កីឡា
Liverpool ឈ្នះម្តងគត់ប៉ះ Man City តាំងតែពីឆ្នាំ២០២១
យប់នេះហង្សក្រហម Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ Etihad របស់ Man City ដោយសង្ឃឹមថានឹងអាចយក៣ពិន្ទុពីក្រុមដែលស្ថិតនៅកំពូលតារាងមួយនេះ។ ទោះបីជាយ៉ាងណាក្តីប្រវតិ្តជួបគ្នានៅលីគកំពូលអង់គ្លេសតាំងតែពីឆ្នាំ២០២១មក Liverpool ធ្លាប់ទទួលបានជ័យជំនះម្តងគត់កាលពីខែតុលាឆ្នាំ២០២២និង២ដងស្មើ។ បច្ចុប្បន្នក្នុងតារាងកំពូលរបស់អង់គ្លេសក្រុម Man City ឈរនៅកំពូលតារាងមាន២៨ពិន្ទុណៈដែល Liverpool កំពុងតាមពីក្រោយមាន២៧ពិន្ទុផងដែរ៕ ប្រែសម្រួល៖ស៊ុនលី