ព័ត៌មានអន្តរជាតិ
លោក Musk ស្ថិតក្រោមការអំពាវនាវ ឲ្យចុះចេញពីតំណែង បន្ទាប់ពីគាំទ្រការប្រកាសប្រឆាំង នឹងសាសន៍យូដា
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ឮអ្នកផ្សាយពាណិជ្ជកម្មធំមួយបានបញ្ឈប់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ X អតីត Twitter) ខណៈម្ចាស់វេទិកា ព្រមំទាំងជាមហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk ប្រឈមមុខនឹងការអំពាវនាវឲ្យចុះចេញពីតំណែងជុំវិញការចោទប្រកាន់ប្រឆាំងនឹងពួកយូដា។ មហាសេដ្ឋីរូបនេះបានទទួលការរិះគន់ បន្ទាប់ពីលោកបានយល់ព្រមជាមួយអ្នកប្រើប្រាស់ដែលមនុស្សជាច្រើនបាននិយាយថា កំពុងផ្សព្វផ្សាយទ្រឹស្តីជំនួសដ៏អស្ចារ្យជាគន្លឹះមួយនៃមនោគមវិជ្ជាស្តាំនិយមនៅសហរដ្ឋអាមេរិក។ ខណៈលោក Musk ធ្លាប់ត្រូវបានចោទប្រកាន់ពីបទអត់ឱនឲ្យសារប្រឆាំងនឹងពួកយូដានៅលើ X នោះ សហគ្រិនបច្ចេកវិទ្យាបានទទូចថា...