបានចែករំលែកនៅលើ Instagram Story...
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាដែលជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្ត ដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ បន្ទាប់ពីបានចាប់ផ្ដើមជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី ឱ្យដឹងថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។ លោក ឃាម មុនី ឱ្យដឹងទៀតថា បន្ថែមពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ...
ខ្លែង គឺជាវត្ថុលេងម្យ៉ាងដែលអាចហោះបានដោយសារកម្លាំងខ្យល់ទាញយឹតតាមរយៈខ្សែដែលគេចង់ភ្ជាប់នឹងតួរបស់វា។ ក្រៅពីត្រូវបានប្រើសម្រាប់លេងកម្សាន្ត វាក៏ជាសិល្បៈមួយប្រភេទក្នុងវប្បធម៌របស់ជនជាតិខ្មែរ។ ភាគច្រើនគេតែងបង្ហើរខ្លែងលេងកម្សាន្តក្នុងរដូវលំហើយ ចាប់ផ្ដើមរាប់ពីថ្ងៃពាក់កណ្ដាលខែកញ្ញា ដល់ពាក់កណ្ដាលខែធ្នូ ហើយពេលខ្លះខ្មែរយើងលេងបន្តរហូតដល់រដូវបន្ទាប់ទៀតគឺសិសិរដូវ។ ចង់ដឹងថា តើខ្លែងមានប្រវត្តិយ៉ាងដូចម្ដេច ហើយខ្មែរយើងមានជំនឿបែបណាដែរទាក់ទងនឹងខ្លែង។ ខ្លែងមានប្រភពកំណើតដំបូងនៅប្រទេសចិន តាំងពី២៨០០ឆ្នាំមុន គ.ស មកម្ល៉េះ។ ការអះអាងបែបនេះ ដោយសារប្រទសចិនកាលពីជំនាន់មុនមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ធ្វើខ្លែង ដូចជាកំណាត់សូត្រ សម្រាប់ធ្វើតួ ឬសាច់ខ្លែង ខ្សែសូត្រឆ្មារដែលជាប់មាំមិនងាយដាច់សម្រាប់ធ្វើខ្សែ និងឫស្សីសម្រាប់ធ្វើឆ្អឹង។...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិនបានបាញ់បង្ហោះតេឡេស្កុប X-ray ចូលគន្លងគោចរដ៏ទំនើបមួយកាលពីរសៀលថ្ងៃអង្គារ ដើម្បីព្យាយាមចាប់យកដាននៃបាតុភូតភ្លាមៗ និងផ្តល់ឲ្យអ្នកវិទ្យាសាស្ត្រនូវចំណេះដឹងបន្ថែមអំពីប្រហោងខ្មៅ។ Einstein Probe ជាតេឡេស្កុប X-ray ដែលមានមូលដ្ឋានលើលំហរត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March 2C បានបាញ់បង្ហោះនៅម៉ោង ៣:០៣ រសៀល ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich កំពុងបង្ហាញបំណងចង់បានកីឡាករមិនសូវ មានទំរង់លេងល្អម្នាក់របស់ក្លឹបអង់គ្លេសតោខៀវ Chelsea ។ ប្រភពដដែលបានសរសេរទៀតថា ក្លឹបអាល្លឺម៉ង់ នេះនឹងធ្វើការចរចាជាមួយនឹង Chelsea ក្នុងខែមករាដើម្បីសុំចរចាផ្ទេរកីឡាករ Trevoh Chalobah ពីអង់គ្លេស។ កីឡាករខ្សែការពារសញ្ជាតិអង់គ្លេស រូបនេះមិនទាន់បានបង្ហាញវត្តមានឲ្យការប្រកួតទាំងឡាយរបស់ក្លឹប Chelsea នៅឡើយនៅរដូវកាលនេះប៉ុន្តែប្រហែលជានឹងត្រូវចាកចេញហើយពីព្រោះថា...