ព័ត៌មានអន្តរជាតិ
អាមេរិក ប្រាប់ដល់ UNESCO ថាខ្លួនចូលរួមនៅក្នុងផែនការឡើងវិញ ក្រោយពីបានចាកចេញនៅក្នុងរដ្ឋបាលគ្រប់គ្រងរបស់លោក ត្រាំ
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា មន្ត្រីក្រសួងការបរទេសបានលើកឡើងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNESCO) អំពីផែនការរបស់ខ្លួនក្នុងការចូលរួមសាជាថ្មីឡើងវិញ ក្រោយពីបានចាកចេញនៅក្នុងរដ្ឋបាលគ្រប់គ្រងរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៨ ។ ផែនការដែលអាចត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ កើតឡើងនៅគ្រាដែលរដ្ឋបាលរបស់ប្រធានាធិបតី...