ឆាដ៖ នាយករដ្ឋមន្ត្រីប្រទេសឆាដ លោក Saleh Kebzabo បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ Daoud Yaya Brahim និងអគ្គលេខាធិការរដ្ឋាភិបាលលោក Haliki Choua Mahamat បន្ទាប់ពីបុរសទាំង ២ នាក់មានរឿងអាស្រូវដ៏ធំមួយបានផ្ទុះឡើង នៅពេលវីដេអូដាច់ដោយឡែកពីគ្នាបង្ហាញថា ពួកគេម្នាក់ៗកំពុងធ្វើសកម្មភាពស្និទ្ធស្នាលជាមួយមនុស្សផ្សេងទៀតបានលេចចេញនៅលើប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ការលាលែងទាំង២ នាក់នេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី...
បារាំង៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូដែលសិក្សាបំណែកថ្មអាថ៌កំបាំងបានធ្វើឲ្យមានការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៃសញ្ញាសម្គាល់នៅលើផ្ទាំងថ្មអាចត្រូវបានប្រើដើម្បីជួយពួកគេស្វែងរកទីតាំងផ្សេងទៀតដែលមនុស្សសម័យបុរាណប្រើ និងធ្វើឲ្យវាក្លាយជាផែនទីចាស់បំផុតនៃទឹកដីមួយ។ ផ្ទាំងថ្ម Saint Belec ត្រូវបានរកឃើញដំបូងកាលឆ្នាំ ១៩០០ នៅភាគខាងលិចទីក្រុង Brittany នៅកន្លែងបញ្ចុះសពបុរេប្រវត្តិដែលមានអាយុកាលប្រហែល ៤០០០ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ វត្ថុបុរាណនេះត្រូវបានបាត់បង់អស់រយៈពេលជាងមួយសតវត្សមុននឹងត្រូវបានរកឃើញឡើងវិញនៅបន្ទប់ក្រោមដីនៃវិហារមួយក្នុងឆ្នាំ ២០១៤ នៅពេលការសិក្សាយ៉ាងធ្ងន់ធ្ងរអំពីសញ្ញាសម្គាល់របស់វាបានចាប់ផ្តើមឡើងវិញ។ លោក Yvan Pailler...
តៃប៉ិ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សតៃវ៉ាន់ Foxconn និងមេដឹកនាំផ្នែករឹងរបស់សហរដ្ឋអាមេរិក Nvidia បាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងសហការគ្នាដើម្បីបង្កើតរោងចក្រ AI ដែលជាមជ្ឈមណ្ឌលដំណើរការទិន្នន័យដ៏មានឥទ្ធិពលនឹងជំរុញការផលិតផលិតផលជំនាន់ក្រោយដូចជារថយន្តអគ្គិសនីយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាធំជាងគេរបស់ពិភពលោក Foxconn ត្រូវបានគេស្គាល់ជាផ្លូវការថា Hon Hai Technology Group បានដើរតួយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំឧបករណ៍សម្រាប់ម៉ាកល្បីៗលើពិភពលោក រួមទាំង iPhone របស់ Apple...
តំបន់អាស៊ីអាគ្នេយ៍ ត្រូវបានគេស្គាល់ថាមាន ១១ប្រទេសនៅក្នុងតំបន់នេះ ដោយក្នុងនោះរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ទីម័រឡេស្តេ ថៃ និងវៀតណាម។ យ៉ាងណាមិញ នៅក្នុងតំបន់នេះមានសហព័ន្ធបាល់ទាត់តំបន់មួយ ដែលមានឈ្មោះថា សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ឬ ហៅកាត់ជាភាសាអង់គ្លេសថា AFF។...
វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។ ព្រះវិហារបុរាណនេះជាទីសក្ការៈមួយ ដែលមានទម្រង់ស្ថាបត្យកម្ម និងសិល្បៈដ៏ល្អ និងរស់រវើកប្លែក ទៅតាមនិយមក្នុងតំបន់នោះ។ សំណង់នេះសង់ឡើងអំពីឈើ រួមមានសសរខាងក្នុង និងគ្រឿងបង្គំដំបូល លើកលែងតែជញ្ជាំង...
លោក Rishi Sunak ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសអង់គ្លេស ជាផ្លូវការចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ជំនួសអ្នកស្រី Liz Truss ដែលបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីនេះក្រោយឡើងកាន់តំណែងបាន៤៥ថ្ងៃនេះ។ កាលពីឆ្នាំ២០២២ លោក Rishi ទើបមានវ័យ៤២ឆ្នាំ ដោយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងបំផុត ដែលមានដើមកំណើតជាជនជាតិអាស៊ី ហើយក៏នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតផងដែរ ក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេសក្នុងសម័យទំនើប។ ជាធម្មតានៅនាយករដ្ឋមន្ត្រីរបស់អង់គ្លេសគឺមានវ័យចន្លោះក្បែរ៥០ឆ្នាំឡើងរហូតទៅដល់៧០ឆ្នាំ ចំពោះនាយករដ្ឋមន្ត្រីវ័យក្មេងជាងគេក្នុងប្រវត្តិសាស្ត្រអង់គ្លេសគឺ...
ទីក្រុងឡុងដ៍ ៖ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Elon Musk បានចាប់ផ្តើមគិតថ្លៃសេវា ១ ដុល្លារដល់អ្នកប្រើប្រាស់ថ្មីនៅប្រទេសហ្វីលីពីន និងនូវែលសេឡង់ សម្រាប់ការធ្វើតេស្ត៍មួយ ត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយ សារឥតបានការ និងគណនីក្លែងក្លាយរីកដុះដាល នៅលើគេហទំព័រ ដែលពីមុនត្រូវបានគេស្គាល់ថា Twitter យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។...
បរទេស ៖ ខណៈដែលជម្លោះនៅអ៊ុយក្រែន និងរុស្សី នៅតែបន្តនៅឡើយនោះប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានអះអាង កាលពីថ្ងៃអង្គារម្សិលមិញនេះថា អ៊ុយក្រែនបានទទួលមីស៊ីល ចំងាយឆ្ងាយយ៉ាងស្ងាត់ៗ ពីសហរដ្ឋអាមេរិក និងត្រូវបានគេស្គាល់ថា ជាមីស៊ីលប្រភេទ ATACMS ។ យោងតាមការ ចេញផ្សាយ របស់ RT...
បរទេស៖ បើតាមសារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់ប្រភពពីមន្រ្តីអនាមិកអាមេរិកថា មន្ទីរបញ្ចកោណបានបញ្ជូនទាហានម៉ារីន និងនាវិកចំនួន ២.០០០នាក់ ទៅកាន់ដែនទឹក នៃឆ្នេរសមុទ្រអ៊ីស្រាអែល ដែលជាផ្នែកនៃ “ការបង្ហាញកម្លាំង” នៅក្នុងតំបន់នេះ ។ ការបញ្ជូននេះកើតឡើង ចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្ស រាប់ពាន់នាក់ក្នុងខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា...
ក្រុមជម្រើសជាតិបាល់ទាត់ តោកំណាចអង់គ្លេស បានធានាកៅអីទៅកាន់ការប្រកួតពាន Euro 2024 ជាមួយនឹងការវាយបកយកឈ្នះ ទៅលើអ៊ីតាលី។ Harry Kane រកបានពីរគ្រាប់ ហើយ Marcus Rashford បន្ថែមមួយគ្រាប់ទៀត បន្ទាប់ពីការស៊ុតបើកការនាំមុខពីអ៊ីតាលី ដោយកីឡាករ Gianluca Scamacca។ បច្ចុប្បន្ន អង់គ្លេសបានឈរកំពូលតារាងក្នុងពូល C។ អង់គ្លេស...