បច្ចេកវិទ្យា
Apple អំពាវនាវឲ្យ Google ជួយធ្វើឲ្យ Siri ឆ្លាតវៃ និងនាំយកមុខងារ AI ផ្សេងទៀតមកប្រើប្រាស់លើ iPhone
សាន់ហ្វ្រាន់ស៊ីស្កូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នឹងពឹងផ្អែកលើក្រុមហ៊ុន Google ដើម្បីជួយបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឲ្យជំនួយការនិម្មិត Siri របស់ខ្លួនឆ្លាតវៃ និងនាំយកមុខងារបញ្ញាសិប្បនិម្មិតផ្សេងទៀតមកប្រើប្រាស់លើ iPhone ខណៈក្រុមហ៊ុនកំពុងមានប្រជាប្រិយភាពកំពុងតាមទាន់និន្នាការបច្ចេកវិទ្យាថ្មីៗ។ កិច្ចព្រមព្រៀងធ្វើឲ្យក្រុមហ៊ុន Apple ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI របស់ Google ត្រូវបានបង្ហាញកាលពីថ្ងៃចន្ទក្នុងសេចក្តីថ្លែងការណ៍រួមមួយពីក្រុមហ៊ុនយក្សនៅ...