ព័ត៌មានអន្តរជាតិ
ណាតូ បង្កកសន្ធិសញ្ញាគ្រប់គ្រងអាវុធ បន្ទាប់ពីរុស្ស៊ីដកខ្លួនចេញ
ព្រុចសែល៖ អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានឲ្យដឹងថា ប្រទេសជាសមាជិករបស់ខ្លួន មានបំណងផ្អាក ប្រតិបត្តិការនៃសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធ សាមញ្ញនៅអឺរ៉ុប (CFE) ដើម្បីឆ្លើយតបទៅនឹងការ សម្រេចចិត្តរបស់រុស្ស៊ី ក្នុងការដកខ្លួនជាផ្លូវការចេញពីកតិកា សញ្ញាសំខាន់នៅម៉ោង ១២ រំលងអធ្រាត្រថ្ងៃអង្គារ។ សម្ព័ន្ធភាពយោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានគាំទ្រដោយ “សម្ព័ន្ធមិត្តណាតូទាំងអស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេស...