បច្ចេកវិទ្យា
រដ្ឋចំនួន៣៣ របស់អាមេរិកប្តឹង Meta ដោយចោទប្រកាន់លើវេទិកា នៃការបង្កគ្រោះថ្នាក់ដល់កុមារ
អាមេរិក៖ រដ្ឋចំនួន ៣៣ របស់សហរដ្ឋអាមេរិកកំពុងប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta Platforms Inc. ដោយចោទប្រកាន់ថា បានធ្វើឲ្យខូចសុខភាពផ្លូវចិត្តរបស់មនុស្សវ័យក្មេងតាមរយៈលក្ខណៈញៀននៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ VOA។ បណ្តឹងដែលបានប្តឹងកាលពីថ្ងៃអង្គារនៅតុលាការសហព័ន្ធនៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ាបានចោទប្រកាន់ Meta បានដំឡើងមុខងារញៀនដោយចេតនានៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram និង Facebook ហើយបានប្រមូលទិន្នន័យលើកុមារដែលមានអាយុក្រោម ១៣ ឆ្នាំដោយគ្មានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ...